សេដ្ឋកិច្ច​

ក្រុមហ៊ុន GM គ្រោងនឹងដកខ្លួនចេញ ពីប្រទេសអូស្ត្រាលី នូវែលសេឡង់ និងថៃ

DETROIT៖ ក្រុមហ៊ុន General Motors បានសម្រេចចិត្តដកខ្លួនចេញពីប្រទេសអូស្ត្រាលី នូវែលសេឡង់ “New Zealand” និងថៃ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងការចាកចេញ ពីទីផ្សារដែលមិនផ្តល់ប្រាក់ចំណេញគ្រប់គ្រាន់ លើការវិនិយោគធ្វើឲ្យមានការខកចិត្តនៅថ្ងៃចន្ទនេះ ធ្វើឲ្យមន្រ្តីមានការព្រួយបារម្ភអំពីការបាត់បង់ការងារ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនគ្រោងនឹងបញ្ឈប់ប្រតិបត្តិការលក់វិស្វកម្ម និង រចនាសម្រាប់ម៉ាកយីហោ Holden ជាប្រវត្តិសាស្រ្តរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នៅឆ្នាំ២០២១ ។ ក្រុមហ៊ុននេះក៏គ្រោងនឹងលក់រោងចក្ររ៉ាក់យ៉ងរបស់ខ្លួន នៅក្នុងប្រទេសថៃទៅ ឲ្យក្រុមហ៊ុន Great Wall Motors របស់ចិន និងដកហូតនូវយីហោ Chevrolet ពីប្រទេសថៃនៅចុងឆ្នាំនេះ។

លោកស្រី Karen Andrews រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានមានប្រសាសន៍ថា នេះគឺជាលទ្ធផលគួរឲ្យខកចិត្តមួយ ។ លោកស្រីបានបន្តថា វាជារឿងអកុសលទាំង២ ពីព្រោះកម្មករប្រហែល ៥០០ នាក់នឹងបាត់បង់ការងារ ប៉ុន្តែក៏ដោយសារតែ ពួកគេបានផ្តល់យោបល់ដល់រដ្ឋាភិបាល អំពីការសម្រេចចិត្តនេះមុនពេលប្រកាស ។

លោក Dave Smith នៃសហជីពកម្មករផលិតកម្មអូស្រ្តាលី ក៏បានសម្តែងនូវការលើកទឹកចិត្ត ។ លោកបាននិយាយថា កម្មករនៅ Holden បានគិតថា ពួកគេនឹងជួបបញ្ហាអាក្រក់បំផុត ហើយនោះមិនមែនជាករណីនោះទេ ។ សម្រាប់ពួកគេភាគច្រើនជាកម្មកររយៈពេលវែងរបស់ពួកគេ បានស្មោះត្រង់នឹងក្រុមហ៊ុន ពួកគេចូលចិត្តធ្វើជាផ្នែកមួយ នៃឧស្សាហកម្មរថយន្តហើយឥឡូវនេះ វាគឺជាយីហោដ៏ល្បីល្បាញមួយ ដែលនឹងមកដល់ទីបញ្ចប់វានឹងមានន័យថា បញ្ចប់ការងាររបស់ពួកគេ។

ក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុន GM មានបុគ្គលិកចំនួន ៨២៨ នាក់នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ និងមួយទៀតនៅប្រទេសថៃចំនួន ១៥០០ នាក់។ នៅប្រទេសថៃការសម្រេចលក់រោងចក្ររបស់ក្រុមហ៊ុន GM នៅរ៉ាយ៉ុងភាគខាងត្បូងទីក្រុងបាងកកអាចជាដំណឹងល្អសម្រាប់កម្មករនៅទីនោះ៕ ដោយ៖លី ភីលីព

Most Popular

To Top