ផ្សេងៗ

អាមេរិក ត្រៀមបញ្ជូនកងទ័ពបន្ថែម ១ម៉ឺននាក់ ចូលតំបន់អឺរ៉ុប

បរទេស៖ សហរដ្ឋអាមេរិកនឹង បញ្ជូនទាហានបន្ថែមជាង 10 000 នាក់ទៅកាន់ទ្វីបអឺរ៉ុប ដែលត្រូវបានគេរំពឹងថា នឹងជំនួសកងកម្លាំងដែល បានដាក់ពង្រាយនៅក្នុងតំបន់ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដែលភាគច្រើនស្ថិតនៅតាមបណ្តោយ “ផ្នែកខាងកើត” នៃប្លុកយោធាណាតូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានបញ្ជាក់ពីការដាក់ពង្រាយនេះក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ដោយកត់សម្គាល់ថា “បរិយាកាសសន្តិសុខឥឡូវនេះបានផ្លាស់ប្តូរ” នៅក្នុងតំបន់ដោយសារតែជម្លោះនៅអ៊ុយក្រែន។

លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា “ការដាក់ពង្រាយគឺជាការជំនួសអង្គភាពមួយសម្រាប់មួយ ដែលនឹងទុកឱ្យជំហរកម្លាំងរួមរបស់យើងនៅក្នុងតំបន់ – ប្រហែល 100 000 នាក់ មិនផ្លាស់ប្តូរ” ។ “អង្គភាពដែលត្រូវបានជំនួស គឺនឹងត្រឡប់ទៅអង្គភាពដើមរបស់ពួកគេវិញបន្ទាប់ពីការផ្លាស់ប្តូរការទទួលខុសត្រូវសមស្រប»៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top