ចិន៖ យោងតាមការចេញផ្សាយពី SkyNews បាននិយាយថា បុរសវ័យ ៤៨ ឆ្នាំដែលជាប្រធានក្រុមហ៊ុន Tesla ផលិតរថយន្តរូបនេះ បានបង្ហាញក្បាច់រាំនៅលើឆាក ហើយបានដោះសម្លៀកបំពាក់ របស់លោកចេញមុន ពេលទស្សនិកជន អបអរសាទរបុគ្គលិករបស់ក្រុមហ៊ុន Tesla។
លោក Elon Musk បានអបអរសាទរការប្រគល់រថយន្តដំបូងពីរោងចក្រថ្មីរបស់ក្រុមហ៊ុន Tesla នៅទីក្រុងសៀងហៃដោយហោះហើរទៅប្រទេសចិន និងធ្វើចលនានៅខាងមុខកម្មកររបស់លោកផ្ទាល់។ រថយន្តដំបូងដែលផលិតនៅ Tesla Gigafactory 3 ត្រូវបានដាក់បង្ហាញកាលពីខែមុន នៅពេលក្រុមហ៊ុនបានចាប់ផ្តើមផលិតនៅក្នុងទីតាំងដំបូងរបស់ខ្លួននៅក្រៅសហរដ្ឋអាមេរិក។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-08_13-25-05.jpg)
ម៉ូដែលទី ៣ ដែលចេញពីខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រត្រូវបានប្រគល់ដល់បុគ្គលិកក្រុមហ៊ុន Tesla នៅថ្ងៃទី ៣០ ធ្នូ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-08_13-25-08-1024x576.jpg)
រោងចក្រនេះគឺជារោងចក្ររថយន្តគ្រប់គ្រងដោយជនបរទេសដំបូងគេនៅប្រទេសចិនដែលមានបំណងផលិតដំបូងប្រហែល ២៥០,០០០ ម៉ូដែល ៣ និងរថយន្តម៉ូដែលYជារៀងរាល់ឆ្នាំក៏ដូចជាកោសិកាអាគុយ៕ ដោយ៖លី ភីលីព
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)