សិល្បៈ និង កម្សាន្ត

មូលហេតុនេះសោះ ទើបក្រុមការងារបស់ BLACKPINK គ្មានមនុស្សប្រុស សូម្បីតែម្នាក់

កូរ៉េ៖ អ្នកគាំទ្រក្រុមចម្រៀង BLACKPINK ជាច្រើននាំគ្នាចម្លែកចិត្តពេលដឹងថាក្រុមការងាររបស់ក្រុមចម្រៀងល្បីមួយនេះមានតែស្រីសុទ្ធគ្មានមនុស្សប្រុសសូម្បីតែម្នាក់ ហើយថ្មីៗនេះមានមនុស្សម្នាក់បង្ហើបការពិតគួរអោយភ្ញាក់ផ្អើល។

ដោយមិនបញ្ចេញឈ្មោះអតីតអ្នកបម្រើរការងារនៅក្នុងផលិតកម្មYG Entertainment បានបង្ហើបមូលហេតុដែលក្រុមការងារក៏ដូចជាជំនួយការរបស់ក្រុមBLACKPINKគ្មានមនុស្សប្រុសសូម្បីតែម្នាក់នោះគឺព្រោះតែTeddy Park ជាអ្នកនិពន្ធនិងផលិតចម្រៀង ល្បីប្រចាំ ផលិតកម្ម YG ហួងហែងតារាស្រីដ៏ស្រស់ស្អាតទាំង៤នាក់នេះ ទើបមិនចង់អោយមានមនុស្ស ប្រុសផ្សេង នៅក្បែរក្រៅពីខ្លួនម្នាក់ឡើយ។ អតីតបុគ្គលិក YG រូបនោះបានផ្តល់បទសម្ភាសបែបនេះទៅកាន់ Youtube channel របស់លោក Hu Keo Deul កាលពីថ្ងៃទី១២កន្លងទៅនេះ។

ក្រៅពីរឿងរបស់BLACKPINK Teddy ហួងហែង អតីតបុគ្គលិករូបនោះបាននិយាយប្រាប់លោក Hu Keo Deul ដែរថាខ្លួនធ្លាប់ឃើញSeungri អតីតសមាជិក BIG BANG ចូលក្នុងបាមួយនៅ Shinsadong ផងដែរក្រោយពេលផ្ទុះរឿងអាស្រូវកាលពីខែមករាទើបបុរសលាក់មុខរូបនេះត្រូវអ្នកសារព័ត៌មានចាប់អារម្មណ៍កាន់តែខ្លាំង៕

Most Popular

To Top