អាមេរិក៖ អង្គការអវកាសណាសា បានប្រកាសកាលពីពេលថ្មីៗនេះថា ផ្ទាំងថ្មដំបូងដែលប្រមូល បានដោយយានអវកាស Perseveranceរបស់ខ្លួននៅលើភពអង្គារ បង្ហាញថា ភពក្រហមJezero Crater ធ្លាប់មានបរិយាកាសប្រកបដោយនិរន្តរភាពដែលអាចឲ្យជីវិត រស់នៅបានយ៉ាងស្រួលនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ដំណឹងនេះបានកើតឡើងបន្ទាប់ពី បេសកកម្មជោគជ័យរបស់យាននេះក្នុងការប្រមូល សំណាកថ្មចំនួន២ដែលមានឈ្មោះថា ‘Montdenier’ និង ‘Montagnac,’ កាលពីដើមសប្តាហ៍នេះ។ សំណាកស្នូលមានសមាសធាតុបាសាល់ទិកដែលអ្នកវិទ្យាសាស្ត្រនិយាយថា ប្រហែលជាបានបង្កើតឡើងពីលំហូរភ្នំភ្លើងបុរាណហើយអាចផ្តល់ពេលវេលាកំណត់នៃបឹងបុរាណពីពេលដែលវាបង្កើតឡើងរហូតដល់ពេលវាបាត់។ អង្គការណាសាបានដឹងរួចមកហើយថា...
យើងនៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ការបើកដំណើរការផលិតផល បន្ទាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple នឹងមកដល់ ប៉ុន្តែពាក្យចចាមអារ៉ាម អំពីទូរស័ព្ទ iPhone នៅតែបន្តកើតមាន មុនព្រឹត្តិការណ៍ “ កាលីហ្វ័រញ៉ា” ថ្ងៃទី ១៤ ខែកញ្ញានេះបើយោង តាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល ។ iPhone ចុងក្រោយបង្អស់ Apple...
សេនហ្វ្រេនស៊ីស្កូ៖ Epic Games បានដាក់សេចក្តីជូនដំណឹង ដែលកំពុងប្តឹងឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចរបស់ចៅក្រម សហព័ន្ធនៅក្នុងបណ្តឹងចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple កំពុងដំណើរការផ្តាច់មុខខុសច្បាប់ ដែលរារាំងការប្រកួតប្រជែង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ អ្នកផលិតហ្គេមវីដេអូ Fortnite ដ៏ពេញនិយម បាននិយាយនៅក្នុងតុលាការ បានដាក់បណ្តឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងយកសេចក្តីសម្រេចនេះ ទៅសាលាឧទ្ធរណ៍ទី ៩...
MARSEILLE៖ ខ្សែភាពយន្ត “Jurassic Park” ការស្ថាបនាឡើងវិញ និងការកែសម្រួលសម្ភារៈហ្សែន អាចធ្វើឲ្យសត្វដាយណូស័រ មានជីវិតឡើងវិញ ដោយភាពយន្តធ្វើឡើង ដើម្បីបំពេញចិត្តទស្សនិកជន និងចង់ឲ្យមនុស្សជាតិ បានស្គាល់សត្វដាយណូស័រ គ្រប់ប្រភេទ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សព្វថ្ងៃនេះបច្ចេកវិទ្យា ដែលរៀបចំហ្សែនសត្វ ត្រូវបានគេហៅថា ដ្រាយហ្សែនបានក្លាយជា ការពិតហើយ ទោះយ៉ាងណាគោលដៅ គឺមិនមែនដើម្បីធ្វើឲ្យប្រភេទសត្វ...
រដ្ឋកាលីហ្វ័រញ៉ា៖ ចៅក្រមសហព័ន្ធម្នាក់បានបញ្ជាឲ្យ Apple រុះរើផ្នែកដែលរកប្រាក់បាន នៃរបាំងការវពារប្រកួតប្រជែង ការពារ App Store ទូរស័ព្ទ iPhone របស់ខ្លួន ប៉ុន្តែបានច្រានចោល ការចោទប្រកាន់ថា ក្រុមហ៊ុននេះកំពុងដំណើរការផ្តាច់មុខ ខុសច្បាប់រារាំងការប្រកួតប្រជែង និងការបង្កើតថ្មីយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សេចក្តីសម្រេច ដែលចេញកាលពីពេលថ្មីៗនេះនៅតែបន្តធ្វើឲ្យបាត់បង់ចំណុចពិសេស ជាច្រើនគេហៅថា “ សួនច្បារមានជញ្ជាំង”...
ទីភ្នាក់ងារអវកាស ចិន ទើបនឹងបាញ់បង្ហោះគ្រាប់រុក្កែតមួយថ្មីទៀត ចេញពីមជ្ឈមណ្ឌលអវកាសកោះស៊ីឆាង (Xichang) នៅក្នុងខេត្តស៊ីឈួននៅថ្ងៃទី ១០ កញ្ញា ២០២១ ប៉ុន្មានម៉ោងមុននេះ។ នៅក្នុងគ្រាប់រុក្កែតនេះ ផ្ទុកទៅដោយ ផ្កាយរណបមួយឈ្មោះថា «Zhongxing-9B» ជាប្រភេទ ផ្កាយរណបសម្រាប់ផ្សព្វផ្សាយផ្ទាល់ពីអវកាស ឬការបញ្ចូនរូបភាព និងវីដេអូពីអាកាស មកស្ថានីយ៍ផ្សាយតែម្ដង។ ផ្កាយរណបដដែលខាងលើនេះ មានសមត្ថភាពខ្ពស់អាច ថតវីដេអូក្នុងកម្រិត...
បាំងតែ១អាទិត្យទៀតប៉ុណ្ណោះ នាថ្ងៃទី១៤ ខែកញ្ញា គេរំពឹងថា Apple នឹងប្រកាសចេញ iPhone ជំនាន់ថ្មីដែលដំណឹងជាច្រើនអះអាងថា Apple នឹងដាក់ឈ្មោះវា iPhone 13។ មុនស្មាតហ្វូននេះប្រកាសចេញជាផ្លូវការ យើងមកដឹងពីលក្ខណៈពិសេសៗ ដែល Apple អាចនឹងបំពាក់លើស្មាតហ្វូននេះ ដោយយោងទៅតាមដំណឹងលេចឮគួរឱ្យទុកចិត្តជាច្រើន។ ការរចនារូបរាង គឺត្រូវបានរក្សាដដែលដូចទៅនឹង iPhone 12...
Facebook ទើបប្រកាសចេញ វ៉ែនតាវៃឆ្លាត Ray-Ban Stories បំពាក់នូវមុខងារដ៏ច្រើន ជាមួយនឹងតម្លៃ នៅស្រុកក្រៅ ត្រឹមតែ ២៩៩ដុល្លារ។ Ray-Ban Stories មិនមែនជាវ៉ែនតាបែប AR អីនោះទេ វាជាវ៉ែនតា អាចខលចេញចូលបាន ថតរូបឬវីដេអូ និងអាចស្តាប់តន្ត្រីជាដើម។ វ៉ែនតានេះបំពាក់សែនស័រកាមេរ៉ាទំហំ 5MP អាចថតរូប...
រុស្ស៊ី៖លោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos កំពុងអញ្ជើញនាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk ទៅផ្ទះរបស់លោកដើម្បីពិភាក្សាអំពីប្រធានបទជាច្រើនរួមទាំងការរុករកសកលលោកនិងជីវិតក្រៅភពនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោក Rogozin បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ជាលើកទីមួយរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយបស្ចិមប្រទេសចាប់តាំងពីលោកបានកាន់កាប់ទីភ្នាក់ងារនេះថាលោក Elon Musk គឺជាមនុស្សម្នាក់មានគំនិតជាច្រើនដែលយើងចង់ដឹង ប៉ុន្តែមិនបានសម្រេចឡើយ បន្ទាប់ពីការបែកបាក់នៃសហភាពសូវៀតកម្មវិធីអវកាសរបស់យើងបានផ្អាកមួយរយៈ។ យើងគោរពលោកជាអ្នករៀបចំឧស្សាហកម្មអវកាស...
ចិន៖ ស្ថានីយ៍ថាមពលកម្ដៅព្រះអាទិត្យនៅ Hami តំបន់ស្វយ័ត Xinjiang Uygur បានចាប់ផ្តើមផលិតសមត្ថភាព ពេញលេញនាពេលថ្មីៗនេះ ដោយស្ថានីយ៍ថាមពល មានកម្លាំង ៥០ មេហ្កាវ៉ាត់ នៅលើវាលខ្សាច់ និងវាលស្មៅដ៏ធំ នៅក្នុងទីក្រុង Naomaohu គឺជាគម្រោងផលិត ថាមពលកម្ដៅព្រះអាទិត្យដំបូងគេ នៅក្នុងតំបន់ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ស្ថានីយ៍ថាមពលកម្ដៅព្រះអាទិត្យនេះ...