សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សយក្ស សហរដ្ឋងអាមេរិក Apple Inc និយាយថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃទី ១៣ ខែតុលាឆ្នាំ២០២០តាមការរំពឹងទុក ដែលអ្នកវិភាគភាគច្រើនជឿជាក់ថា ព្រឹត្តិការណ៍នេះ ប្រើប្រាស់ដើម្បីបង្អួតស្មាតហ្វូណ iPhone ថ្មីប្រើប្រព័ន្ធ 5G យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនApple បានធ្វើការណែនាំអំពី សមត្ថភាពបណ្តាញថ្មី និងលឿនជាងមុននៅក្នុងការអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ដែលមានឈ្មោះថា “សួស្តីល្បឿន” “Hi, Speed.” ។ កាលពីប៉ុន្មានឆ្នាំមុន Apple បានប្រកាសទូរស័ព្ទ iPhone ថ្មីនៅពាក់កណ្តាលខែកញ្ញា ហើយចាប់ផ្តើមដឹកជញ្ជូនដល់អតិថិជនមុនដំណាច់ខែ។
អ្នកវិភាគហិរញ្ញវត្ថុប្រើចំនួនសប្តាហ៍ដែល Apple មានលក់ iPhone ដើម្បីជួយដល់ការព្យាករណ៍របស់ពួកគេ ចំពោះលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអំឡុងរដូវឈប់សម្រាកដើរទិញឥវ៉ាន់នៅផ្សារលោកខាងលិចជាធម្មតាត្រីមាសលក់ធំបំផុតរបស់ Apple ។
ទោះយ៉ាងណានៅឆ្នាំនេះនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានព្រមានវិនិយោគិនថា ទូរស័ព្ទ iPhone ថ្មីទំនងជានឹងមិនចែកចាយរហូតដល់ខែតុលា។ ក្រុមហ៊ុន Apple បានរៀបចំព្រឹត្តិការណ៍មួយនៅក្នុងខែកញ្ញាដើម្បីណែនាំម៉ូដែល Apple Watch និង iPad ស៊េរីថ្មី។
ក្រុមអ្នកវិភាគរំពឹងថា Apple នឹងបង្ហាញទូរស័ព្ទ iPhone ស៊េរីថ្មីជាមួយនឹងការភ្ជាប់ 5G នៅក្នុងព្រឹត្តិការណ៍នេះ។ ក្រុមអ្នកវិភាគក៏បានគូសបញ្ជាក់ផងដែរនូវកាសស្តាប់ត្រចៀកឥតខ្សែ និងស្លាកយីហោ AirPods អាចកើតមានថ្មីសម្រាប់ការស្វែងរករបស់ដែលបាត់ដោយប្រើសញ្ញាឥតខ្សែ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះសូម្បីតែមេរោគឆ្លងបានធ្វើឲ្យសេដ្ឋកិច្ចនៅជុំវិញពិភពលោកធ្លាក់ចុះ ប៉ុន្តែមួយផ្នែកធំមានការលក់ផលិតផលពីផ្ទះ។ ទោះបីជាភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះពីកម្រិតខ្ពស់កាលពីថ្ងៃទី ២ កញ្ញាក៏ដោយ ក៏វានៅតែជិតដល់តម្លៃទីផ្សារភាគហ៊ុន ២ ពាន់ពាន់លានដុល្លារដដែល៕ ដោយ៖លី ភីលីព



