ភ្នំពេញៈ បើទោះបីជំងឺកូវីដ១៩ បាននឹងកំពុងញាំញីនៅក្នុងប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ននេះយ៉ាងណាក្តី អ្នកជំនាញនៅតែមើលឃើញថា ដំណើរការនៃការសាងសង់គម្រោងផ្សារទំនើបទាំងធំ និងតូចៗ នានៅក្នុងប្រទេសនៅតែដំណើរការជាធម្មតា។
លោកឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជាបានប្រាប់គេហទំព័រPropertyarea.asia កាលពីថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២០ កន្លងមកនេះថា ដំណើរការនៃសាងសង់ផ្សារទំនើបនានា នៅតែដំណើរការធម្មតា បើទោះបីកន្លងមកនេះមានបញ្ហាខ្លះ ដែលជំរុញឱ្យមានការបិទផ្សារទំនើបក៏ដោយ។
លោកថ្លែងថា `វាដំណើរការធម្មតា ខណៈដែលជាងសំណង់ ក៏ត្រូវបានអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាជាធម្មតា។ បញ្ហាអាចនឹងមានបញ្ហាខ្លះ ដោយសារបញ្ហាគម្លាតសង្គម ព្រោះត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាតា់រីករាលដាលនៃជំងឺកូវីដ ១៩” ។
លោកឃាង ពុទ្ឋីបានបន្តថា “យើងត្រូវចូលរួមទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់អោយបានទាំងជាងសំណង់ ពលរដ្ឋធម្មតា អ្នករកស៊ី និងអ្នកទាំងអស់គ្នាដើម្បីប្រទេសយើងមានសុវត្ថិភាពខ្ពស់ពីជំងឺកូវីដ១៩” ។
បើតាមលោក ឃាង ពុទ្ធី នៅក្នុងប្រទេសកម្ពុជានាពេលពច្ចុប្បន្ននេះ មានផ្សារទំនើបទាំងតូច និងធំប្រមាណ៣០បាននឹងកំពុងសាងសង់ ព្រោះគម្រោងខុនដូខ្លះ ក៏មានផ្សារទំនើបនៅក្នុងទីនោះដែរ។
លោកឡុង គឹមសួគ៌ អគ្គនាយក្រុមហ៊ុន Century21 Advance ធ្លាប់បានឱ្យដឹងថា សម្រាប់គម្រោងសាងសង់ផ្សារទំនើប អាចនឹងមានបញ្ហាខ្លះពាក់ព័ន្ធ នឹងការនាំចូលសម្ភារៈបរិក្ខាផ្សេងៗ ពីក្រៅប្រទេសដោយសារបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែយ៉ាងគម្រោងទាំងអស់នៅតែដំណើរការជាធម្មតា។
លោកបន្តថា ជំងឺកូវីដ១៩បាន និងកំពុងធ្វើឱ្យមានបញ្ហាទាំងអាជីវកម្ម និងវិស័យអចលនទ្រព្យ ប៉ុន្តែសម្រាប់កម្ពុជាមិនធ្ងន់ធ្ងរនោះទេ ហើយបញ្ហានេះអាចនឹងត្រូវបានដោះស្រាយឆាប់ខាងមុខនេះ បន្ទាប់ពីពិភពលោករកឃើញនូវវាក់សុំាងសម្រាប់ព្យាបាល” ៕ប្រភព៖propertyarea.asia