អាមេរិក៖ ក្រៅពីជាប់ឈ្មោះបន្តបន្ទាប់ក្នុងតារាង Billboard និងត្រូវដាក់ងារជាតារា Hip Hop ឆ្នើមលើសគេ ថ្មីៗនេះនាង Nicki Minaj បានបំបែកកំណត់ ត្រាជាតារារ៉េបមានចំណូលច្រើនបំផុតក្នុងចំណោមតារារ៉េបស្រីនៅក្នុងលោក ។
ផលិតកម្ម Young Money ជាអ្នកតំណាងបានប្រកាសក្នុងបណ្តាញ សង្គមក្តែងៗថាម្ចាស់បទ
“Anaconda” តារារ៉េបវ័យ៣៥ ឆ្នាំ Nicki Minaj បានជាប់ឈ្មោះ ជាតារារ៉េបស្រីដែលរកចំណូលបានច្រើនបំផុតក្នុងចំណោមតារារ៉េបស្រីលើលោកក្រោយប្រឡូកក្នុងវិស័យចម្រៀងនេះអស់ពេល១១ឆ្នាំ។ ក្នុងបណ្តាញសង្គម Young Money បានសរសេរថា “ Nicki Minaj ជាតារារ៉េបដំបូងគេក្នុងប្រវត្តិសាស្រ ដែលរកចំណូលបានដល់ ១០០ លានដុល្លារអាមេរិក” ។
ក្រោយឃើញការប្រកាសបែបនេះអ្នកគាំទ្រជាច្រើនរបស់ Nicki បានចូលរួមអបអរ ហើយភាគច្រើនលើកឡើងថា តំណែងរាជនីរ៉េប និងស្តេចHip Hop សក្តិសមបំផុត សម្រាប់ Nicki Minaj ហើយខ្លះទៀតថានេះជាអ្វី ដែលនាងសមនឹងទទួលបាន ៕ ដោយ: ទូច សុខីដា