បើយោងតាមរបាយការណ៍ថ្មីៗរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalysបាននិយាយថា នៅត្រីមាសទី ៣ ឆ្នាំ ២០២០ ការចេញលក់ស្មាតហ្វូនទូទាំងពិភពលោកឈានដល់៣៤៨ លានគ្រឿងពោលគឺធ្លាក់ចុះ ១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ទោះបីយ៉ាងនេះក្តីការនាំចេញសរុបបានកើនឡើង ២២ ភាគរយធៀបនឹងត្រីមាសមុន ចំណែកក្រុមហ៊ុន Samsung បាននាំមុខគេកើនឡើង ២ ភាគរយដល់ ៨០,២ លានគ្រឿង រីឯក្រុមហ៊ុន...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple បន្ថែមមុខរបរមួយទៀត អំពីអេក្រង់ប្រេះ អាចពន្យល់ពីមូលហេតុ ដល់ក្រុមហ៊ុនយក្សកុំព្យូរទ័រនេះ ដោយបានដាក់ពាក្យសុំប៉ាតង់ ការពារកញ្ចក់រថយន្ត ជូនដំណឹងដល់ម្ចាស់ ពេលវាខូចទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប៉ាតង់មួយត្រូវបានរកឃើញនៅសប្តាហ៍នេះពិពណ៌នាអំពីប្រព័ន្ធមួយដែលនឹងប្រើដូចក្នុងខ្សែភាពយន្ដរវាងកញ្ចក់២ស្រទាប់ដើម្បីត្រួតពិនិត្យ ប្រសិនបើមានការខូចខាត។ ខណ អ្នកបើកបរភាគច្រើននឹងកត់សម្គាល់ប្រសិនបើបណ្តុំនៃកញ្ចក់របស់ពួកគេត្រូវបានដំណើរការប្រព័ន្ធដែលបានស្នើសុំអាចកំណត់អត្តសញ្ញាណការប្រេះ និងស្នាមមុនពេលពួកគេមានសភាពធ្ងន់ធ្ងរ។ យោងទៅតាមពាក្យសុំនេះវាប្រហែលជាថ្ងៃណាមួយអាចជូនដំណឹងទៅកុំព្យូទ័ររបស់រថយន្តអ្នកដើម្បីធ្វើការណាត់ជួបនៅយានដ្ឋានដោយស្វ័យប្រវត្តិ។ ប៉ាតង់ត្រូវបានប្តឹងដោយក្រុមហ៊ុន Apple...
អាមេរិក៖ការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំនៅលើសេវាកម្ម Amazon របស់ក្រុមហ៊ុនលក់យក្សសហរដ្ឋអាមេរិក Amazon នៅសប្តាហ៍នេះបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងនៅលើគេហទំព័រ និងសេវាកម្មសូហ្វវែរនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការដាច់ចរន្តអគ្គិសនីរបស់ក្រុមហ៊ុន Amazon Web Services (AWS)នេះធ្វើឲ្យបិទ Flickr, Adobe និង គេហទំព័ររបស់ Washington Post ក៏បណ្តាលឲ្យ Roombas, Rokus, Ring doors...
តូក្យូ៖ ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យបានបាញ់រ៉ុក្កែតមួយ ដែលផ្ទុកផ្កាយរណបចំនួន ២ ក្នុងនោះមានមួយ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដើម្បីបញ្ជូនទិន្នន័យ ដែលប្រមូលបានដោយផ្កាយរណបឈ្លបយកការណ៍ ដែលកំពុងមាននៅ ក្នុងគន្លងគោចរ ដែលធ្វើឱ្យការទំនាក់ទំនងកាន់តែលឿន និងលឿនជាងមុននៅពេលឆ្លើយតប នឹងគ្រោះមហន្តរាយធម្មជាតិ។ រ៉ុក្កែត H2A ប្រតិបត្តិការដោយក្រុមហ៊ុន Mitsubishi Heavy Industries Ltd និងទីភ្នាក់ងាររុករកអវកាសជប៉ុន...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា លេខាធិការដ្ឋានអវកាសជាតិចិន (CNSA)បានប្រកាសឲ្យដឹងថា យានអវកាសរបស់ប្រទេសចិន Chang’e-5 ត្រូវបានបញ្ជូនទៅកាន់គន្លងតារាវិថីនៃភពព្រះចន្ទ្រ កាលពីថ្ងៃសៅរ៍ ដើម្បីធ្វើការប្រមូលវត្ថុវិភាគ និងវិលត្រឡប់ពីភពព្រះចន្ទ្រវិញ ។ លេខាធិការដ្ឋាន CNSA បានឲ្យដឹងថា បន្ទាប់ពីបានហោះហើរអស់រយៈពេលប្រមាណ១១២ម៉ោងពីភពផែនដី យានអវកាស បានស្ថិតនៅចម្ងាយ៤០០គីឡូម៉ែត្រពីផ្ទៃនៃភពព្រះចន្ទ្រនៅវេលាម៉ោង៨និង៥៨នាទីល្ងាច និងបានឆ្លងផុតបន្ទាប់ពីបានធ្វើដំណើរប្រមាណ១៧នាទី ។...
ឡុង៖ អង់គ្លេសមានផែនការ បង្កើតអ្នកឃ្លាំមើលថ្មី ដល់ប៉ូលីសក្រុមហ៊ុន បច្ចេកវិទ្យាយក្សៗ “Police Tech Giants” រួមមានGoogle និង Facebook ដើម្បីប្រឆាំងនឹងឥទ្ធិពលទីផ្សារ របស់ពួកគេ និងរារាំងពួកគេ ពីការកេងចំណេញ ពីអ្នកប្រើប្រាស់ និងអាជីវកម្មខ្នាតតូច យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយថា...
តូក្យូ៖ ក្រុមហ៊ុន Ispace Inc បានចាប់ផ្តើមរុករករ៉ែ លើភពព្រះច័ន្ធរបស់ជប៉ុន បាននិយាយថា ថាក្រុមហ៊ុននេះ នឹងបង្កើតកន្លែងអភិវឌ្ឍន៍ ដីភពព្រះច័ន្ទមួយ នៅសហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ ក្នុងគោលបំណង ផ្តល់បន្ទុកជាច្រើន រួមមានឧបករណ៍ ស្រាវជ្រាវ ដល់ភពព្រះចន្ទ ដោយមានការទ្រទ្រង់ បេសកកម្មនាពេលអនាគត របស់ណាសា។ ក្រុមហ៊ុនតូក្យូ ព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួន...
តូក្យូៈហ្គេមដែលផ្តល់ឲ្យអ្នកលេង នូវប្រអប់ឧបករណ៍មួយ ដើម្បីបង្កើតកម្រិត Super Mario បន្ទាប់មកបញ្ចូលវាឲ្យអ្នកលេងលើអ៊ីនធើណេត បន្ទាប់ពីក្រុមហ៊ុន Nintendo មានការវាយលុកយ៉ាងខ្លាំង ដោយសារ Super Mario Maker គឺជាគំនិតមួយ ដ៏អស្ចារ្យអាចមើលឃើញជាក់ស្តែង ក្រោយចេញលក់កាលឆ្នាំ ២០១៥ យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ការបើកដំណើរការរចនាដល់អ្នកគាំទ្រ គ្រប់ទីកន្លែងនៅលើពិភពលោក មិនត្រឹមតែមានអត្ថន័យនៃវគ្គសិក្សាក្រៅប្រអប់ដែលប្រកបដោយភាព...
លោក Ren Zhengfei ដែលជាស្ថាបនិក Huawei បានបង្ហោះសារលាគ្នា ពោរពេញដោយមនោសញ្ចេតនាជូន ដល់បុគ្គលិកនៃម៉ាកសាខា Honor ពេលត្រូវបែកចេញពី Huawei។ ផ្អែកតាមការចុះផ្សាយថា របស់ Reuters ក្នុងសារលាគ្នានោះ លោក Ren ក៏បានលើកឡើងអំពីការធ្វើទុក្ខទោម្នេញ ពីសំណាក់សហរដ្ឋអាមេរិក មកលើក្រុមហ៊ុន Huawei ទាំងមូលផងដែរ។...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា រោងចក្រផលិតឳសថនាំមុខគេនៅអង់គ្លេស ដែលមានឈ្មោះថា AstraZeneca បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ធ្វើការស្រាវជ្រាវបន្ថែមទៀតដែលចាំបាច់សម្រាប់ការផលិតវ៉ាក់សាំងកូវីដ១៩ បន្ទាប់ពីមានការចោទសួរជាច្រើន ទៅលើប្រសិទ្ធិភាពនៃការការពារជំងឺដែលផ្តល់ជូនដោយរោងចក្រ ប៉ុន្តែ ការបន្ថែមលើការធ្វើតេស្ត ទំនងជាងនឹងប៉ះពាល់ដល់ការអនុម័តច្បាប់ នៅអឺរ៉ុប ។ លោក Pascal...