បច្ចេកវិទ្យា

Facebook សាកល្បងអនុញ្ញាត ឲ្យអ្នកផ្សាយពាណិជ្ជកម្ម ជៀសវាងប្រធានបទសារទីផ្សារ

សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយសង្គមយក្សអាមេរិក Facebook និយាយថា ខ្លួនកំពុងធ្វើការលើវិធីមួយ ដើម្បីអនុញ្ញាតឲ្យអ្នកផ្សាយពាណិជ្ជកម្ម ជៀងសវាងមានសារទីផ្សារលេចឡើង លើការចេញមតិព័ត៌មាន រួមជាមួយមាតិកា ដែលពួកគេមិនត្រូវបានផ្សារភ្ជាប់ជាមួយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការផ្សាយពាណិជ្ជកម្មមួយក្រុមតូច នឹងចាប់ផ្តើមធ្វើតេស្តិ៍ថ្មីលើប្រធានបទ “ ការគ្រប់គ្រងប្រធានបទ” ដែលត្រូវបានផ្តល់កិត្តិយស ដោយបណ្តាញសង្គមឈានមុខគេ។ Facebook បានបន្តថា ការគ្រប់គ្រងទាំងនេះ នឹងជួយដោះស្រាយកង្វល់នានា ដែលអ្នកផ្សាយពាណិជ្ជកម្ម មានការផ្សាយពាណិជ្ជកម្មរបស់ខ្លួន លេចចេញនៅក្នុង News នៅជាប់នឹងប្រធានបទជាក់លាក់ ដោយផ្អែកលើចំណង់ចំណូលចិត្ត ភាពសមស្របនៃយីហោរបស់ពួកគេ។

ក្រុមហ៊ុនអ៊ីនធើណេតយក្សនេះ បានផ្តល់ជាឧទាហរណ៍ ដល់ក្រុមហ៊ុនប្រដាប់ក្មេងលេងរបស់កុមារ ត្រូវបានផ្តល់ជម្រើស មិនឲ្យមានការផ្សព្វផ្សាយរបស់វាលេចឡើង ជាមួយនឹងមាតិកាធ្លាក់ចូល ទៅក្នុងប្រភេទ“ ឧក្រិដ្ឋកម្មនិងសោកនាដកម្ម” ។

សកម្មភាពនេះ ភ្ជាប់មកជាមួយបណ្តាញសង្គមដ៏ធំ ដែលប្រឈមនឹងសម្ពាធ ពីអ្នកផ្សាយពាណិជ្ជកម្ម ព្យាយាមជៀសវាងមាតិកាពុល និងមាតិការំលោភបំពាននៅលើវេទិកា។

Facebook បានបន្ថែមទៀតថា ការអភិវឌ្ឍផលិតផលនេះ ក៏ដូចជាការធ្វើតេស្តិ៍ និងការរៀនសូត្រនៅក្នុង News Feed នឹងចំណាយពេលច្រើនឆ្នាំ ដោយទាំងនេះគឺជាការគ្រប់គ្រងថ្មី ហើយវាសំខាន់ណាស់ ដែលយើងបង្កើតវា ដោយមានការការពារភាពឯកជនរបស់ប្រជាជន នៅពេលយើងបន្តដំណើរទៅមុខទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top