សិល្បៈ និង កម្សាន្ត

ក្នុងចម្រៀងច្រៀងថា មិនធ្វើការងារផ្ទះ ប៉ុន្តែមើលរឿងក្រោយឆាកបានដឹង

WAP ជា​បទ​ចម្រៀង​ ដែល​ធ្វើ​ឲ្យ​តារា​រ៉េប​ Cardi B ​និង​តារា​រ៉េប Megan Thee Stallion ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត ​ដោយ​​ជា​បទ​ដែល​មាន​បារ៉ូល ​​ចម្រៀង​ស្រើប​ស្រាល​បំផុត។

នៅ​ក្នុង​បទ​នេះ​​ មាន​បារ៉ូល​មួយ​ឃ្លា​​របស់ Cardi B ដែល​ច្រៀង​ថា ៖” I don’t cook, I don’t clean. But let me tell you how I got this ring”។ ​ដែល​ឃ្លា​នេះ ​មាន​ន័យ​ថា ​ទោះ​បី​ជា​​មិន​​ធ្វើ​ម្ហូប មិន​សម្អាត​ផ្ទះ ក៏​នៅ​តែ​មាន​មនុស្ស​ស្រឡាញ់​ ចង់​បាន​ Cardi B ធ្វើ​ជា​ភរិយា​ដែរ។

ប៉ុន្តែ​កាល​ពី​ថ្មីៗ​នេះ​តារា​រ៉េប​ Offset ​ដែល​ជា​ស្វាមី​របស់ Cardi B បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ ​បង្ហាញ​អំពី​សកម្មភាព​សម្អាត​ផ្ទះ​របស់ Cardi B ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ​អស់​សំណើច​ជា​ខ្លាំង ពេល​​នឹក​​ស្រមៃ​​ដល់​បារ៉ូល​ចម្រៀង​ខាង​លើ​៕ ​​​​​ប្រភព៖ sabay

Most Popular

To Top