សេដ្ឋកិច្ច​

សណ្ឋាគារធំបំផុតមួយទៀត របស់ហុងគ្រី ប្រកាសបិទទ្វា ដោយសារបញ្ហាថាមពល

បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះសណ្ឋាគារ Danubius ដែលស្ថិតនៅក្នុងទីក្រុង Budapest គឺជាសណ្ឋាគារធំបំផុត របស់ប្រទេសហុងគ្រី បានប្រកាសបិទទ្វាបណ្តោះអាសន្ន ចំនួន៤ខែ ដោយសារតែបញ្ហាថាមពល កើនឡើងតម្លៃខ្លាំង និងក៏ដូចជាបញ្ហាអតិផរណាផង។

សណ្ឋាគារដែលមានបន្ទប់សរុប ចំនួន៤៩៩នេះ នឹងមិនទទួលការកក់ស្នាក់នៅ សម្រាប់ចន្លោះពីថ្ងៃទី១ខែវិច្ឆិកា ទៅដល់ថ្ងៃទី២៨ខែកុម្ភៈឡើយ ពីព្រោះថាបញ្ហាលំបាកនៃការប្រតិបត្តិការប្រចាំថ្ងៃ នៅអំឡុងរដូវរងារ។

សណ្ឋាគារលំដាប់ផ្កាយ៤មួយនេះ មានទីតាំងស្ថិតនៅក្បែឬទៅនឹងស្ថានីយរថភ្លើង ដ៏ចំណាស់របស់ទីក្រុង Keleti ហើយការបើកដំណើរការដំបូង តាំងតែពីឆ្នាំ១៩៨៥ ជាមួយនឹងឈ្មោះនេះ រហូតមកនិងដោយមានការជួសជុល ទ្រង់ទ្រាយធំជាច្រើនដងផង។

ការប្រកាសបិទរបស់សណ្ឋាគារដ៏ធំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី សណ្ឋាគារប្រណិតៗជាច្រើនទៀត ក៏បានប្រកាសបិទទ្វាដូចគ្នាដែរ ក្នុងពេលដោះស្រាយបញ្ហាថាមពល ជាមួយគ្នានេះមានដូចជា luxury Kastelyhotel Sasvar Resort ជាដើម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top