អាមេរិក៖ក្រុមហ៊ុន Google បាននិយាយថា ស្មាតហ្វូនបន្ទាប់របស់ខ្លួនគឺ Pixel 6 និង Pixel 6 Pro នាពេលខាងមុខនេះ នឹងត្រូវបានបំពាក់ដោយឧបករណ៍ដំណើរការខាងក្នុងរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា Google Tensor ដើម្បីកម្ចាត់បន្ទះឈីប Qualcomm ដោយពួកគេបានប្រើអស់ជាច្រើនឆ្នាំមកហើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ស្រដៀងនឹងទូរស័ព្ទ iPhones របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក...
ព្រោះតែសីតុណ្ហភាពក្ដៅខ្លាំង រហូតដល់ទៅ ៤៨អង្សារសេ នៅអារ៉ាប់រួម ពិសេសគឺនៅ ឌូបៃ បានចាប់ផ្តើមគម្រោងមួយ ដើម្បីទប់ទល់នឹងសីតុណ្ហភាពឡើងខ្ពស់ ដោយបង្កើតភ្លៀងដោយឯកឯង។ អ្នកវិទ្យាសាស្ត្រ បង្កើតគម្រោងផលិតភ្លៀងដោយប្រើបច្ចេកទេស Cloud Seeding មានន័យថាបណ្ដុះពពក ដោយប្រើយន្តហោះដ្រូន ហោះទៅកាន់បរិយាកាស ដើម្បីបញ្ចេញបន្ទុកអគ្គិសនីទៅកាន់ពពក ដើម្បីបង្កឱ្យមេឃភ្លៀងឆាប់ភ្លៀង។ គម្រោងមួយនេះ ប្រទេសអារ៉ាប់រួម បានចំណាយទឹកប្រាក់អស់ប្រមាណ ១៥លានដុល្លារ ដោយសារបច្ចេកវិទ្យា Cloud...
សម្ភារៈប្រើប្រាស់ជាប្រចាំថ្ងៃមួយចំនួន របស់សហស្ថាបនិកនិងអតីត CEO របស់ Apple លោក Steve Jobs ដែលជាអនុស្សាវរីយ៍ចុងក្រោយរបស់លោក ដូចជាអាវធំ និងនាមបណ្ណ ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃរំពឹងទុកខ្ពស់មិនធម្មតា។ នាមបណ្ណរបស់ Steve Jobs នៃក្រុមហ៊ុនកុំព្យូទ័រ Apple នឹងត្រូវបានដាក់ដេញថ្លៃចាប់ពីតម្លៃ ៣០០ដុល្លារឡើងទៅ ដោយមានការរំពឹងទុកថា វានឹងបញ្ចប់នៅតម្លៃខ្ពស់ជាង ៤០០០ដុល្លារ...
អាមេរិក៖ក្រុមអ្នកវិទ្យាសាស្ត្របាន ធ្វើការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការបង្វិលផែនដីបានចាប់ផ្តើមយឺតប្រហែល ២,៤ ពាន់លានឆ្នាំមុនហើយនោះ អាចនឹងជំរុញឲ្យមានការរីកលូតលាស់នៃអុកស៊ីសែននៅលើភពផែនដីនេះ បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដឹកនាំដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Michigan បានបង្ហាញថា ការវិលយឺតរបស់ផែនដីបណ្តាលឲ្យមានពន្លឺថ្ងៃជាបន្តបន្ទាប់ដែលបណ្តាលឲ្យបាក់តេរីចាប់ផ្តើមបង្កើតអុកស៊ីសែនច្រើន។ ទ្រឹស្តីនេះត្រូវបានសាកល្បងនៅបឹង Huron រដ្ឋ Michigan ជាកន្លែង ក្រុមអ្នកស្រាវជ្រាវបានវិភាគសហគមន៍អតិសុខុមប្រាណ ៨០ ហ្វីតក្រោមផ្ទៃទឹកដែលសម្បូរស្ពាន់ធ័រនិងអុកស៊ីសែនទាប។ បាក់តេរីដែលមានពណ៌ស្រស់ឆើតឆាយហៅថា ស៊ីយ៉ាណូបាតេទី...
រថយន្តក្រុងសាធារណៈ អាចដំណើរការលើដងផ្លូវ ដោយបើកស្វ័យប្រវត្តិ ទើបនឹងប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការ នៅចក្រភពអង់គ្លេស។ ឡានក្រុងដែលមានរាងរៅឌីហ្សាញ មកដូចមនុស្សយន្តនេះ អាចដឹកមនុស្សបាន ១០ នាក់។ វាដំណើរការដោយ ថាមពលអគ្គិសនីសុទ្ធសាធ កម្លាំងរត់បានល្បឿនលឿនបំផុត ៣២ គីឡូម៉ែត្រ ក្នុងមួយម៉ោង ពេលសាកពេញរត់បាន ឆ្ងាយបំផុត ១៦០ គីឡូម៉ែត្រ។ គម្រោងសាកល្បងយានយន្ត បើកស្វ័យប្រវត្តិ...
វាមិនមែនជារឿងចម្លែកទេ ដែលក្រុមហ៊ុន YouTube តែងតែបិទក្រុមហ៊ុនមួយចំនួន ពីការផ្សព្វផ្សាយវីដេអូថ្មី ជាបណ្ដោះអាសន្ន ដោយសារតែការមិនគោរព តាមលក្ខខណ្ឌ របស់ក្រុមហ៊ុន ប៉ុន្តែពេលនេះ YouTube បានបិទសិទ្ធិក្រុមហ៊ុន ទូរទស្សន៍ដ៏ធំមួយ របស់ប្រទេស អូស្ត្រាលី ដែលរងការចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មាន មិនពិតទាក់ទងទៅ នឹងជំងឺកូវីដ-១៩ ។ មូលហេតុដែល YouTube...
ក្រុមហ៊ុន Toyota នៅប្រទេសអាហ្វ្រិចខាងត្បូង បានប្រកាសថា រថយន្ត Land Cruiser 300 ស៊េរីឆ្នាំ២០២២ នឹងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសរបស់ខ្លួន នៅខែសីហានេះ ដោយផ្តល់ជម្រើស ៥ ម៉ូដែល ហើយមានតម្លៃចាប់ពីខ្ទង់ ៨៨ ០០០ដុល្លារ។ តម្លៃខាងលើនេះគឺសម្រាប់ម៉ូដែល Land Cruiser 300 GX-R...
នាពេលថ្មីៗនេះ មានការប្រើល្បិច លួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារ តាមរយៈ ការបោកបញ្ឆោត ដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់ បានបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយ ដោយមាន ដាក់រូបភាព និងឈ្មោះ មើលទៅហាក់ដូចជា សាររបស់ក្រុមហ៊ុនហ្វេសប៊ុក ក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ ជាពិសេសទៅលើអ្នកប្រកបអាជីវកម្មអនឡាញ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជន អំពីឧបាយកលបោកបញ្ជោត...
ទូរសព្ទនាពេលបច្ចុប្បន្ន បានវិវឌ្ឍកាន់តែឆ្លាត ជាងមុនដោយអាចបំពេញ កិច្ចការជាច្រើន ។ បើពិនិត្យឲ្យម៉ត់ចត់ ទៅរវាងទូរសព្ទ និង មនុស្សមានផ្នែកមួយចំនួនដែលដូចគ្នា ក្នុងនោះរួមមាន ៖ @ ភ្នែកមនុស្ស និង កាមេរ៉ាទូរសព្ទ ភ្នែកមនុស្សមានសមត្ថភាព ចាប់យករូបភាព និង រក្សារូបភាពទាំងនោះនៅក្នុងខួរក្បាល។ ចំណែកកាមេរ៉ាទូរសព្ទវិញក៏មានដំណើរការដូចគ្នាដោយមាននាទីចាប់យករូបភាព និង រក្សាទុកក្នុងអង្គចងចាំ...
រាល់ព្រឹកភ្ញាក់ពីដំណេក ឬកណ្ដាលយប់ ប្រហែលធ្លាប់តែង នឹកគិតក្រែងខកខានសារ ឬអ៊ីមែល ដល់ពេលទាញ យកមើលច្រើនតែឃើញ Notification របស់បណ្ដាញសង្គម ចំណាយពេលថែមមួយតង់ទៀត ។ ឆ្ងល់ទេ មើលស្មាតហ្វូន ពេលភ្ញាក់ពីដំណេកផ្ដល់ផល អាក្រក់ដល់អ្នកដែរឬទេ? លោកវេជ្ជបណ្ឌិត Nikole Benders-Hadi ជាអ្នកចិត្តសាស្ត្រមួយរូបលើកឡើងថា ភ្ញាក់ភ្លាមទាញស្មាតហ្វូនមើលភ្លាម ធ្វើឲ្យការចាប់ផ្ដើមថ្ងៃថ្មី បង្កើនការស្មុគស្មាញ...