នៅថ្ងៃទី ១០ ខែកុម្ភៈ CL បានទម្លាយការពិតដ៏តក់ស្លុតមួយថា ម្ដាយរបស់នាងគឺលោកស្រី Hong Yoo Ra បានទទួលមរណភាពហើយតាំងពីថ្ងៃទី២៣ ខែមករា ក្នុងអាយុ ៥៣ឆ្នាំ។

បើតាមការឲ្យដឹងពី CL ផ្ទាល់ អ្នកម្ដាយជាទីគោរពស្រឡាញ់របស់នាងបានលាចាកលោកហើយ ដោយសារគាំងបេះដូងភ្លាមៗ អំឡុងពេលដែលកំពុងស្នាក់នៅបរទេស។ ពិធីបុណ្យសព នឹងធ្វើឡើងជាលក្ខណៈគ្រួសារ ដោយសារការពារការឆ្លងមេរោគ COVID-19 ចាប់ពីថ្ងៃទី១០ ខែកុម្ភៈនេះទៅ៕ប្រភព៖sabay
