អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ហៅកាត់ថា OECD បានបញ្ចេញបញ្ជីឈ្មោះ ប្រទេសចំនួន ១០ ដែលសម្បូរមនុស្ស ទទួលការអប់រំច្រើនជាងគេ លើពិភពលោក ក្នុងឆ្នាំ២០១៦។ ចំនួនដែលបង្ហាញក្នុងរបាយការណ៍នេះ គឺគិតជាភាគរយ ក្នុងចំណោមមនុស្សអាយុចន្លោះពី ២៥ ទៅ ៦៤ ឆ្នាំ ដែលទទួលបានការអប់រំ ក្នុងកម្រិត បរិញ្ញាបត្ររង (២ឆ្នាំ) បរិញ្ញាបត្រ (៤ឆ្នាំ) ឬមធ្យមសិក្សាបច្ចេកទេសផ្សេងៗ។
១០. ប្រទេស លុចសំបួរ មានចំនួន ៤២,៨៦%
 ៩. ប្រទេស ន័រវែស មានចំនួន ៤៣,០២%
 ៨. ប្រទេស ហ្វាំងឡង់ មានចំនួន ៤៣,៦០%
 ៧. ប្រទេស អូស្ត្រាលី មានចំនួន ៤៣,៧៤%
 ៦. សហរដ្ឋអាមេរិក មានចំនួន ៤៥,៧៤%
 ៥. ចក្រភពអង់គ្លេស មានចំនួន ៤៥,៩៦%
 ៤. ប្រទេសកូរ៉េខាងត្បូង មានចំនួន ៤៦,៨៦%
 ៣ ប្រទេសអ៊ីស្រាអែល មានចំនួន ៤៩,៩០%
 ២. ប្រទេសជប៉ុន មានចំនួន ៥០,៥០%
 ១. ប្រទេសកាណាដា មានចំនួន ៥៦,២៧%
ប្រភព៖ Sabay.com.kh
 
													
																							
 
																								
												
												
												 
						 
													 
						 
													 
						 
													 
						 
													 
						