សេដ្ឋកិច្ច​

គេចងការលុយ តែយុវជនម្នាក់នេះ ចងការ Crypto ក្លាយជា សេដ្ឋីទាំងក្មេងល្ហក់!

យុវជនវ័យ២៥ឆ្នាំ មានឈ្មោះថា Cooper Turley បានវិនិយោគក្នុង កម្មវិធីផ្តល់ប្រាក់កម្ចីលុយ អេឡិចត្រូនិច DeFi ចាប់តាំងពី Bitcoin ស្ថិតក្នុងតម្លៃ ២០០០ដុល្លារ ក្នុង 1coin និង Ethereum មានតម្លៃត្រឹមពីរបីដុល្លារ ក្នុង 1coin កាលពី ៤ឆ្នាំមុន ។

បច្ចុប្បន្ន Turley បានក្លាយជា មហាសេដ្ឋីទាំងវ័យក្មេង ដោយមានលុយរាប់សិបលានដុល្លារក្នុងគណនី ហើយលុយទាំងនោះ ប្រមាណជា ៩០% ជាលុយ Cryto កើនឡើងយ៉ាងខ្លាំង អំឡុងពីរឆ្នាំចុងក្រោយនេះ។

បើយោងតាមប្រភពព័ត៌មានបានរំលេចថា សេដ្ឋីវ័យក្មេងខាងលើ សុំមិនបញ្ចេញតួលេខលុយ ដែលខ្លួនកំពុងមាននោះទេ គ្រាន់តែបង្ហើបប្រាប់ខ្លះៗថា ពេលនេះគេកំពុងនៅរៀន នៅមហាវិទ្យាល័យ និងធ្វើការងារក្រៅម៉ោង បន្តិចបន្តួចតែប៉ុណ្ណោះ។

នៅពេល Cooper Turley មានបាន ដោយរូបិយបណ្ណអេឡិចត្រូនិច គេហាក់កំពុងជឿជាក់ខ្លាំង លើវិស័យមួយនេះ ប៉ុន្ដែពីអ្នកជំនាញវិញ ពួកគេ នៅតែអំពាវនាវឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់ នៅពេលវិនិយោគ ដោយព្រមានថា អ្នកអាចនឹងបាត់បង់ប្រាក់ទាំងអស់ ក៏ថាបាន ប្រសិនបើទីផ្សារមានបញ្ហា ឬជាប់គាំង ជាដើម។

គួរបញ្ជាក់ផងដែរថា ខណៈពេលនេះ Bitcoin បានឡើងថ្លៃដល់ទៅ ៣៦៤៤៦ ដុល្លារ Ethereum ឡើងថ្លៃដល់ ២២៦០ដុល្លារ គិតត្រឹមថ្លៃទី ២៤ ខែឧសភា យោងទៅតាមតម្លៃទីផ្សារ Crypto CoinMarketCap៕ ប្រភទ៖ សប្បាយ

Most Popular

To Top