បច្ចេកវិទ្យា

ដឹងពេល Toyota ប្រកាសចេញ Land Cruiser ដូររាងថ្មីហើយ

វាលែងជាអាថដ៌កំបាំងទៀតហើយចំពោះ ព័ត៌មាន រថយន្ត Toyota Land Cruiser ជំនាន់ថ្មី ព្រោះវានឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ ខាងមុខនេះ។ ប៉ុន្តែរបាយការណ៍មួយបានអះអាងថា Toyota នឹងឈប់លក់រថយន្តនេះ នៅអាមេរិកទៀតហើយ។

ទោះជាយ៉ាងណាក៏ដោយ Toyota មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីបញ្ហានេះឡើយ ប៉ុន្តែរបាយការណ៍ពីគេហទំព័រជប៉ុន Best Car អះអាងថា Land Cruiser 300 Series ដែលជាជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅខែមេសា ឆ្នាំ២០២១។

វានឹងក្លាយជាការឌីហ្សាញថ្មីដ៏ធំបំផុតនៃ SUV នេះក្នុងរយៈពេល ១៣ឆ្នាំ។ របាយការណ៍ខាងលើក៏បានបន្ថែមថា Land Cruiser ថ្មី នឹងមិនប្រើគ្រោងឆ្អឹង body-on-frame ដូច Tundra ឡើយ ហើយនឹងកែកុនលើប្រព័ន្ធជើងក្រោម, ប្រព័ន្ធប៉ុង 4WD និង ផ្តោតខ្លាំងលើការ Off-road។

ជាមួយគ្នានេះ គេក៏បានដឹងថា ម៉ាស៊ីន V8 គឺត្រូវបញ្ចប់ហើយ ដូច្នេះវានឹងជំនួសមកប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ Turbo V6 ជាមួយប្រព័ន្ធ Hybrid និង ម៉ាស៊ីនម៉ាស៊ីតចំណុះ ៣,៣លីត្រ Turbo វិញ។

យ៉ាងណាមិញ Toyota នៅតែបន្តលាក់ព័ត៌មានគ្រប់យ៉ាងពី Land Cruiser ឆ្នាំ២០២១ ដូច្នេះយើងមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕ប្រភព៖sabay

Most Popular

To Top