សេដ្ឋកិច្ច​

ភ្នាក់ងារ​អចលនទ្រព្យ​ថ្មី ​ត្រូវ​សិក្សា​លើ ​ចំណុច​ទាំង៥នេះ ដើម្បី​ទទួលបាន ជោគជ័យ​ក្នុង​អាជីព

ភ្នំពេញៈ មាន​យុទ្ធសាស្ត្រ​មួយចំនួន ដែល​ភ្នា​ក់​អារ​អចលនទ្រព្យ​បានធ្វើ និង​ទទួលបាន​ជោគជ័យ។ តើ​យុទ្ធសាស្ត្រ​អ្វី ដែល​អាចឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ថ្មី អាច​ស្វែ​អ​រក​អតិថិជន​បាន​ក្នុង​រយៈពេល​ខ្លះ​នោះ?។

អ្នក​ដែលមាន​បទពិសោធន៍ លើ​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ បានផ្ដល់​ជា​ទស្សន​មួយចំនួន​ទៅលើ​យុទ្ធសាស្ត្រ​ក្នុងការ​ស្វែងរក​អតិថិជន ក្នុងពេល​ខ្លួន​គឺជា​ភ្នាក់ងារ​អចលនទ្រព្យ ត្រូវ​សិក្សា​លើ​ចំណុច​មួយចំនួន​នេះ​ជាមុនសិន។

១. ធ្វើការ​ផ្សាយ​ផ្ទាល់​ប្រចាំ​សប្ដាហ៍

ក្នុងន័យនេះ មិនមែន​ចាំ​ទាល់តែ​ផ្សាយ​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​ឬ ប្រព័ន្ធ​ផ្សព្វផ្សាយធំៗនោះទេ។ នៅក្នុង​សម័យ​ឌីជីថល​នេះ គេ​អាច​ផ្សាយ​ពី​ខ្លួនឯង ទៅកាន់​មនុស្ស​ជាច្រើន​ក្នុងសង្គម ដូចជា​តាម​ហ្វេ​ស​ប៊ុ​ក ដូច្នេះ​ការផ្សាយ​បន្ត​ផ្ទាល់​នៅតាម​បណ្ដាញ​សង្គម​គឺជា​រឿង​សំខាន់​ណាស់ សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​យុគសម័យ​នេះ។

២. ការវាយតម្លៃ​អចលនទ្រព្យ​ប្រចាំឆ្នាំ

យើង​មិនត្រូវ​គិតថា​ជា​ភ្នាក់ងារ​ថ្មី មិនទាន់មាន​អតិថិជន​ច្រើន ហើយ​ធ្វើការ​វាយតម្លៃ​អចលនទ្រព្យ​មិនបាន​នោះទេ ។ យើង​ត្រូវ​ចាប់ផ្ដើម​ការងារ​នេះ នៅក្នុង​ចំណោម​មនុស្ស​ដែល​យើង​ស្គាល់​សិន ដូចជា​មិត្តភក្ដិ ក្រុមគ្រួសារ បងប្អូន សាច់ញាតិ​អ្នកភូមិ​របស់​យើង មិត្ត​រួម​អាជីព​ជាដើម។

៣. ចូលរៀន​វគ្គ​ជំនាញខ្លីៗ

អ្វីដែល​ប្រសើរ​បំផុត សម្រាប់​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ​នោះ គឺ​អតិថិជន​មាននៅ​គ្រប់​ទីកន្លែង។ គ្រប់​សកម្មភាព ដែល​យើង​មាន​ទំនាក់ទំនង ជាមួយ​បុគ្គល​ណាមួយ​នោះ ជា​ប្រភព​សម្រាប់​វិស័យ​អចលនទ្រព្យ ឬ​ជា​អតិថិជន​របស់​យើង។

យើង​អាច​និយាយងាយៗបាន​ថា ប្រសិនបើ​យើង​ចង់​បង្កើត​ការលក់ យើង​ត្រូវ​បង្កើន​សកម្មភាព នៃ​ការទំនាក់ទំនង​ឱ្យបាន​កាន់តែច្រើន​ដូចគ្នា ។ ការចូល​រៀន​វគ្គខ្លីៗ គឺជា​វិធីសាស្ត្រ​មួយ​យ៉ាង​ល្អ​សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​ថ្មី។

៤.ការផ្ដល់​កាហ្វេ​ជូន​អតិថិជន​ដោយ​ឥតគិតថ្លៃ

នេះ​ជា​គំនិត​មួយ​ល្អ គឺ​យើង​ប្រើ​ស្នាមញញឹម​នៅលើ​ផ្ទៃមុខ​របស់​យើង សម្រាប់​ទំនាក់​ទំនងជា​មួយ​មនុស្សម្នា​ទាំងឡាយ ក៏ប៉ុន្តែ​យើង​ត្រូវ​ចំណាយ​ច្រើន​បន្តិច ដូចជា​ទៅ​ហាង​កាហ្វេ នៅ​ទីតាំង​ភូមិសាស្ត្រ​ដែល​យើង​កាន់កាប់ រួច​កុម្មង់​កាហ្វេ​ជូន​អ្នក ដែលមាន​សក្ដានុពល​ស​ម្រា​ប់​អាជីព​របស់​យើង។

៥.ចូលរួម​ម្ម​វិធីផ្សេងៗឱ្យបាន​ច្រើន

ការចូលរួម​កម្មវិធី​នានា នឹងធ្វើ​ឱ្យ​យើង​ស្គាល់​មនុស្ស​កាន់តែច្រើន ហើយ​ការ​ស្គាល់​មនុស្ស​គឺ​ការកសាង​ទំនាក់ទំនង​ជាមួយ​ពួកគេ សម្រាប់​អាជីព​ក្នុង​វិស័យ​អចលនទ្រព្យ។

ទាំងនេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយចំនួន សម្រាប់​អ្នក​ដែលជា​ភ្នាក់ងារ​អចលនទ្រព្យថ្មីៗ ក្នុងការ​គិតពិចារណា​និង​អនុវត្តន៍​ប៉ុណ្ណោះ ។ យ៉ាង​ជា​អ្នក​ក្នុង​វិស័យ​អចលនទ្រព្យ សុទ្ធ​តែមាន​យុទ្ធសាស្ត្ររៀងៗខ្លួន ក្នុងការ​ស្វែងរក​អតិថិជន៕

Most Popular

To Top