ភ្នំពេញ៖ បន្ទាប់ពីបាត់មុខមួយរយៈធំនៅក្នុងសង្គមសិល្បៈ ស្រាប់តែថ្មីៗនេះ តារាសម្ដែង និងម៉ូឌែលល្បីឈ្មោះគឺកញ្ញា ព្រីម លីហ្សា បានបង្ហាញខ្លួនមកវិញតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រឡាំងកាំង សរសើរមិនដាច់ពីមាត់នូវសម្រស់ដ៏ស្រស់ស្អាតផូរផងរបស់នាងឡើយ ។
ត្បិតថាបាត់មុខយូរក៏ពិតមែន ប៉ុន្តែ ព្រីម លីហ្សា នៅតែរក្សាភាពស្អាតដូចដើម រួមទាំងស្ទីលផ្ទាល់ខ្លួន តួយ៉ាងដូចជារូបថតប៉ុន្មានសន្លឹកដែលតារាស្រីរូបនេះ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់នាងលើកនេះបានបង្ហាញឲ្យឃើញថានាងបានស្លៀកឈុតវាលដើមទ្រូងសស្គុះ ថ្លោសទ្រលុករបស់នាង ធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកគាំទ្រ ។
នៅមុនការបាត់មុខ ព្រីម លីហ្សា ក៏ត្រូវបានគេកត់សម្គាល់ថា ជាតារាស្រីនិយម ក៏ដូចជាស្រឡាញ់ភាពស្រស់ស្អាត និងភាពហ៊ឺហា ពោលគឺនាងល្បីជាយូរមកហើយថាជាតារាស្រី ដែលនិយមប្រើសំលៀកបំពាក់ Brand Brand តម្លៃថ្លៃកប់ពពក មិនចាញ់តារាបរទេសប៉ុន្មានឡើយ ។
ជាមួយគ្នានេះ ទស្សនិកជនបានសម្គាល់ថា សំលៀកបំពាក់ដែល លីហ្សា ពាក់ សុទ្ធជាម៉ាកល្បីៗ និងមានតម្លៃខ្ពស់ ដែលកាលពីអតីតកាល នាងធ្លាប់ប្រើសំលៀកបំពាក់មានតម្លៃដល់ម៉ឺនដុល្លារឯណោះ ។ វិលមកការបង្ហាញមុខជាថ្មីនេះ ក៏មិនខុសគ្នាដែរ លីហ្សា នៅតែស្រស់ស្អាត សិចស៊ី ស៊ីវិល័យ ជាមួយសំលៀកបំពាក់ថ្លៃៗ អមដោយស្ទីលផ្ទាល់ខ្លួនរបស់នាង ដើម្បីបង្ហាញពីសោភណ្ឌរបស់នារីសម័យថ្មី ។
គួរឲ្យដឹងថា ក្រោយពីសម្រេចបានសមិទ្ធផលធំគួរឱ្យយមោទកភាព តាមរយៈការសម្ដែង MV ជាមួយតារាចម្រៀងប្រុសល្បីៗជាច្រើនរយបទ ក៏ដូចជាការងារបង្ហាញម៉ូដ ទាំងក្នុង និងក្រៅប្រទេស រួចមក ព្រីម លីហ្សា ក៏បានរសាត់ខ្លួនឆ្ងាយទៅៗ រហូតស្ទើរបាត់មុខពីសិល្បៈ។
យ៉ាងណាក៏ដោយ ទាក់ទងនឹងការអវត្តមានរបស់ ព្រីម លីហ្សា នេះផងដែរ ក៏អាចបណ្ដាលមកពីដោយសារតែប្រទេសកម្ពុជាកំពុងរាតត្បាតដោយជំងឺកូវីដ១៩ ហើយណាមួយនាងក៏ រវល់ជាមួយមុខជំនួញផ្ទាល់ខ្លួនផងដែរ ៕
ដោយ៖ ម៉ានី