ទីបំផុតទោះបីជាមិនទាន់ ផ្លូវក្តីប៉ុន្តែកីឡាករខ្សែបម្រើឆ្នើម Franck Kessie នឹងអាចផ្ទេរទៅក្លឹបយក្សអេស្បាញ Barcelona ហើយក្រោយពេលដែលកីឡាកររូបនេះបានប្រកាសបដិសេធសំណើររបស់ក្លឹប Real Madrid, PSG ព្រមទាំង Spurs ផង។ កីឡាកររូបនេះត្រូវបាន The El Nacional ជឿជាក់ថាគឺបានព្រមព្រៀងជាពាក្យសំដីដើម្បីអាចផ្ទេរទៅចូលរួមជាមួយនឹង Barcelona ហើយបន្ទាប់ពីបានបញ្ជាក់ច្បាស់ហើយដែរថានឹងមិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹប AC Milan...
កាណាដា ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាបើឲ្យដឹងថា តារាចម្រៀងប្រុសជនជាតិកាណាដា លោក Justin Bieber ទាមទារសំណងតម្លៃ២០លានដុល្លារ ដើម្បីបញ្ចប់បណ្តឹងបរិហារកេរ្តិ៍ ដែលបានកើតឡើង ចំពោះលោកកាលឆ្នាំ ២០២០ បន្ទាប់ពីរងការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ។ តារាចម្រៀងសញ្ជាតិកាណាដារូបនេះ បានបដិសេធយ៉ាងខ្លាំង ចំពោះការចោទប្រកាន់របស់អ្នកប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម២នាក់ដោយអះអាងថា ពួកគេត្រូវបានគេរំលោភ នៅកន្លែងដាច់ដោយឡែក ក្នុងសណ្ឋាគាររដ្ឋតិចសាស់...
ភ្នំពេញៈ នាមួយរយៈពេលធំចុងក្រោយនេះ ប្រិយមិត្តគាំទ្រតារាសម្តែងស្រីមានរាងតូចច្រឡឹង ដៃជើងស្រឡូន ដែលទើបតែបានប្រឡូកវិស័យសិល្បៈសម្តែងជាង ៥ ឆ្នាំស្រីស្រស់សោភាជាពន្លកថ្មី កញ្ញា វណ្ណៈ បូរមី សង្កេតឃើញថា នាងហាក់មានទីផ្សារថតកុនស្ងាត់គួរឲ្យមានការងឿងឆ្ងល់ ខណៈកាលពីចុងឆ្នាំ ២០១៨ ឃើញថាតារាសម្តែងស្រីរាងតូចច្រឡឹងឆក់បានឱកាសថតកុនភាគ ៣ រឿងជាប់គ្នាហើយមានការគាំទ្រច្រើនពីមហាជន ខណៈស្រីស្រស់រូបនេះក៏ធ្លាប់បង្ហាញពីក្តីប្រាថ្នាចង់បានកំណត់ត្រាខាងសម្តែងជាតួបែបវាយតប់ផងដែរនោះ។ ជាមួយគ្នានេះដែរ ស្រាប់តែកាលពីពេលថ្មីៗនេះ អុ្នកគាំទ្របានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញ...
អ្នកជំនាញផ្នែកសុខភាពបាន អះអាងថា អាហារពេលព្រឹក ជាអាហារដែលមានសារ:សំខាន់បំផុត សម្រាប់ផ្គត់ផ្គងរាងកាយ និងផ្តល់ថាមពល។ ដូច្នេះការជ្រើសរើសអាហារ ឲ្យបានត្រឹមត្រូវជាកត្តាចាំបាច់ណាស់ សម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។ ប៉ុន្តែបើយោងតាមគេហទំព័រ homeremedieshouse បានបង្ហាញថា មានអាហារមួយចំនួន អ្នកមិនគួរទទួលទាន នៅពេលព្រឹកឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព។ អាហារដែលមានជាតិជូរ និងហិរទោះបីជាអាហារទាំងនេះ មានប្រយោជន៍សម្រាប់សុខភាពក៏ដោយ អ្នកមិនគួរទទួលទាននៅពេលព្រឹកនោះដែរ ព្រោះវាអាចធ្វើឲ្យអ្នកក្រហាយទ្រូង បង្កការរលាកក្រពះ...
អាមេរិក៖ Met Office បានបង្ហាញឲ្យដឹងថា ពន្លឺភាគខាងជើងអាចអាចមើលឃើញពីប្រទេសស្កុតឡេន និងភាគខាងជើងនៃប្រទេសអង់គ្លេសនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីមានអណ្តាតភ្លើងព្រះអាទិត្យដ៏ធំមួយបង្ហាញវត្តមាននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ប៉ុន្តែបន្ទាប់ពីអណ្តាតភ្លើងព្រះអាទិត្យដ៏ធំមួយបានបង្កឲ្យមានការច្រានចេញដ៏ធំនៃផ្កាថ្ម (CME) ដែលកំពុងឆ្ពោះទៅកាន់ផែនដី ពន្លឺភាគខាងជើងអាចត្រូវបានគេមើលឃើញនៅឆ្ងាយភាគខាងត្បូងដូចជាប្រទេសស្កុតឡែន និងភាគខាងជើងនៃប្រទេសអង់គ្លេសនៅចុងសប្តាហ៍នេះ។ CME ត្រូវបានគេរំពឹងថានឹងបង្កើតព្យុះធរណីមាត្រ នៅពេលវាបក់មកលើភពផែនដីរបស់យើង នៅចុងថ្ងៃអាទិត្យ ឬដើមថ្ងៃច័ន្ទដែលធ្វើឲ្យវាអាចឃើញបាតុភូតធម្មជាតិដ៏អស្ចារ្យនៅទូទាំងភាគខាងជើងនៃចក្រភពអង់គ្លេស។ មិនត្រឹមតែប៉ុណ្ណឹងទេ គម្របពពកត្រូវបានគេរំពឹងថានឹងមានតិចតួចបំផុតនៅល្ងាចថ្ងៃអាទិត្យ និងដល់ថ្ងៃច័ន្ទ មានន័យថា អ្នកមើលមេឃមានឱកាសបានឃើញទាំងអស់។...
រដ្ឋាភិបាលអង់គ្លេស បានធ្វើការដាក់ទណ្ឌកម្មទៅលើលោក លោក Roman Abramovich ម្ចាស់ក្លឹប Chelsea ដោយបង្កកទ្រព្យសម្បត្តិរបស់លោកទាំងអស់ បង្កកការចរាចរណ៍លុយ និងហាមឃាត់ការធ្វើដំណើរមកកាន់អង់គ្លេស ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកកាន់ក្លឹបតោខៀវនេះផងដែរ។ នៅខណៈនេះ Chelsea ដំណើរការក្រោមលក្ខខ័ណ្ឌពិសេសប៉ុណ្ណោះ មិនអាចលក់សំបុត្រតទៀតនោះទេ ថែមទាំងមិនអាចចំណាយលើកុងត្រាកីឡាករ ក៏ដូចជាដៃគូនានាជាដើម។ នៅក្នុងថ្ងៃនេះ ដៃគូ Sponsor របស់ Chelsea...
អាមេរិក៖ ការសិក្សាថ្មីមួយបង្ហាញថា សត្វត្រីឆ្លាម Megalodons មានភាពល្បីល្បាញថា ជាត្រីឆ្លាមដ៏ធំបំផុតដែលធ្លាប់រស់នៅ ប៉ុន្តែប្រវែងពិតប្រាកដរបស់សត្វត្រីឆ្លាមប្រភេទនេះអាស្រ័យលើសីតុណ្ហភាពទឹកនៅតំបន់រស់នៅនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀបសីតុណ្ហភាពលើផ្ទៃសមុទ្រជាប្រវត្តិសាស្ត្រជាមួយនឹងសំណល់ហ្វូស៊ីលពីសត្វត្រីឆ្លាម Megalodon បានហែលលើសមុទ្រទូទាំងពិភពលោកប្រហែលចន្លោះពី ១៥ លានទៅ ៣.៦ លានឆ្នាំមុន។អ្នកជំនាញបានរកឃើញថា សត្វដែលផុតពូជនេះបានកើនឡើងដល់ទំហំធំជាងនៅក្នុងបរិយាកាសត្រជាក់ជាងដូចជា North Carolina និង Peru ជាងនៅតំបន់ក្តៅដូចជានៅ Florida និង...
ទីក្រុងម៉ិចស៊ីកូ៖អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៦ នាក់បានរងរបួស បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងរវាងអ្នកគាំទ្រក្រុមប្រឆាំងនៅព្រឹត្តិការន៍ការប្រកួតបាល់ទាត់ម៉ិកស៊ិក “Mexican Soccer” យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងបន្ទាប់ពីម៉ោងនៃការប្រកួតរវាង Queretaro និង Atlas នៅកីឡដ្ឋាន La Corregidora ក្នុងទីក្រុង Queretaro ខណៈអ្នកគាំទ្រមួយចំនួន រួមទាំងគ្រួសារដែលមានកូនផង បានព្យាយាមរត់គេចខ្លួន ការប៉ះទង្គិចគ្នាបានផ្ទុះឡើងលើទីលានប្រកួត ដោយបានបញ្ជូនកីឡាកររត់គេចខ្លួន។...
ស៊ីដនី៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា លោក Rod Marsh ត្រូវបានគេចង ចាំថា អ្នកដើរតួយ៉ាងអស្ចារ្យក្នុងកីឡាគ្រិតឃិត “Cricket” របស់អូស្ត្រាលី និងជួយកីឡានេះជិត ៥0 ឆ្នាំ បន្ទាប់ពីលោកបានស្លាប់ដោយសារគាំងបេះដូង នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌មួយកាលពីសប្តាហ៍មុន។ គ្រួសាររបស់លោកបានបញ្ជាក់ថា បុរសអាយុ ៧៤ ឆ្នាំបានលេងជាង៩៦ដង ក្រោយមកជាអ្នកជ្រើសរើសជម្រើសជាតិអស់រយៈពេលជាយូរមកហើយ បានស្ថិតក្នុងសន្លប់ដោយសារមូលហេតុនេះធ្វើឥ្យបានទទួលមរណភាព ដោយសន្តិភាពក្នុងមន្ទីរពេទ្យ Adelaide...
ជារឿងដ៏គួរឱ្យសោកស្តាយបំផុត ដែលរថយន្តទំនើបជិត ៤ពាន់គ្រឿង ត្រូវបានធ្លាក់ចូលទៅបាតសមុទ្រ បន្ទាប់ពីកប៉ាល់ ដឹករថយន្តទាំងនេះ បានផ្ទុះឆេះ។ កប៉ាល់នេះ មានឈ្មោះថា Felicity Ace បានផ្ទុះឆេះនៅមហាសមុទ្រអាត្លង់ទិច ក្នុងអំឡុងដំណើរពីប្រទេសអាល្លឺម៉ង់ ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦កុម្ភៈកន្លងទៅ ហើយក៏បានលិចចូលសមុទ្រនៅ២សប្តាហ៍បន្ទាប់ ។ តែយ៉ាងណា ចំពោះក្រុមនាវិក គឺបានជម្លៀសខ្លួនចេញដោយសុវត្ថិភាព ។ ឯមូលហេតុនៃការឆេះ...