ភ្នំពេញ៖ មួយរយៈខ្លីចុងក្រោយនេះ អ្នកគាំទ្រជាច្រើនបានកត់សម្គាល់ឃើញថា តារាសម្ដែងស្រីវ័យក្មេងគឺកញ្ញា ស៊ឹម ស្រីនិច ហាក់ដូចជាមានរូបសម្រស់កាន់តែស្រស់ស្អាតទ្វេរដង ហើយអ្វីដែលកាន់តែប្លែកនោះ គឺជាការតុបតែងខ្លួនសិចស៊ីខ្លាំង បែបស៊ីវិល័យ ហាយសូរ តែម្ដង ។
ត្បិតតែមួយរយៈនេះកញ្ញា ស៊ឹម ស្រីនិច ពុំសូវបង្ហាញវត្តមានញឹកញាប់នៅលើឆាកកម្មវិធីនានា ប៉ុន្តែនាងនៅតែបង្ហាញសកម្មភាពយ៉ាងសកម្មតាមរយៈបណ្ដាញសង្គម Instagram ហើយគ្រប់រូបថតដែលនាងបានបង្ហោះក្នុងកម្មវិធីបណ្ដាញសង្គមមួយនេះ គឺ សុទ្ធសឹងតែជារូបថតបែបសិចស៊ី ស៊ីអារម្មណ៍ទាំងអស់ ។
ក្រឡេកទៅមើលការរស់នៅវិញ តារាស្រីរាងតូចច្រឡឹងរូបនេះ ក៏ហាក់ដូចជាឡើងកូដខ្លាំងមិនធម្មតា ដូចជារស់នៅក្នុងអាផាតមិនល្អ ប្រើប្រាស់សម្ភារថ្លៃៗ ហើយថែមទាំងធ្វើដំណើរទៅណាមកណាដោយរថយន្តប្រណីតម៉ាក bentley តម្លៃខ្ទង់សែនដុល្លារទៀតផង ។
យោងតាមការបង្ហើបឱ្យដឹងមកកាន់ LookingToday ពីសំណាក់មិត្តរួមអាជីព ដែលធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយ តួឯកស្រីក្នុងរឿង “ស្រទន់មន្តស្នេហ៍” រូបនេះបានឲ្យដឹងថា ជាការពិតត្រឹមតែ ១ ឬ២ឆ្នាំចុងក្រោយនេះ ស្រីនិច ហាក់ដូចជាមានជីវភាពហក់ឡើងខ្លាំងនឹកស្មានមិនដល់ មានទាំងខុនដូរ សម្ភារប្រើប្រាស់សុទ្ធតែ Brand ធំៗ តម្លៃថ្លៃៗ ហើយមានទាំងរថយន្តប្រណីតម៉ាក bentley ជិះទៀតផង ។
ប្រភពសុំមិនបង្ហាញឈ្មោះខាងលើបានបន្តថា បច្ចុប្បន្ននេះ ស្រីនិច អាចនឹងមានជំនួយផ្គត់ផ្គង់ពីបុរសអ្នកមានណាម្នាក់មិនខាន ដែលស្របពេលជាមួយរូបនាង ក៏កាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងឡើងៗដែរ ។
កញ្ញា ស៊ឹម ស្រីនិច គឺជាតារាសម្តែងស្រីវ័យក្មេង ដែលទើបពន្លកក្នុងពិភពសិល្បៈប៉ុណ្ណោះ ប៉ុន្តែដោយសាររូបរាង មុខមាត់ ដ៏ស្រស់ស្អាតពីធម្មជាតិ បូករួមទាំងមានសមត្ថភាពខ្ពស់ផងនោះ ទើបពីមួយថ្ងៃទៅមួយថ្ងៃ កេរ្តិ៍ឈ្មោះរបស់នាងហក់ឡើងខ្លាំង និងស្ទើរតែបានគ្រងតំណែងជាតួឯក គ្រប់រឿងភាគ និងដុំ ទាំងអស់ដែលនាងបានសម្ដែង ។
គួរឱ្យដឹងថា វត្តមានរបស់តារាស្រី រាងខ្ពស់ស្រទ្បះ ជាមួយនឹងកែវភ្នែកភ្លឺថ្លា ស៊ឹម ស្រីនិច បានធ្វើឱ្យទស្សនិកជនចាប់ផ្ដើមស្គាល់ច្រើនតាមរយៈការសម្ដែងរឿងខ្លីៗបែបយុវវ័យនៅក្នុងកម្មវិធីប្រហុក TV ជាមួយ DJ ក្ដិប លោក បឺរី លោក អៀង ចេនឡា អ្នកនាង ម៉ារី និងអ្នកនាង សាត រស្មី ជាដើម ៕
ដោយ៖ ម៉ានី