WAP ជាបទចម្រៀង ដែលធ្វើឲ្យតារារ៉េប Cardi B និងតារារ៉េប Megan Thee Stallion ទទួលបានជោគជ័យខ្លាំងបំផុត ដោយជាបទដែលមានបារ៉ូល ចម្រៀងស្រើបស្រាលបំផុត។
នៅក្នុងបទនេះ មានបារ៉ូលមួយឃ្លារបស់ Cardi B ដែលច្រៀងថា ៖” I don’t cook, I don’t clean. But let me tell you how I got this ring”។ ដែលឃ្លានេះ មានន័យថា ទោះបីជាមិនធ្វើម្ហូប មិនសម្អាតផ្ទះ ក៏នៅតែមានមនុស្សស្រឡាញ់ ចង់បាន Cardi B ធ្វើជាភរិយាដែរ។
ប៉ុន្តែកាលពីថ្មីៗនេះតារារ៉េប Offset ដែលជាស្វាមីរបស់ Cardi B បានបង្ហោះវីដេអូខ្លីមួយ បង្ហាញអំពីសកម្មភាពសម្អាតផ្ទះរបស់ Cardi B ដែលធ្វើឲ្យអ្នកគាំទ្រ អស់សំណើចជាខ្លាំង ពេលនឹកស្រមៃដល់បារ៉ូលចម្រៀងខាងលើ៕ ប្រភព៖ sabay