បរទេស៖ ក្រសួងទទួលបន្ទុកកិច្ចការងារដឹកជញ្ជូន នៃសហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍នេះ បានប្រកាសដាក់ពិន័យទៅលើក្រុមហ៊ុនអាកាសចរណ៍ Emirates ជាទឹកប្រាក់ប្រមាណជា៤០ម៉ឺនដុល្លារអាមេរិកក្រោយពេល ដែលក្រុមហ៊ុននេះបានធ្វើការហោះហើរទៅលើដែនអាកាសនៃប្រទេសអ៊ីរង។ គួរឲ្យដឹងដែរថាជាក់ស្តែង ករណីហេតុការណ៍នេះបានកើតឡើងតាំងតែពីឆ្នាំទៅមកម្ល៉េះក្នុងអំឡុងពេល ដែលអាមេរិកនិងអ៊ីរ៉ង់កំពុងមានភាពតានតឹងជាមួយគ្នា ប៉ុន្តែជឿជាក់ថាប្រាក់ពិន័យពាក់កណ្តាលនឹងត្រូវលប់ចោលទៅវិញ ប្រសិនបើក្រុមហ៊ុននេះអះអាងថានឹងមិនមានករណីបែបនេះកើតមានឡើងវិញ ក្នុងរយៈពេលពេញ១ឆ្នាំនេះ។ សេចក្តីប្រកាសព្រមាននិងហាមឃាត់ មិនអនុញ្ញាតិឲ្យមានការហោះហើរយន្តហោះឯកជននៅក្នុងទឹកដី និងដែនអាកាសដែលកំពុងមានជម្លោះនិងភាពតានតឹងរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ ហើយករណីរងការពិន័យនេះត្រូវបានគេដឹងថាបានកើតឡើងកាលពីខែកក្កដាឆ្នាំ២០១៩កន្លងទៅនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានគ្រោងបន្តនិន្នាការបំបែកកំណត់ត្រាថ្មីៗ សម្រាប់កញ្ចប់ថវិកាការពារជាតិប្រចាំឆ្នាំ ដោយប្រទេសនេះនឹងបន្តធ្វើការសម្លឹងមើលដោយប្រុងប្រយ័ត្ន លើទំនើបកម្មយោធារបស់ប្រទេសចិន និងកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែ។ សំណើកញ្ចប់ថវិកាការពារជាតិចុងក្រោយបង្អុសធ្វើឡើងដោយក្រសួងការពារជាតិជប៉ុន គឺកំពុងស្វះស្វែងរកប្រាក់៥៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១ ដែលចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០២១។ ចំនួននេះ គឺជាការកើនឡើងចំនួន៨ភាគរយពីចំនួនក្នុងឆ្នាំមុន និងជាឆ្នាំតជាប់គ្នាទី៨ ដែលសំណើកញ្ចប់ថវិកាការពារជាតិដាក់ជូនក្រសួងហិរញ្ញវត្ថុ បង្កើតកំណត់ត្រាថ្មីឲ្យខ្ពស់។ គួរបញ្ជាក់ថា នេះគឺជាសំណើកញ្ចប់ថវិកាការពារជាតិដំបូងសម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga ដែលសម្លឹងបន្តការជំរុញសម្រាប់ប្រទេសជប៉ុនរបស់អតីតនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។ ...
រដ្ឋ Virginia ៖ឧបករណ៍អវកាសថ្មី របស់អង្គការអវកាសណាសាក្នុងប៉ុន្មានទសវត្សគឺជាបង្គន់ ទីតានីញ៉ូមមានតម្លៃ២៣ លានដុល្លារសម្រាប់ស្ត្រីដែលកំពុងដំណើរការ អត់ឈប់ឈរនៅស្ថានីយ៍អវកាសអន្តរជាតិមុនពេលហោះហើរ ទៅភពព្រះច័ន្ទយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ វាបានផ្ទុកនៅខាងក្នុងកប៉ាល់ដឹកទំនិញមួយ ដែលគ្រោងនឹងបាញ់បង្ហោះនៅល្ងាចថ្ងៃព្រហស្បតិ៍ពីកោះ Wallops រដ្ឋ Virginia។ យន្តមានទម្ងន់៤៥ គីឡូក្រាម និងកម្ពស់៧១សង្ទីម៉ែត្រ និងវាមានកម្ពស់ប្រហែល ពាក់កណ្តាលបង្គន់ដែលសាងសង់ដោយរុស្ស៊ីនៅស្ថានីយ៍អវកាស។ វាមានទំហំប៉ុនរថយន្តបោះជំរុំសមនឹងយានអវកាសរបស់អង្គការណាសា សម្រាប់ដឹកអវកាសយានិកទៅកាន់ភពព្រះច័ន្ទ ក្នុងរយៈពេល២ឬ៣ឆ្នាំខាងមុខ។ អ្នករស់នៅស្ថានីយ៍នឹងសាកល្បង...
តូក្យូ៖ ក្រុមហ៊ុន Rakuten Mobile Inc បានប្រកាសជាផ្លូវការថា ខ្លួននឹងចាប់ផ្តើមផ្តល់សេវាកម្ម ប្រព័ន្ធបណ្តាញ 5G របស់ខ្លួនដែលបង់តម្លៃ ២,៩៨០យ៉េនក្នុងមួយខែ ដោយតំបន់គ្របដណ្តប់ 5G រួមមានទីក្រុងតូក្យូ Kanagawa, Saitama, Osaka, Hyogo និងHokkaido ព្រមទាំងខេត្តទាំង ៤៧ គ្រោងធ្វើនៅខែមីនា...
អាមេរិក ៖ ក្រុមហ៊ុនផ្សព្វផ្សាយបណ្តាញសង្គម Facebook បានរួមបញ្ចូលគ្នា នូវកម្មវិធីផ្ញើសារដោយផ្ទាល់ និងកម្មវិធីផ្ញើសារ Instagram ជាផ្នែកមួយ នៃផែនការរបស់ខ្លួន ដើម្បីបញ្ចូលសេវាកម្ម ទំនាក់ទំនង របស់ខ្លួនទាំងអស់ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សមួយនេះបានប្រកាស ពីការអាប់ដេតកម្មវិធីផ្ញើសារ ដោយការច្របាច់បញ្ចូលគ្នា នូវសេវាកម្មផ្ញើសារទាំង២ ទៅក្នុងប្រព័ន្ធ...
វ៉ាស៊ីនតោន៖ អវកាសយានិកជប៉ុន Soichi Noguchi និងមិត្តភក្តិជនជាតិអាមេរិក របស់លោកបានសម្តែងការត្រៀមខ្លួន និងរំភើប ក្នុងការហោះហើរ ជាមួយយានអវកាសមួយ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន ផលិតអវកាសអាមេរិក SpaceX ដែលបច្ចុប្បន្ន គ្រោងនឹងហោះឡើង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ នេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក...
តូក្យូ៖ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុនបាននិយាយថា ខ្លួនមានគោលបំណងចូលរួមនៅប្រហែលពាក់កណ្តាលទសវត្សឆ្នាំ ២០៣០ ក្នុងការរុករកលើភពព្រះច័ន្ទដោយប្រើប្រាស់អ៊ីដ្រូសែនដែលបង្កើតដោយទឹកទាញចេញពីស្រទាប់ទឹកកករបស់ព្រះច័ន្ទជាឥន្ធនៈយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការប្រើប្រាស់ប្រេងដែលទទួលបានពីទឹកត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការចំណាយបើប្រៀបធៀបនឹងការដឹកជញ្ជូនឥន្ធនៈពីផែនដី ខណៈទឹករាវមិនមាននៅលើផ្ទៃព្រះចន្ទ ដោយការស្រាវជ្រាវពីមុនបានបង្ហាញថា វាអាចមានទឹកកកនៅរណ្តៅដីមួយក្បែរបង្គោលខាងត្បូងនៃភពព្រះច័ន្ទមិន បានប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។ ប្រទេសជប៉ុនគ្រោងនឹងធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងការបង្កើតស្ថានីយ៍អវកាសទៅភពព្រះច័ន្ទនៅឆ្នាំ ២០២០ និងសាងសង់នៅប្រហែលឆ្នាំ ២០៣៥ នូវរោងចក្រប្រេងឥន្ធនៈមួយនៅបង្គោលភពព្រះច័ន្ទ។ យោងតាមទីភ្នាក់ងាររុករកអវកាសជប៉ុនបានឲ្យដឹងថា ឥន្ធនៈនេះនឹងត្រូវប្រើនៅក្នុងយានអវកាសអាចប្រើឡើងវិញបានដែលអាចដឹកអវកាសយានិកចំនួន ៤ នាក់ទៅ និងចេញពីក្លោងទ្វារនិងយានដឹកជញ្ជូនអាចធ្វើដំណើរបានចម្ងាយ ១.០០០ គីឡូម៉ែត្រនៅលើភពព្រះច័ន្ទ។...
វាចេះព្រុសតែមិនចេះខាំទេ។ រដ្ឋាភិបាលបានប្រកាស នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃសុក្រ សប្តាហ៍មុនថា សិង្ហបុរីបានចាប់ផ្តើមប្រើប្រាស់ “ឆ្កែរ៉ូបូត” ជើងបួនដើម្បីដើរល្បាត នៅសួនសាធារណៈ ដើម្បីរំលឹកប្រជាជនរក្សាគម្លាតពីគ្នា។ រ៉ូបូតពណ៌ខ្មៅនិងលឿង ដែលមានឈ្មោះថា Spot ចាក់សំឡេងជាភាសាអង់គ្លេសថា “សូមរក្សាសិង្ហបុរី ឱ្យមានសុខភាពល្អ។ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដែលនៅជុំវិញខ្លួន សូមឈរនៅឆ្ងាយពីគ្នា យ៉ាងតិចមួយម៉ែត្រ។ សូមអរគុណ”។ កាសែតសិង្ហបុរី...
គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រគឺនៅ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៨៤៦ ជាពេលដែលអាវកាសយានិកជនជាតិអាល្លឺម៉ង់ ដែលមានឈ្មោះJohann Gottfried Galeបានរកឃើញវត្តមានភពទី៨ដែលត្រូវបានស្គាល់ឈ្មោះថា ណិបទូនNeptuneនៅឯមជ្ឈមណ្ឌលស្រាវជ្រាវក្នុង ទីក្រុងប៊ែរឡាំង។ ភពណិបទូនត្រូវបានគេចាត់ទុកជាភពទី៨ តាមរយៈចំងាយរបស់វាពីភពព្រះអាទិត្យហើយភពនេះតាមពិតធ្លាប់ត្រូវបានអះអាងរួចម្តងហើយ ដោយអាវកាសយានិកបារាំងម្នាក់ដែលមានឈ្មោះJean Joseph Le Verrierប៉ុន្តែវាត្រូវបានធ្វើឡើងតាមរយៈការគណនារបស់គាត់ប៉ុណ្ណោះ ក្រោយមកនៅថ្ងៃនោះដែលGalleបានប្រកាសអះអាងពីការរកឃើញ ដ៏អស្ចារ្យរបស់គាត់នៅឯមជ្ឈមណ្ឌលស្រាវជ្រាវក្នុងប្រទេសអាល្លឺម៉ង់។ ណិបទូនជាភពដែលសំបូរទៅដោយឧស្ម័នហ្គាសច្រើនបំផុត ហើយទំហំរបស់វាយ៉ាងហោចណាស់ក៏ធំជាងភពផែនដីដល់ទៅ៤ដង ដែរហើយឈ្មោះនេះត្រូវបានគេយកឈ្មោះទៅតាមព្រះសមុទ្រមួយ អង្គរបស់ជនជាតិរ៉ូម៉ាំងសម័យបុរាណ៕...