អាមេរិក ៖ យានអវកាស Perseverance របស់អង្គការអវកាសណាសា ប្តូរពីអ្នកថតរូបពីកន្លែង កើតហេតុទៅជាអ្នកស៊ើបអង្កេត វិទ្យាសាស្ត្រ នៅពេលវាចាប់ផ្តើម សាកល្បង អាងទឹកបុរាណ របស់ភពព្រះអង្គារ សម្រាប់សញ្ញា នៃជីវិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារអវកាសអាមេរិក បានបញ្ជាក់ថា យានអវកាស ដែលមានទំហំ SUV បានចាប់ផ្តើមសាកល្បងលើអាងទឹក...
រដ្ឋាភិបាលបានមានប្រសាសន៍ថា ច្បាប់សុវត្ថិភាព តាមប្រព័ន្ធអ៊ីនធើណេតថ្មីរបស់ខ្លួននាពេលបច្ចុប្បន្ននេះនឹងជួយរក្សាសុវត្ថិភាពកុមារ និងប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការរំលោភបំពានផ្សេងៗយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពតាមអ៊ីនធើណេត មាន៦ចំណុចរួមមាន៖ទី១៖ ក្រុមហ៊ុន Ofcom ជានិយតករតាមអ៊ីនធើណេតថ្មីអាច ដាក់ពិន័យក្រុមហ៊ុនរហូតដល់ ១៨ លានផោន ឬ១០ភាគរយនៃចំណូលប្រចាំឆ្នាំរបស់ពួកគេ (ណាមួយខ្ពស់ជាងនេះ) ប្រសិនបើពួកគេមិនព្រមដកមាតិកាដែលបង្កអន្តរាយ។ ទី២៖Ofcom មានអំណាចរារាំងការចូលប្រើគេហទំព័រ។ ចំណែកទី៣៖កាតព្វកិច្ចថ្មីនៃវិធានថែទាំតម្រូវឲ្យក្រុមហ៊ុន បច្ចេកវិទ្យាចាត់វិធានការមិនត្រឹមតែប្រឆាំងនឹងមាតិកាគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងនឹងមាតិកាដែលស្របច្បាប់ផងដែរមានគ្រោះថ្នាក់ដូចជាព័ត៌មានអំពីការធ្វើអត្តឃាត...
អាមេរិក៖ក្រុមហ៊ុន Amazon បានឈ្នះការប្រយុទ្ធស្របច្បាប់ ជាមួយសហគមន៍អ៊ឺរ៉ុប (EU) ជុំវិញបទបញ្ជាមួយដែលខ្លួនត្រូវបង់ពន្ធជាទឹកប្រាក់ចំនួន ២៥០ លានផោន (២១៤ លានដុល្លារអាមេរិក) ក្នុងការបង់ពន្ធទៅប្រទេសលុចសំបួ “Luxembourg” យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដែលមិនធ្លាប់មានជម្លោះ ជាមួយតុលាការបានប្រឈមនឹងការចោទប្រកាន់ថា ខ្លួនបានទទួលកិច្ចព្រមព្រៀងពន្ធអនុគ្រោះ ពីប្រទេសលុចសំបួក្នុងការបំពានច្បាប់ជំនួយរបស់សហភាពអឺរ៉ុប។ ប៉ុន្តែតុលាការទូទៅរបស់ សហភាពអ៊ឺរ៉ុបបានរកឃើញថា គណៈកម្មការអឺរ៉ុបបានបរាជ័យក្នុងការបង្ហាញពីការកាត់ បន្ថយបន្ទុកពន្ធមិនត្រឹមត្រូវទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធអឺរ៉ុបរបស់ក្រុមហ៊ុន។ ការកាត់ក្តីនេះត្រូវបានគេមើលឃើញថា...
អាមេរិក៖វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សសហរដ្ឋអាមេរិក Instagram បានបន្ថែមជម្រើសនៃមុខងារសម្រាប់អ្នកប្រើប្រាស់ ដើម្បីបង្ហាញសំឡេង នៅលើទម្រង់របស់ពួកគេយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ ឥឡូវនេះអ្នកប្រើប្រាស់ អាចបង្ហាញអត្តសញ្ញាណសម្គាល់ផ្សេងៗ គ្នារហូតដល់ទៅ៤ពីជម្រើសដែលជ្រើសរើសដោយបណ្តាញ ដែលគ្រប់គ្រងដោយក្រុមហ៊ុន បណ្តាញផ្សព្វផ្សាយសង្គមយក្សសហរដ្ឋអាមេរិក Facebook ។ សេចក្តីថ្លែងការណ៍មួយ បាននិយាយថា ការកំណត់ថ្មីត្រូវបានធ្វើឡើងអាចរកបាននៅក្នុងប្រទេសមួយចំនួន ដែលមានផែនការជាច្រើនទៀត។ ម្ចាស់គណនីក៏អាចជ្រើសរើសសម្រាប់បញ្ចេញ សំឡេងដែលពួកគេចង់បានដើម្បីបង្ហាញសម្រាប់តែអ្នកដើរតាម ចំណែកអ្នកប្រើប្រាស់ក៏អាចស្នើសុំចំណងជើងដែលមិនទាន់មានតាមរយៈទំព័រជំនួយរបស់ Instagram ។...
តូក្យូ៖ម្ចាស់ភាគហ៊ុន Toyota Motor មួយចំនួនបានរិះគន់ប្រធានក្រុមហ៊ុន របស់ខ្លួនគឺលោក Akio Toyodaចំពោះសំណួរទាក់ទង នឹងផែនការរបស់ជប៉ុនក្នុងការហាមឃាត់ រថយន្តចំហេះប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុននេះ បាននិយាយថា ខ្លួនកំពុងពិនិត្យឡើងវិញនូវការប្រែប្រួលអាកាសធាតុរបស់ខ្លួន និងមានគោលបំណងដើម្បីឲ្យមានអព្យាក្រឹតភាព កាបូននៅឆ្នាំ ២០៥០ យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ វិនិយោគិនទាំង ៥ នាក់មានទ្រព្យសម្បត្តិសរុបប្រមាណ ៥០០ ពាន់លានដុល្លារដែលស្ថិតក្រោមការគ្រប់គ្រង...
រថយន្តអគ្គិសនី នឹងមានតម្លៃថោកជាង រថយន្តចំហេះហ្វូស៊ីលទូទាំងអឺរ៉ុប ក្នុងរយៈពេល ៦ឆ្នាំខាងមុខទៀត ហើយអាចនឹងក្លាយជាការ លក់ថ្មី ១០០%នៅត្រឹមឆ្នាំ២០៣៥។ នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវមួយដែលត្រូវបាន ចេញផ្សាយកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១។ ក្រុមហ៊ុនផលិតរថយន្តនានាកំពុងតែប្តូរសង្វាក់ផលិតកម្មរបស់ខ្លួនទៅជារថយន្តអគ្គិសនី និងកូនកាត់ (Hybrid) ក្នុងគោលបំណងបញ្ចេញឧស្ម័នពុល ក្នុងកម្រិតមធ្យម ដោយសហភាពអឺរ៉ុប កំណត់ឲ្យបញ្ចេញឧស្ម័នកាបូនត្រឹមតែ ៩៥ក្រាមប៉ុណ្ណោះក្នុង ១គីឡូម៉ែត្រ...
អាមេរិក៖លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX មានប្រសាសន៍ថា SpaceX អាចនឹងហោះហើរផ្កាយរណប Starship SN15 ថ្មីឆាប់ៗនេះ បន្ទាប់ពីការចុះចតជាប្រវត្តិសាស្ត្ររបស់រ៉ុក្កែតកាលពីសប្តាហ៍មុន បានឈានដល់គោលដៅបង្កើត នាវា ដែលអាចប្រើឡើងវិញបាននឹងនាំមនុស្សទៅភពព្រះអង្គារ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ នាយកប្រតិបត្តិ Elon Musk បានបង្ហើបនៅលើ Twitter...
អាមេរិក ៖ ក្រុហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Facebook កំពុងបន្ថែមការត្រួតពិនិត្យ លើវេទិការបស់ខ្លួន ជាមួយ នឹងមុខងារថ្មី Pop-Up មួយដែលសួរ អ្នកប្រើប្រាស់ថា តើពួកគេបានអានអត្ថបទមុន ពេលចែករម្លែកក្នុងការត្រួតពិនិត្យ ឲ្យកាន់តែល្អដើម្បីបញ្ឈប់ការរីករាលដាលព័ត៌មាន មិនពិតនេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ប្រអប់បញ្ចូល ដែលកំពុង ត្រូវបានសាកល្បងក្នុងចំណោម...
អង់គ្លេស ៖ ក្រុមហ៊ុន Royal Mail នឹងសាកល្បងប្រើប្រាស់ដ្រូន ដើម្បីបញ្ជូនឧបករណ៍សុខភាព និង ឧបករណ៍សុវត្ថិភាព ឧបករណ៍សម្រាប់ធ្វើតេស្តិ៍ មេរោគ COVID-19 និងរបស់ផ្សេងទៀតទៅកោះ Isle of Scilly ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរលើផ្ទៃទឹក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ ក្រុមហ៊ុននេះបាននិយាយថា វាជាលើកដំបូងហើយ...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនបាននិយាយថា កម្មវិធីអូឌីយ៉ូផ្សាយបន្តផ្ទាល់ Clubhouse បានចាប់ផ្តើមណែនាំកំណែសាកល្បងនៃ កម្មវិធីរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនបច្ចេកវិទ្យាយយក្សអាមេរិក Google នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ដើម្បីការពង្រីកទីផ្សារដ៏ធំមួយរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ កម្មវិធីដែលបង្កើតឡើងទទួលបាន ប្រជាប្រិយភាពខ្លាំងនៅដើមឆ្នាំនេះ បន្ទាប់ពីមហាសេដ្ឋីល្បីឈ្មោះ លោក Elon Musk និងអ្នកដទៃទៀតបានបង្ហាញខ្លួន ជាមួយការជជែកជាសំឡេង...