សិល្បៈ និង កម្សាន្ត

ក្តៅ! តារាសម្តែង Moon Ju Yoon លាចាកលោកក្នុងវ័យ ៣៦ ឆ្នាំ

កូរ៉េ៖ តារាសម្តែង Moon Ji Yoon បានលាចាកលោកហើយ ក្នុងវ័យ ៣៦ ឆ្នាំ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បាអោយដឹងនៅព្រឹកថ្ងៃទី ១៩ ខែមិនានេះថា តារាសម្តែង Moon Ji Yoon បានស្លាប់ភ្លាមៗ ពេលកំពុងទៅបន្ទប់សង្គ្រោះបន្ទាន់ ដោយមិនច្បាស់ថា មានជំងឺអ្វីអោយប្រាកដ ហើយអ្នកតំណាងបានលើកឡើងថា “មុនពេលស្លាប់ Ji Yoon នៅបំពេញការងារដូចធម្មតា ព្រោះលោកស្រឡាញ់ ការងារសម្តែងនេះណាស់ មិននឹកស្មានថា លោកចាកទៅលឿនបែបនេះសោះ “ ។

គ្រួសាររបស់ Ji Yoon បានបង្ហាញអារម្មណ៍មិនអស់ចិត្ត ចំពោះការស្លាប់នេះ ហើយលើកឡើងថា លោកគ្មានឈឺអ្វីទេ ហើយមានសុខភាពល្អមាំមួនណាស់ ។ ក្រុមការងារ ដែលបានទទួលដំណឹងនេះ បានបង្ហាញក្តីសោកស្តាយគ្រប់គ្នា ចំពោះការបាត់បង់រូបលោកភ្លាមៗបែបនេះ ។

លោក Moon Ji Yoon បានលេចសម្តែង ក្នុងខ្សែភាពយន្តជាច្រើន មានដូចជារឿង I Love You , Sassy Girl Chunhyang , May Queen និងភាពយន្តល្បីៗជាច្រើន ហើយលោកក៏ជាតួសម្តែង ជាប់លេខខាងមនោសញ្ចេតនា ជ្រាលជ្រៅផងដែរ ៕ ដោយ៖ ទូច សុខលីដា

Most Popular

To Top