សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនផលិតសូហ្វវែរអាជីវកម្ម Salesforce កំពុងបញ្ឈប់បុគ្គលិកប្រហែល ៨០០០នាក់ ឬ១០ភាគរយ នៃកម្លាំងការងាររបស់ខ្លួន ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បន្តកាត់ចេញបញ្ជីប្រាក់បៀវត្សរ៍ ដែលពង្រីកយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលនៃការចាក់សោរជំងឺរាតត្បាត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការកាត់បន្ថយបានប្រកាសកាលពីថ្ងៃពុធ ដែលធំជាងគេក្នុងប្រវត្តិសាស្ត្រ ២៣ ឆ្នាំរបស់ក្រុមហ៊ុន San Francisco បង្កើតឡើងដោយអតីតនាយកប្រតិបត្តិ Oracle លោក...
ឡាស វេហ្គាស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តសកលលោក Stellantis នឹងផលិតតាក់ស៊ីតាមផ្លូវអាកាស ដែលបង្កើតឡើងដោយក្រុមហ៊ុន អាកាសចរណ៍អាមេរិក Archer ដោយវាបានប្រកាសកាលពីថ្ងៃពុធ នៅពិព័រណ៍គ្រឿងអេឡិចត្រូនិកដ៏ធំ (CES) នៅ Las Vegas ។ ក្រុមហ៊ុនបាននិយាយ ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុន Stellantis...
ផែនដីត្រូវបានដុំពពកតូចធំជាច្រើន គ្របដណ្ដប់ពាសពេញចំនួនប្រមាណ ៧០% នៃផ្ទៃមេឃទាំងមូល។ និយាយក្នុងន័យឧបមាថា ចុះបើគ្មានពពកសោះនៅលើមេឃ តើវានឹងប៉ះពាល់ដែរឬទេ ចំពោះជីវិតនៅលើផែនដី? ចម្លើយខ្លីគឺថា “ត្រឹមត្រូវ” វានឹងប៉ះពាល់។ នៅក្នុងរយៈពេល២-៣ថ្ងៃដំបូង បញ្ហាចម្បងដែលកើតមានឡើងគឺសំណើម។ ដូចដែលបានដឹង កម្ដៅព្រះអាទិត្យនឹងបង្កើតឲ្យមានលំហួតទឹក ដែលប្រមូលផ្ដុំកកើតជាពពក។ អ៊ីចឹងបើមិនអាចកើតជាពពក នោះលំហួតទឹកនៅតែវិលចុះឡើង នៅក្នុងស្រទាប់បរិយាកាស ដែលបង្កើតជាសំណើមក្នុងខ្យល់ជិត ១០០%តែម្ដង។ ឧទាហរណ៍ថា...
ឥណ្ឌា៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា រូបភាពពិភពលោកដ៏គួរឲ្យភ្ញាក់ផ្អើល នៃផែនដីដែលថតដោយផ្កាយរណប របស់អង្គការអវកាសណាសា “NASA” បង្ហាញពីទឹកពណ៌ខៀវភ្លឺ នៅក្នុងសមុទ្រការ៉ាប៊ីន និងផ្សែងអ័ព្ទនៅភាគខាងជើង ប្រទេសឥណ្ឌា។ ប៉ុន្តែក្រៅពីការផ្តល់ទស្សនវិស័យសកលថ្មី អំពីផែនដីពីលំហអាកាស រូបភាពនេះគ្រាន់តែជាការចាប់ផ្តើម នៃបេសកកម្មវិទ្យាសាស្ត្រថ្មីមួយ នឹងតាមដានបរិស្ថានវិទ្យានៃមហាសមុទ្រ និងសុខភាពសមុទ្រ ក៏ដូចជាអាចតាមដានភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត និងទឹកជំនន់។ នោះក៏ព្រោះតែវាត្រូវបានថតដោយផ្កាយរណបណាសា ទើបនឹងបង្ហោះគឺ...
រដ្ឋតិចសាស់៖ ក្រុមហ៊ុនផលិតរថយន្ត Tesla បាននិយាយថា ខ្លួនបានលក់រថយន្តចំនួន ១.៣លានគ្រឿង កាលពីឆ្នាំមុន ប៉ុន្តែចំនួននេះបានធ្លាក់ចុះតិចជាងការសន្យា របស់នាយកប្រតិបត្តិ( CEO ) លោក Elon Musk ក្នុងការបង្កើនការលក់ របស់ក្រុមហ៊ុន ៥០ ភាគរយ ស្ទើរតែរៀងរាល់ឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ តួរលេខឆ្នាំ...
អឺរ៉ុប៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបាននិយាយថា ទ្វីបអឺរ៉ុបកាន់តែមានភាព ទាក់ទាញកាន់តែតិចទៅៗ សម្រាប់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បន្ទាប់ពីមានការពង្រីក និងរីកចម្រើនជាច្រើនឆ្នាំ ដោយការិយាល័យធំៗ នៅទីក្រុងឡុងដ៍ និងទីក្រុង Dublin ត្រូវបានអុកឡុកដោយ ហេតុផលសេដ្ឋកិច្ច និងអាជីវកម្មជាច្រើន។ កាសែត Financial Times រាយការណ៍ថា អង្គការនានា រួមទាំងក្រុមហ៊ុនមេរបស់ Google និង Facebook...
វ៉ាស៊ីនតោន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Volkswagen កំពុងប្រមូល រថយន្ត Beetles ជិត ៤២,០០០គ្រឿង នៅសហរដ្ឋអាមេរិក និងកាណាដា ដោយសារពួកគេមានធុងបំប៉ោង ពោងសុវត្ថិភាព Takata ដែលបង្កគ្រោះថ្នាក់ ។ការប្រមូលមកវិញនេះគ្របដណ្តប់លើ Beetles ពីឆ្នាំម៉ូដែល ២០១៥...
បរទេស៖ យន្តហោះចម្បាំង F-35 របស់អាមេរិក បើតាមសេចក្តីរាយការណ៍គឺ ស្ថិតនៅក្រោមការត្រួតពិនិត្យជាថ្មី បន្ទាប់ពីមានការធ្លាក់កាលពីដើមខែនេះ នៅឯមូលដ្ឋានមួយក្នុងរដ្ឋតិចសាស់ ដោយគេបានលើកឡើង ពីការព្រួយបារម្ភ អំពីសុវត្ថិភាពយន្តហោះ ដែលជំរុញឱ្យមានការឈប់ហោះហើរ របស់យន្តហោះមួយចំនួន ដើម្បីស៊ើបអង្កេត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យកម្មវិធីរួម F-35...
អាមេរិក៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា មុខងារ electrocardiogram របស់ Apple Watch រួមជាមួយនឹងសូចនាករសុខភាពផ្សេងទៀតអាចដើរតួជាឧបករណ៍ចាប់ភាពតានតឹងជាមូលដ្ឋាន។ ការសិក្សាថ្មីមួយបង្ហាញថា ឧបករណ៍នេះមានប្រយោជន៍សម្រាប់បង្ហាញពីភាពតានតឹង ដោយសារសញ្ញាសម្គាល់សុខភាពជាច្រើនដែលវាមានបំណងរកឃើញ។ ថ្មីៗនេះ Apple បានអះអាងថា នាឡិកានេះអាចប្រាប់ពីពេលមនុស្សម្នាក់កំពុងមានសុបិន្តអាក្រក់ ដោយផ្អែកលើឧបករណ៍ចាប់សញ្ញាផ្សេងៗ និងរបៀបដែលពួកគេកំពុងធ្វើចលនាក្នុងការគេងរបស់ពួកគេ ហើយរំសាយពួកគេចេញពីបទពិសោធន៍ ប៉ុន្តែកុំដាស់ពួកគេឲ្យភ្ញាក់។ ការសិក្សាបានចេញផ្សាយនៅដើមខែនេះលើ Frontiers in Digital...
ទីក្រុងឡុងដ៍៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា គណៈកម្មាធិការភូមិសាស្ត្រនឹងធ្វើការជាមួយរដ្ឋាភិបាលដើម្បីធ្វើឲ្យទិន្នន័យចំណុចគិតថ្លៃអាចចូលប្រើប្រាស់បានកាន់តែច្រើនសម្រាប់អាជ្ញាធរមូលដ្ឋាន និងអ្នករៀបចំផែនការ។ យោងតាមរបាយការណ៍ថ្មីរបស់រដ្ឋាភិបាលបានឲ្យដឹងថា ការពង្រីកបណ្តាញសាករថយន្តអគ្គិសនីរបស់ចក្រភពអង់គ្លេសត្រូវការផ្តោតលើភស្តុតាងទីតាំងដែលជំរុញដោយទិន្នន័យបន្ថែមទៀត។ កាសែតបាននិយាយថា ការបង្កើនល្បឿននៃការដាក់បញ្ចូល EV Charge Point តាមរយៈទិន្នន័យ Geospatial និយាយថាទីតាំងនៃចំនុចសាកមានសារសំខាន់ដូចការបង្កើនចំនួនរបស់វាដែរ។ កាលពីដើមឆ្នាំនេះ ស្របតាមគោលដៅរបស់ខ្លួនក្នុងការបញ្ចប់ការលក់រថយន្តសាំង និងម៉ាស៊ូតថ្មី រដ្ឋាភិបាលបានប្រកាសពីផែនការបង្កើតកន្លែងសាក EV សាធារណៈប្រហែល៣០០០០០នៅឆ្នាំ ២០៣០។បច្ចុប្បន្ននេះចំនួននេះគឺប្រហែល ៣៦០០០។ ដោយគណៈកម្មាធិការភូមិសាស្ត្ររបស់រដ្ឋាភិបាលនិយាយថា...