អាមេរិក៖ ការលក់ទូរស័ព្ទ iPhone ធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple ជាប់កំណត់ត្រាដោយទទួលបាន ប្រាក់ចំណូលច្រើនជាង ១០០ពាន់លានដុល្លារ នៅត្រីមាសគ្រីស្មាសនៅរដូវកាលមេរោគ COVID-19 វាយប្រហារពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ លទ្ធផលរបស់ក្រុមហ៊ុន Apple បានឈ្នះលើការប៉ាន់ស្មានរបស់ Wall Street ខណៈតម្រូវការពីអតិថិជននៅផ្ទះក៏បានជំរុញកុំព្យូទ័រ Mac និងថេប្លេត...
អាមេរិក៖ ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla បានបង្កើតថ្មីនូវចង្កូត សម្រាប់អ្នកបើកបររថយន្តអគ្គិសនីម៉ូដែល Model S និង Model X ថ្មីរបស់ខ្លួនដោយជំនួស ដោយអ្វីដែលក្រុមហ៊ុនជឿជាក់ថា ជាការរចនានឹម ដែលមានសោភ័ណភាពបំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ ក្រុមហ៊ុនបានពិពណ៌នាថា យើងការផ្តោតអារម្មណ៍ខ្ពស់បំផុត លើការបើកបរជាមួយដៃចង្កូតនឹម ដែលមិនចេះរីងស្ងួត គឺជាចំណុចបែបទំនើប នាពេលអនាគតពីក្រុមហ៊ុន...
អាមេរិក៖ ច្បាប់ថ្មីគឺជាច្បាប់ទីមួយ ដែលការពារវត្ថុបុរាណ របស់មនុស្សនៅទីអវកាស បន្ទាប់ពីអ្នកអវកាសបន្សុលទុកជំហានតូច ឲ្យក្លាយជាបេតិកភណ្ឌមនុស្ស ក្នុងច្បាប់អវកាស ដើម្បីរារាំងក្រុមហ៊ុនដែលធ្វើជំនួញ ជាមួយណាសាពីការរំខានដានប្រវត្តិសាស្ត្រ នៃបេសកកម្មមុនទៅកាន់ភពព្រះច័ន្ទ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ច្បាប់នេះត្រូវបានបង្កើតឡើង ដើម្បីការពារ និងថែរក្សាតម្លៃជាប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ នៃវត្ថុបុរាណភពព្រះច័ន្ទ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយច្បាប់នេះ បានកំណត់បរិវេណការពារ ជុំវិញកន្លែងចុះចត Apollo...
អាមេរិក៖ អ្នកទាំងនេះ គឺជាអវកាសយានិកឯកជន បានចំណាយទឹកប្រាក់ចំនួន៥៥ លានដុល្លារដើម្បីជិះរ៉ុក្កែត SpaceX Falcon 9 ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិនៅឆ្នាំក្រោយ ដែលបេសកកម្មនេះ នឹងក្លាយជាបេសកកម្មនាវិកឯកជន ដំបូងគេលើពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សមាជិកនាវិកលោក Larry Conor លោក Mark Pathy និងលោក Eytan...
តូក្យូ៖ ក្រុមហ៊ុនយក្សអេឡិចត្រូនិកជប៉ុន Rakuten Inc បាននិយាយថា ខ្លួននឹងផ្តល់ជូននូវផែនការទិន្នន័យចល័ត ២០ ជីហ្គាបៃក្នុងមួយខែក្នុងតម្លៃ ១.៩៨០ យ៉េនចាប់ពីខែមេសាជាតម្លៃថោកបំផុតក្នុងចំណោមក្រុមហ៊ុន ដឹកជញ្ជូនជប៉ុនសំខាន់ៗក្នុងគោលបំណងទាក់ទាញអតិថិជន ខណៈការប្រកួតប្រជែងតម្លៃកាន់តែកើនឡើង យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ផែនការសេវាកម្មថ្មីធ្វើតាម អ្វីដែលបានប្រកាសដោយគូប្រជែងធំ ៗ NTT Docomo និង SoftBank កាលពីខែមុនក្នុងតម្លៃ ២,៩៨០...
សេនហ្វ្រេនស៊ីស្កូ៖ សម្រាប់អ្នកប្រើប្រាស់ Reddit មួយចំនួនការជិះរ៉ុក្កែតវិលមុខរបស់ GameStop នៅលើ Wall Street គឺជាករណីដែលប្រជាជនបះបោរប្រឆាំងនឹងមួយភាគរយនៃការខ្ជះខ្ជាយ ទ្រព្យសម្បត្តិរបស់ពិភពលោកយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ចលនាជំរុញដោយប្រព័ន្ធ ផ្សព្វផ្សាយសង្គមបានបញ្ជូនភាគហ៊ុនលើខ្សែសង្វាក់ លក់រាយវីដេអូហ្គេមរបស់សហរដ្ឋអាមេរិកដែលបានកើនឡើងពីតិចជាង ២០ សប្តាហ៍មុនដល់កម្រិតខ្ពស់បំផុត ៤៩២ ដុល្លារគឺការចំណាយថវិកាយ៉ាងច្រើនសម្រាប់មូលនិធិការពារ ហានិភ័យភ្នាល់ភាគហ៊ុនរបស់ GameStop ។ ភាគហ៊ុនរបស់...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Facebook Inc បានដកយកក្រុមពិភាក្សាពាណិជ្ជកម្ម Wall Street ដ៏មានប្រជាប្រិយមួយ Robinhood Stock Traders ក្នុងសកម្មភាពមួយដែលស្ថាបនិករបស់ខ្លួនកាលពីពេលថ្មីៗនេះបានពិពណ៌នាថា ជាប្រតិកម្មតបសម្រាប់ការសន្ទនាដោយទិញភាគហ៊ុនរបស់ក្រុមហ៊ុន GameStop Corp និងក្រុមហ៊ុនដទៃទៀតនៅសប្តាហ៍នេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ GameStop, AMC Entertainment Holdings Inc និង BlackBerry...
រដ្ឋកាលីហ្វ័រញ៉ា៖ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងដាក់ប្រព័ន្ធត្រួតពិនិត្យភាពឯកជនថ្មីមួយនៅនិទាឃរដូវដើម្បីការពារកម្មវិធីទូរស័ព្ទ iPhone ពីមនុស្សដែលលួចលាក់ ចំណែកការពន្យាពេលនៃការដាក់ចេញតាមគ្រោងទុកមានគោលបំណងធ្វើឲ្យFacebook និងសេវាកម្មឌីជីថលផ្សេងទៀតពឹងផ្អែកលើការឃ្លាំមើលទិន្នន័យបែបនេះដើម្បីជួយលក់ការផ្សាយពាណិជ្ជកម្មយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ទោះបីជាក្រុមហ៊ុន Apple មិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ក៏ដោយ ការកំណត់ពេលវេលាទូទៅ ត្រូវបានបង្ហាញមានន័យថា លក្ខណៈពិសេសដែលរង់ចាំជាយូរមកហើយត្រូវគេស្គាល់ថា ជាតម្លាភាពតាមដានកម្មវិធីនឹងជាផ្នែកមួយនៃការអាប់សេតកម្មវិធីទូរស័ព្ទ iPhoneអាចដល់ចុងខែមីនា ឬចំណុចខ្លះនៅខែមេសា។ បន្ទាប់ពីពន្យាពេលសេចក្តីណែនាំអំពីការការពារនាខែកញ្ញាបានគ្រោងទុកចំពេលមានការតវ៉ាដឹកនាំដោយFacebook ក្រុមហ៊ុន Apple ធ្លាប់បាននិយាយថា ខ្លួននឹងចេញនៅដើមឆ្នាំនេះ។...
អង់គ្លេស៖ អវកាសយានិក ត្រូវបានគេគ្រោង នឹងដើរលើលំហអវកាសមួយ នៅខាងក្រៅស្ថានីយ៍អវកាសអន្តរជាតិ (ISS) នៅថ្ងៃនេះ ដើម្បីដំឡើងប្រព័ន្ធទំនាក់ទំនង បានសាងសង់ដោយអង់គ្លេសថ្មី ដែលនឹងបញ្ជូនសារភ្លាមៗទៅកាន់ផែនដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ ប្រព័ន្ធដែលត្រូវបានផ្តល់មូលនិធិ និងអភិវឌ្ឍដោយចក្រភពអង់គ្លេស នឹងជួយពន្លឿនការទទួលបានទិន្នន័យ របស់អ្នកវិទ្យាសាស្ត្រពីការពិសោធន៍ នៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) ពីការស៊ើបអង្កេត លើផលប៉ះពាល់នៃវិទ្យុសកម្មលើគ្រាប់ពូជ រហូតដល់ការស្រាវជ្រាវជីវម៉ាស។គម្រោងទីភ្នាក់ងារ ទីភ្នាក់ងារអវកាសអ៊ឺរ៉ុប...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នំា២០២១ថា ក្រុមហ៊ុនផលិតរថយន្តឈ្មោះថា General Motors បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានបំណងចង់ផលិតរថយន្តភាគច្រើន ដែលទាំងរថយន្តធុនតូច និងរថយន្តធុនធំៗ ដោយមិនឲ្យមានចំហេះឥន្ធនៈនោះទេ នៅឆ្នាំ២០៣៥ខាងមុខ ដែលជាផ្នែកមួយ ជួយដល់ការកាត់បន្ថយសារធាតុកាបូនពីធម្មជាតិ ដែលជាយុទ្ធនាការ ដោយក្រុមហ៊ុនផលិតយានយន្ត របស់អាមេរិកាំងមួយនេះ...