តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ ថា ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនមធ្យម នៃអ្នកជំងឺគ្រុនផ្តាសាយ ក្នុងមួយស្ថាប័នវេជ្ជសាស្ត្រក្នុងប្រទេសជប៉ុន ក្នុងរយៈពេល៧ថ្ងៃរហូតដល់ថ្ងៃអាទិត្យ គឺមានមន្ទីរពេទ្យលើសពីមួយកន្លែង ដែលនេះបង្ហាញឲ្យឃើញពីការឆ្លងរាតត្បាតខ្លាំង ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនជាមធ្យមនៃអ្នកជំងឺគ្រុនផ្តាសាយដែលត្រូវបានរាយការណ៍ដោយមន្ទីរពេទ្យមួយចំនួនដែលបានត្រួតពិនិត្យជាទៀងទាត់ចំនួន៥.០០០នាក់នៅទូទាំងប្រទេស តួលេខនេះបានឡើងពី០,៤ដល់១,៦៦ភាគរយ កាលពីពីសប្តាហ៍មុន។ ក្រសួងបានឲ្យដឹងថា តួលេខនេះមិនដែលនៅលើសពីកម្រិតកំណត់ក្នុងខែកក្កដាទេ ចាប់តាំងពីវិធីសាស្ត្ររាប់បច្ចុប្បន្នបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩...
បើទោះបីជារថយន្តចិនបានកំពុងវ៉ៃលុកទីផ្សារខ្លាំងក្លាដោយសារតម្លៃវាធូរថ្លៃយ៉ាងណាក៏ដោយ តែក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai បានបញ្ជាក់ច្បាស់ៗថា ខ្លួនមិនព្រមទម្លាក់តម្លៃរថយន្ត ដើម្បីប្រជែងជាមួយរថយន្តចិននោះទេ។ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី រថយន្តអគ្គិសនីតម្លៃទាបបំផុតចំនួន៥ (តម្លៃក្រោម ៥ម៉ឺនដុល្លារ) គឺសុទ្ធតែជាប្រេនចិនទាំងអស់។ ជាមួយតម្លៃនេះ ក្រុមហ៊ុន Hyundai មិនអាចបន្ទាបតម្លៃបានដល់កម្រិតនេះឡើយ។ ក្នុងសន្និសីទកាសែតមួយកាលពីពេលពេលថ្មីៗនេះ លោក John Kett នាយកប្រតិបត្តិក្រុមហ៊ុន Hyundai ប្រចាំប្រទេសអូស្ត្រាលី...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា នាង Shawn Johnson នឹងក្លាយជាម្តាយដែលមានកូន៣របស់នាង បន្ទាប់ពីកីឡាការិនីកាយសម្ព័ន្ធអូឡាំពិកដែលចូលនិវត្តន៍អាយុ ៣១ ឆ្នាំកំពុងរំពឹងថា នឹងមានកូនទី៣របស់នាងជាមួយប្តីរបស់នាង ដែលជាអតីតកីឡាករបាល់ទាត់អាជីព Andrew East ។ អ្នកនាង Johnson បានចែករម្លែកព័ត៌មាននេះកាលពីថ្ងៃពុធនៅលើ Instagram រួមជាមួយនឹងរូបថតរបស់នាងទៅលេងកីឡាអូឡាំពិកដំបូងនៅទីក្រុងអាថែន ប្រទេសក្រិក។...
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានរដ្ឋសរុបទាំងអស់ចំនួន ៥០រដ្ឋ។ ប៉ុន្តែនៅពេលដែលបង្កើតប្រទេសដំបូង គឺមានតែ១៣រដ្ឋប៉ុណ្ណោះដែលស្ថិតនៅតាមបណ្តោយឆ្នេរមហាសមុទ្រអាត្លង់ទិក រួមមាន៖ New Hampshire, Massachusetts, Connecticut, Rhode Island, New York, New Jersey, Pennsylvania, Delaware, Maryland, Virginia, North...
ប្រព័ន្ធហ្វ្រាំង ឬហ្វ្រាំងកៀប ABS ជាប្រព័ន្ធដែលដាក់នៅលើហ្វ្រាំងជើង ការពារកុំឲ្យកង់ជាប់គាំង ដែលអាចបណ្ដាលឲ្យរថយន្តអូសទៅមុខ មិនអាចបញ្ជាចង្កូតបាន នៅពេលជាន់ហ្វ្រាំងភ្លាមៗ។ ប្រព័ន្ធនេះមានប្រសិទ្ធភាពបំផុត នៅពេលដែលផ្លូវមានសភាពរអិល ព្រោះវានឹងជួយមិនឲ្យរថយន្តបាត់លំនឹង ពេលជាន់ហ្វ្រាំងភ្លាមៗ។ យ៉ាងណាមិញរថយន្តដែលបំពាក់ហ្វ្រាំង ABS នេះ ភាគច្រើនក៏នឹងមានលោតសញ្ញាឆេក ABS នៅក្នុងកុងទ័ររថយន្តផងដែរ ដែលវាបញ្ជាក់ពីភាពមិនប្រក្រតីណាមួយរបស់ប្រព័ន្ធនេះហើយ ប៉ុន្តែមិនមែនឱ្យតែលោតសញ្ញាឆេក ABS គឺត្រូវតែប្តូរចោលនោះទេ។...
អ្នកប្រើប្រាស់រថយន្តដែលមានអាយុកាលច្រើនឆ្នាំ ឬច្រើនម៉ឺនគីឡូដែលជារថយន្តមួយទឹកនោះ គឺភាគច្រើនសុទ្ធតែជួបប្រទះនឹងបញ្ហារថយន្តស៊ីប្រេងម៉ាស៊ីន រហូតធ្វើឱ្យម្ចាស់រថយន្តមួយចំនួនត្រូវបង្ខំចិត្តប្តូរម៉ាស៊ីន ឬរើម៉ាស៊ីនឡើងវិញ ដែលសុទ្ធតែត្រូវចំណាយលុយច្រើន។ ជាទូទៅ បញ្ហារថយន្តបាត់ប្រេងម៉ាស៊ីន គឺមានច្រើនមូលហេតុ ក្នុងនោះ គឺមានដូចជាការលេចជ្រាបខាងក្រៅដែលយើងអាចមើលឃើញ និងលេចជ្រាបខាងក្នុងម៉ាស៊ីន ដែលតម្រូវឱ្យមានការដោះឆែកមើល។ យ៉ាងណាមិញ ប្រសិនបើពិនិត្យមើលល្អិតល្អន់អស់ហើយ ពុំឃើញមានការលេចជ្រាបណាមួយទេ គេអាចសន្មតបាននូវមូលហេតុទៀតគឺដោយសារតែការសឹកអស់ក្រវាត់ប៊ីស្តុង ដែលធ្វើឱ្យមានចន្លោះធំរវាងប៊ីស្តុង និងស៊ីឡាំង ហើយប្រេងក៏បានឆេះបាត់ក្នុងប្រឡោះនេះផងដែរ។ រោគសញ្ញាដែលបង្ហាញពីការសឹកអស់ក្រវាត់ប៊ីស្តុង រួមមានដូចជា...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា មេធាវីរបស់លោក Elon Musk បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Wachtell, Lipton, Rosen & Katz ជាក្រុមហ៊ុនមេធាវីវរជន តំណាងឲ្យ Twitter ក្នុងអំឡុងពេលដំណើរការតុលាការជុំវិញការកាន់កាប់របស់លោក Musk កាលពីឆ្នាំមុន សម្រាប់ការទទួលបានប្រាក់សំណងដ៏ច្រើនពីក្រុមហ៊ុនសម្រាប់សេវាកម្មរបស់ខ្លួន។ បណ្ដឹងនេះត្រូវបានដាក់ដោយក្រុមហ៊ុន...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានដាក់បេក្ខជនការងារ ជាស្ត្រីឲ្យប្រឈមនឹងសំណួររំខានអំពីជីវិតផ្លូវភេទរបស់ពួកគេ ដែលជាផ្នែកមួយ នៃដំណើរការជួល នៅការិយាល័យឯកជនរបស់លោក Gates Ventures បន្ទាប់ពីពួកគេដកស្រង់សម្តីបេក្ខជនជាច្រើននាក់ និងមនុស្សដែលដឹងពីបញ្ហានេះ។ ស្ត្រីម្នាក់ត្រូវបានគេចោទសួរថា តើពួកគេមានរឿងក្រៅអាពាហ៍ពិពាហ៍ឬអត់ ថាតើពួកគេបានថតរូបអាក្រាតកាយនៅលើទូរស័ព្ទរបស់ពួកគេ...
ស៊ីដនី ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ VOA បានប្រាប់ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមកពីរដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិរបស់សហរដ្ឋអាមេរិក “NASA” ស្ថិតក្នុងប្រទេសអូស្ត្រាលី ដើម្បីធ្វើការស្រាវជ្រាវ នឹងជួយដល់បេសកកម្មទៅកាន់ភពអង្គារនាពេលអនាគត។ គណៈប្រតិភូ NASA កំពុងស្វែងរកសញ្ញាដំបូង នៃជីវិតនៅលើផែនដី ដែលនៅទីបំផុតនឹងត្រូវបានប្រៀបធៀប ទៅនឹងថ្មបាននាំយកមកវិញពីភពអង្គារ។ មន្ត្រីអង្គការ NASA បាននិយាយថា ផ្នែកខ្លះ នៃតំបន់...
ឥណ្ឌា ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុន ធូដេ បានប្រាប់ឲ្យដឹងថា សីតុណ្ហភាពក្នុងមហាសមុទ្រ បានធ្លាក់ចេញពីតារាងចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ ២០២៣ ជាមួយនឹងកម្រិតជាមធ្យមខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំនៃការត្រួតពិនិត្យផ្កាយរណប ហើយផលប៉ះពាល់ កំពុងឈានដល់ការរំខាននៅជុំវិញពិភពលោក។ សមុទ្រជប៉ុនក្តៅជាងមធ្យមភាគ៧អង្សាហ្វារិនហៃ។ខ្យល់មូសុងឥណ្ឌាដែលភ្ជាប់យ៉ាងជិតស្និទ្ធ ទៅនឹងលក្ខខណ្ឌនានាក្នុងមហាសមុទ្រឥណ្ឌាដ៏ក្តៅនោះ បានធ្លាក់ចុះយ៉ាងល្អនៅក្រោមកម្លាំងដែលរំពឹងទុករបស់វា។ ប្រទេសអេស្បាញ បារាំង អង់គ្លេស និងឧបទ្វីប Scandinavian...