ប្រវត្តិសាស្ត្រតម្លៃខ្ពស់បំផុតរបស់ Bitcoin ដល់ទៅ ៦ម៉ឺនដុល្លារ ធ្វើឱ្យជីវិតគូស្នេហ៍មួយគូសម្រេចចែកផ្លូវគ្នា នេះបើយោងទៅតាមប្រភពពី Bitcoin.com។
យោងទៅតាម គណនី @Parking_Meater នៅលើវេទិកាពិភាក្សាដ៏ពេញនិយម Reddit បាននិយាយថា ខ្លួនបានបែកបាក់ជីវិតប្ដីប្រពន្ធ ព្រោះតែគាត់មិនព្រមលក់ Bitcoin តាមការស្នើសុំរបស់ប្រពន្ធ ខណៈរូបិយបណ្ណអេឡិចត្រូនិចមួយនេះបានឡើងតម្លៃខ្ពស់បំផុតដល់ទៅ ៦ម៉ឺនដុល្លារ។

ប្រភពខាងលើបានបន្ថែមថា ខ្លួនបានបដិសេដមិនលក់ Bitcoin ព្រោះមិនមានតម្រូវការប្រើប្រាស់លុយនោះទេ បន្ទាប់មកប្រពន្ធរបស់គាត់ក៏ដឹងទៀតថា លោកបានចំណាយលុយទិញ Bitcoin បន្ថែមទៀត។ បន្ទាប់មកនាង ក៏បន្ទោសលោកយ៉ាងខ្លាំង និងបានចាកចេញទៅនៅជាមួយបងប្អូនស្រីរបស់នាង ហើយក៏ឈានដល់ផ្ដាច់ទំនាក់ទំនងតែម្ដង។

កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ តម្លៃ Bitcoin បានឡើងថ្លៃដល់ ៦ម៉ឺនដុល្លារ ហើយវាក៏ត្រូវបានធ្លាក់ថ្លៃប្រមាណ ១៥% ក្នុងរយៈពេលដ៏ខ្លីផងដែរ។ មិនមានអ្នកណាដឹងថាគណនី @Parking_Meater មាន Bitcoin ប៉ុន្មានក្នុងដៃដែលត្រូវខាតក្នុងពេលនោះទេ ចំណែករឿងរ៉ាវបែកបាក់ព្រោះតែតម្លៃរូបិយបណ្ណអេឡិចត្រូវនិចរបស់គាត់ ក៏បានក្លាយជាប្រធានបទក្ដៅនៅក្នុង Reddit មួយរំពេច។
ប្រភព៖sabay
