ភ្នំពេញៈ អ្នកជំនាញល្បីៗ ក្នុងវិស័យអចលទ្រព្យនៅកម្ពុជា បានលើកឡើងថា វិស័យអចលនទ្រព្យ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មានរីកចម្រើនយ៉ាងខ្លាំង ខណៈការវិនិយោគរបស់ចិន បានជំរុញឲ្យតំបន់ទាំងពីរ នេះក្លាយកន្លែងវិនិយោគ អចលនទ្រព្យដ៏រីកចម្រើន។
ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកលឹម សុជាតិ បានលើកឡើងនៅថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះថា ចិនជាកំលាំងចលករមួយ ដែលបានជម្រុញការរីកចម្រើន វិស័យសេដ្ឋកិច្ច មិនមែនតែកម្ពុជាប៉ុណ្ណោះទេ ហើយថែមនៅក្នុងអាស៊ានទាំងមូល។
លោកបានបន្តថា ក្នុងនោះសម្រាប់ក្របខណ្ឌគោល នយោបាយ ដែលប្រទេសចិនបានអនុវត្តន៍ ជាមួយកម្ពុជា គឺមានគ្រប់ផែនការអភិវឌ្ឍន៍ និងគញរប់ជ្រុងជ្រោយ ដូចជានាពេលកន្លងមកនេះ កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀង ពាណិជកម្មសេរីបន្ថែម ដែលការចុះកិច្ចព្រមព្រៀងនេះ គឺបានជួយពេញផ្ទៃប្រទេស ដោយមិនបានកំណត់ នូវតំបន់ប៉ូលណាមួយឡើយ។
លោកបានបន្តថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការនេះ សម្រាប់ក្របខណ្ឌជាតិ ចិនមានកិច្ចសហការស្ទើរគ្រប់ប៉ូលសំខាន់ៗទាំងអស់ ប៉ុន្តែកម្រិតថ្នាក់ក្រោមជាតិ អ្នកវិនិយោគទុន គឺបានចាប់យកការវិនិយោគ ឬឱកាសណា ដែលមានផលវិជ្ជមានត្រឡប់មកវិញ ដូចជាការវិនិយោគ លើវិស័យសំណង់ និងវិស័យ ឧស្សាហកម្ម កាត់ដេរជាដើម ជាក់ស្តែងយើងសង្កេតឃើញថា តំបន់ចំនួនពីរគឺ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គឺជាតំបន់ប៉ូលសេដ្ឋកិច្ចល្អ លើផ្នែកអចលចនទ្រព្យ ដែលកំពុងមានសន្ទុះរីកចម្រើន។
លោកសន សៀបអនុប្រធាន សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា បើតាមរបាយណ៍ប្រធាន ប្រតិបត្តិក្រុមប្រឹក្សាភិបាលចិន-អាស៊ាន បានបង្ហាញថា ចិនមានការវិនិយោគ លើគោលដៅធំៗចំនួន៥ គឺការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវ៉ាត់មួយផ្លូវមួយ គម្រោងវិស្វរកម្ម គម្រោងអចលនទ្រព្យ E-commers និងឌីជីថល Economic និងផ្នែកផលិតកម្ម និងបង្គុំជាដើម ដែលបញ្ហានេះ អ្នកវិនិយោគចិនកំពុងចាប់អារម្មណ៍ក្នុងការវិនិយោគផងដែរ។
លោកបានថ្លែងបន្តថា ជាក់ស្តែងនៅឆ្នាំ២០២០ ចិនជាអ្នកទី១ សម្រាប់ការវិនិយោគនៅកម្ពុជា ហើយលោកសង្ឃឹមថា បន្ទាប់ពីស្ថានភាពជម្ងឺកូវីដ ១៩ បានធូរស្រាល ចិននៅតែនាំមុខគេ លើការវិនិយោគនៅកម្ពុជាដ៏ដែល ។
លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុន CPL Cambodia Properties Limited បាននិយាយថា កម្ពុជានៅទាក់ទាញអ្នកវិនិយោគចិនបន្ថែមទៀត បន្ទាប់ពីកម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយចិន បច្ចុប្បន្នចិនក៏កំពុងសម្លឹងមើលការ វិនិយោគ លើផ្នែកកសិកម្មបន្ថែម សម្រាប់បម្រើ ទីផ្សារនាំចេញ ទៅកាន់ប្រទេសរបស់ខ្លួន ព្រោះទីផ្សារសេរីនៅប្រទេសចិន ប្រាកដជានាំចូលបន្ថែម ចំពោះផលិតផលសក្តានុពល ដែលកម្ពុជាមាន ខណៈដែលបច្ចុប្បន្នផលិតផលសក្តានុពលទាំងនោះ កំពុងចាប់អារម្មណ៍ពីអ្នកវិនិយោគ ទុនបរទេសផងដែរ៕