សេដ្ឋកិច្ច​

ក្រុមហ៊ុន Amazon កែប្រែមហិច្ឆតារថយន្ត ជាមួយនឹងវេទិកា Fire TV និង Alexaរបស់ខ្លួន

LAS VEGAS៖ ក្រុមហ៊ុន Amazon បានបង្ហាញផែនការ ដើម្បីក្លាយជាអ្នកលេងដ៏ធំមួយ នៅក្នុងវិស័យរថយន្តដោយប្រកាស ពីភាពជាដៃគូនឹងដាក់វេទិកា Fire TV របស់ខ្លួននៅក្នុងយានយន្ត និងផ្តល់ជូនសេវាកម្មបន្ថែម តាមរយៈជំនួយការឌីជីថល Alexa យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

នៅក្នុងសេចក្តីប្រកាសមួយ នៅមុនពេលពិព័រណ៍ គ្រឿងអេឡិចត្រូនិកនៅឡាសវេហ្គាស ក្រុមហ៊ុន Amazon បាននិយាយថា ខ្លួននឹងអនុញ្ញាតឲ្យម្ចាស់រថយន្ត ដោយមិនមានភ្ជាប់ Alexa ដើម្បីបន្ថែមជំនួយការឆ្លាតវៃ ដល់យានយន្តតាមរយៈកម្មវិធីទូរស័ព្ទ។ ក្រុមហ៊ុន Amazon បានបន្តថា កម្មវិធី “Echo Auto” សម្រាប់ជំនួយការសំឡេង នឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅយ៉ាងហោចណាស់ ១៥ ប្រទេសក្នុងខែនេះ។

មុខងារថ្មីមួយទៀត ដែលនឹងត្រូវផ្តល់ជូនក្នុងឆ្នាំនេះ នឹងអនុញ្ញាតឲ្យអ្នកបើកបរយានយន្ត បង្កើនថាមពល ដោយនិយាយថា “Alexa, pay for gas” នៅស្ថានីយ៍អ៊ិចហ្សុន និងម៉ូប៊ីលប្រហែល១១,៥០០ ។ ព័ត៌មាននេះភ្ជាប់មកជាមួយក្រុមហ៊ុន Amazon, Google និងអ្នកដទៃទៀតកំពុងតស៊ូ ដើម្បីភាពជោគជ័យនៅក្នុងទីផ្សារបច្ចេកវិទ្យា ដែលភ្ជាប់បណ្តាញសំឡេងសម្រាប់ ឧបករណ៍ឆ្លាតជាច្រើន។

ក្រុមហ៊ុនបាននិយាយ នៅក្នុងការសរសេរប្លក់ថា នៅ Amazon យើងជឿជាក់ថា សំឡេងគឺជាមធ្យោបាយ ងាយស្រួលបំផុត និងមានលក្ខណៈធម្មជាតិបំផុត ដើម្បីធ្វើអន្តរកម្មជាមួយបច្ចេកវិទ្យា” ។ “យើងបានឃើញឧទាហរណ៍ជាច្រើនអំពីវិធី ដែលវេបអាចធ្វើឲ្យជីវិតកាន់តែងាយស្រួល និងកាន់តែងាយស្រួលសម្រាប់អតិថិជនហើយ ឥឡូវនេះយើងកំពុងផ្តោតលើការនាំយក Alexaទៅកន្លែងនៅឆ្ងាយពីផ្ទះ – ចាប់ផ្តើមជាមួយឡាន។

ក្រុមហ៊ុន Amazon ក៏បានបន្ថែមថា វេទិកា Fire TV របស់ខ្លួននឹងត្រូវបានផ្តល់ជូនសម្រាប់ការកម្សាន្ត នៅក្នុងរថយន្តដោយមានរថយន្ត BMW និងក្រុមហ៊ុន Fiat Chrysler រថយន្តក្នុងចំណោមអ្នកផ្តល់សេវាកម្ម ។ ជំនួយការឌីជីថល Alexa មានលក្ខណៈពិសេសរួចទៅហើយ នៅលើយីហោរថយន្តជាច្រើន ប៉ុន្តែការប្រកាសបង្ហាញពីមហិច្ឆតាទូលំទូលាយ នៅក្នុងវិស័យនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top