សិល្បៈ និង កម្សាន្ត

ចៅស្រីច្បង របស់បៃដិន ទាំងឆ្លាត ទាំងស្អាត ហើយចេះ​ជួយ​លោក​តា​ក្នុងឆាកនយោបាយទៀត!

លោក Joe Biden បេក្ខជន​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត ជាមនុស្សម្នាក់ដែលគេមើលឃើញថាតែងតែនៅជាមួយគ្រួសារ​ជាប់ជានិច្ច មិនថាអំឡុងពេលកូវីដនោះទេ។ ជាពិសេស គឺជាមួយចៅៗទាំង ៧ របស់​លោក​។ ក្នុង​ចំណោម​ចៅៗទាំងអស់ ចៅស្រីច្បង ដែលមានឈ្មោះថា Naomi Biden ជា​ចៅដែលលេចធ្លោ​ជាងគេ​លើ​ឆាកនយោបាយ ដោយបាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​តា។

មិនត្រឹមតែចូលរួមដោយផ្ទាល់នោះទេ Naomi ក៏សកម្ម​នៅលើ​បណ្ដាញ​សង្គម​ផងដែរ ជា​ពិសេស​គឺនៅ​លើ Twitter។ រូបភាពអបអរ​ការ​ជាប់ឆ្នោត​របស់​លោក​មួយ​សន្លឹក​របស់​នាង បានផ្ទុះ​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញសង្គម។

ប្រភព៖sabay

Most Popular

To Top