សិល្បៈ និង កម្សាន្ត

ដេនីក្វាន់ ចាយលុយក្បែរ ១០ម៉ឺនដុល្លារ ទិញគ្រឿងសង្ហារឹមដាក់ផ្ទះ ក្រោយផ្ទុះរឿង ដេកប៉ះសណ្ឋាគារបង្កប់កាមេរ៉ា

ភ្នំពេញ៖ តារាសម្ដែងស្រី ដេនី ក្វាន់ ក្រោយពីស្ងប់ស្ងាត់ព័ត៌មានចម្រូងចម្រាស់ រឿងដេកប៉ះសណ្ឋាគារបង្កប់កាមេរ៉ារួចមក កាលពីពេលថ្មីៗនេះ នាងក៏បានបង្ហោះរូបថតមួយសន្លឹកបង្ហាញពីទិដ្ឋភាពផ្ទះឈើរចនាបទបុរាណមួយខ្នងយ៉ាងប្រណីត នៅលើទឹកដីស្រុកស្រែចំការ ទុកសម្រាប់ទៅសម្រាកលម្ហែកាយ និងទទួលមិត្តភក្ដិដែលទៅលេងម្ដងម្កាល ។

ជាការពិតណាស់ តារាសម្ដែងស្រី និងជាអ្នកជំនួញរូបស្រស់ម្នាក់នេះ ត្រូវបានទស្សនិកជនជាច្រើនដឹងច្បាស់ថា កំពុងរស់នៅជាមួយទ្រព្យសម្បត្តិស្ដុកស្ដម្ភហូរហៀរ មានរថយន្តទំនើប ផ្ទះវីឡា ដីតូច ធំ ជាច្រើនកន្លែង ។

បើក្រឡេកទៅមើលទិដ្ឋភាពក្នុងផ្ទះរបស់នាងវិញ បានបង្ហាញឱ្យដឹងថា នាងជាមនុស្សស្រឡាញ់ការតុបតែងលម្អ បែកលក្ខណៈខ្មែរសុទ្ធសាធ ហើយសូម្បីតែគ្រឿងសង្ហារឹមរបស់នាង ក៏សុទ្ធតែធ្វើឡើងពីប្រភេទឈឺប្រណីតៗ មានតម្លៃខ្ពស់កប់ពពក ។ តួយ៉ាងដូចជាថ្មីៗនេះ ដេនីក្វាន់ បានបង្ហើបថា គ្រាន់តែទិញគ្រឿងសង្ហារឹមដាក់ផ្ទះអស់ ៦ម៉ឺនដុល្លារបាត់ទៅហើយ ។

យ៉ាងណាក៏ដោយ ជុំវិញការបើកបង្ហាញពីភាពមានបានរបស់នាង ដេនីក្វាន់ នេះ ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកកត់សម្គាល់ឃើញថា នាងដូចជាមានបំណងចង់បញ្ជាក់ទៅកាន់មតិមួយចំនួនដែលលើកឡើងថា នាងចង់បានលុយ ១០ម៉ឺនដុល្លារពីម្ចាស់សណ្ឋាគារ សមុទ្រមាស តែមិនបានដូចបំណង ។ ដូច្នេះហើយទើប ដេនីក្វាន់ ឆ្លើយតបភ្លាមៗទៅកាន់មតិទាំងនោះថា នាងមិនមែនរស់ដោយសារលុយ ១០ម៉ឺនដុល្លារនេះឡើយ ដោយនាងមានជំនួញជាច្រើនក្នុងដៃ សម្រាប់ធ្វើឱ្យជីវិតរស់នៅល្អប្រសើរ ។

គួររំឮកថា កាលពីប៉ុន្មានថ្ងៃមុននេះ ដេនីក្វាន់ បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនលើបណ្ដាញសង្គម និងសារព័ត៌មានជាច្រើន ដោយនាងបានបង្ហាញពី សណ្ឋាគារមួយឈ្មោះ សមុទ្រមាស នៅកំពង់សោម បានធ្វើសកម្មភាពបង្កប់កាមេរ៉ា ក្នុងបន្ទប់របស់នាង ក៏ដូចជាគ្រប់បន្ទប់ភ្ញៀវទាំងអស់ ។ ចំពោះដំណឹងមួយនេះ បានក្លាយជាប្រធានបទក្ដៅមួយ ដោយមានមតិជាច្រើនបានជជែកវែកញែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ៕

ដោយ៖ ម៉ានី

Most Popular

To Top