ព័ត៌មានអន្តរជាតិ

DNA មនុស្សសម័យបុរាណ ជួយឲ្យអ្នកវិទ្យាសាស្ត្រ បង្ហាញពីអាណាចក្រ ដ៏អាថ៌កំបាំងនៅហុងគ្រី

CNN

ហុងគ្រី ៖ អ្នកវិទ្យាសាស្ត្រ បានបញ្ចេញព័ត៌មានគួរឲ្យភ្ញាក់ផ្អើល អំពីអាណាចក្រដ៏អាថ៌កំបាំងមួយ បន្ទាប់ពីការវិភាគ DNA បុរាណរបស់ពួកគេ ដែលបានរកឃើញពីគ្រោងឆ្អឹង មនុស្សបង្ហាញ ពីចរិតលក្ខណៈ និងពូជពង្ស នៃមនុស្សក្នុងសម័យប្រវត្តិសាស្ត្រ ក្នុងទីបញ្ចុះសពនៅប្រទេសហុងគ្រី ។

នៅពេលបច្ចេកវិទ្យាមានភាពល្អប្រសើរឡើង អ្នកស្រាវជ្រាវកំពុងប្រើប្រាស់ ឧបករណ៍ទំាំងនោះ ដើម្បីស៊ើបអង្កេតគ្រោង ឆ្អឹមមនុស្ស នៅកន្លែងបញ្ចុះ សពជាច្រើន ដោយមានសំណុំទិន្នន័យអស្ចារ្យ ដើម្បីជួយពួកគេឲ្យយល់កាន់តែច្បាស់ អំពីសក្ដានុពល នៃសហគមន៍ទាំងមូល ។

លទ្ធផលគួរឲ្យរំភើប ជាពិសេសនៅពេលអនុវត្ត ចំពោះអាណាចក្រអាណាចក្រដ៏អាថ៌កំបាំង នៃប្រជាជនដូចជា Avars ដែលគ្មានកំណត់ត្រា ជាលាយលក្ខណ៍អក្សរ ណាមួយឡើយ។ ត្រូវបានគេស្គាល់ជាចម្បង ពីសត្រូវ Byzantine របស់ពួកគេ Avars ជាអ្នកចម្បាំងសេះដ៏ខ្លាំងម្នាក់ បានមកដល់អឺរ៉ុបកណ្តាល និងខាងកើតក្នុងសតវត្សទី៦ ហាក់ដូចជានៅឆ្ងាយពីកន្លែងទំាំងនោះ ។
ដើមកំណើតនៃចក្រភព និង ប្រជាជន ស្ថិតនៅជាអាថ៌កំបាំងរហូតដល់ការសិក្សាមួយ កាលខែមេសា ឆ្នាំ ២០២២ បានរកឃើញថា ពួកគេជាអ្នករស់នៅតំបន់ វាលស្មៅប្រទេសម៉ុងហ្គោលី ។

នាពេលបច្ចុប្បន្ននេះ ការវិភាគថ្មីនៃគ្រោងឆ្អឹងមនុស្សចំនួន ៤២៤ នាក់ពីទីបញ្ចុះសពនៅប្រទេសហុងគ្រី បានផ្តល់ព័ត៌មានលម្អិតអំពីគ្រួសារ Avar និងជីវិតសង្គម និងរបៀបអ្នកចំណូលថ្មីធ្វើអន្តរកម្មជាមួយប្រជាជននៃទឹកដីកំណើតរបស់ពួកគេ។

ក្រុមអ្នកវិទ្យាស្ថានវិទ្យាសាស្ត្របុរាណវិទ្យា និងEötvös Loránd University Múzeumបាននិយាយថា ក្រវិលមាសមួយត្រូវបានរកឃើញក្នុងផ្នូររបស់បុរស Avar សតវត្សទី ៧ ក្នុងប្រទេសហុងគ្រី គឺជាវត្ថុបុរាណមួយ បង្ហាញពីភាពអស្ចារ្យ នៃការបញ្ចុះសពរបស់អ្នកចម្បាំង។ ចំណែកការជីកកកាយទីបញ្ចុះសព Avar នៅ Rákóczifalva ប្រទេសហុងគ្រី បានធ្វើឡើងកាលឆ្នាំ២០០៦៕
ដោយ៖លី ភីលីព

Most Popular

To Top