ជាដំណឹងតក់ស្លុតបំផុត សម្រាប់ពិភពសិល្បៈថៃ ដោយសារតារាកំប្លែងល្បីឈ្មោះ លោក Khom Chauncheun បានទទួលមរណភាពហើយ នៅថ្ងៃនេះ ដោយសារជំងឺកូវីដ ។
បន្ទាប់ពីបានដឹងខ្លួនថា ឆ្លងកូវីដ និងសម្រាកព្យាបាលមួយរយៈ ស្ថានភាពជំងឺ របស់តារាកំប្លែង Khom Chauncheun ហាក់ដូចជាមិនធូរស្បើយសោះ ព្រោះទោះមានការយកចិត្តទុកដាក់ ព្យាបាលយ៉ាងណា សភាពរបស់លោកកាន់តែដាបទៅៗ។
រហូតដល់ថ្ងៃទី២៩ ខែមេសា ម្សិលមិញនេះ កូនស្រីរបស់លោកក៏បាន Update ស្ថានភាព របស់លោកដែរ ដោយបញ្ជាក់ថា កាន់តែមិនស្រួល ។ រហូតដល់ថ្ងៃនេះ ទើបដឹងដំណឹងថា លោកបានលាចាកលោកទៅហើយ ៕ sabay
