សិល្បៈ និង កម្សាន្ត

ស្រីស្អាត ស៊ឹម ស្រីនិច ត្រូវគេទម្លាយថា កំពុងទាក់ទងប្ដីគេ?

ភ្នំពេញ ៖ តារាសម្ដែង ស៊ឹម ស្រីនិច កាលពីពេលថ្មីៗនេះ ត្រូវបានអ្នកលេង ហ្វេសប៊ុកម្នាក់ ទម្លាយថា បានទាក់ទងប្ដីរបស់គេ ហើយថែមទាំងមានភ័ស្ដុតាង ទៀតផង ។

គួរឱ្យដឹងផងដែរថា ការទម្លាយខាងលើនេះ ធ្វើឡើងចំពេលស្រីស្រស់ ស៊ឹម ស្រីនិច បង្ហោះសារលាឈប់ពីការងារសិល្បៈ ។

ម្ចាស់គណនីហ្វេសប៊ុក អនាមិកមួយ បាន ទម្លាយនូវភ័ស្តុតាង រូបថតចំនួន២សន្លឹក ដោយ ក្នុងនោះ ១សន្លឹក បង្ហាញពីសកម្មភាពរបស់ ស៊ឹម ស្រីនិច ដែលកំពុងដេកងូតទឹក ក្នុងអាង ទឹកដ៏ស្រស់ស្អាតមួយ ចំណែក១សន្លឹកទៀត បង្ហាញឱ្យឃើញ នូវរូបប្រុសម្នាក់ ដែលត្រូវបាន បិទមុខជិត កំពុងដេកក្នុងអាងទឹកតែមួយ ដូច គ្នាបេះបិទ នឹងទីតាំងរូបថតរបស់ ស៊ឹម ស្រីនិច ។

ជាមួយគ្នានេះដែរ ម្ចាស់គណនីហ្វេសប៊ុកមួយនោះ ថែមទាំងបានសរសេរ ជាភាសារអង់គ្លេសដែរថា ស៊ឹម ស្រីនិច កំពុងមានទំនាក់ទំនងស្នេហា លួចលាក់ជាមួយប្ដីគេ ពោលគឺជាបុរសម្នាក់ ដែលងូតទឹក ក្នុងអាងនោះតែម្ដង ។ សារដែលសរសេរនោះ និយាយថា “មីថោក ចូលចិត្តទាក់ទងប្តីគេ sim srey nich (ah nich)”។

យ៉ាងណាមិញ សម្រាប់ព័ត៌មានដែលថា ស៊ឹម ស្រីនិច មានអ្នកចិញ្ចឹម ឬ ស៊ឹម ស្រីនិច យកប្ដីគេនេះ ហាក់ដូចជាមិនមែនជារឿងថ្មីឡើយ ចំពោះនាង ហើយកន្លងមកនាង ក៏ធ្លាប់បានប្រាប់មកកាន់ Lookingtoday ដែរថា មិនចង់បកស្រាយអ្វីទាំងអស់ សំខាន់អ្នកដែលស្គាល់នាង ឬក្រុមគ្រួសារនាង សុទ្ធតែដឹងច្បាស់ហើយ ថាយ៉ាងម៉េច ។ ហើយណាមួយ នាងក៏មិនចង់ឱ្យមានឈ្មោះ នៅលើចំណងជើងព័ត៌ដមានបែបនេះដែរ ។

កន្លងមកតារាស្រី និយមស្លៀកពាក់ បង្ហាញគល់គ្រលៀន រូបនេះ ក៏ធ្លាប់បកស្រាយមកកាន់ Lookingtoday ដែរថា បច្ចុប្បន្ននាង ដកឃ្លាពីការងារសិល្បៈ ដើម្បីជួយគ្រប់គ្រង ការងារម្ដាយរបស់នាង ដែលជាអ្នកជំនួញផ្នែកអចលនទ្រព្យ ។ ហើយទាក់ទងនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់នាង ដែលមានដូចជា រថយន្តទំនើបៗ ថ្លៃៗ និងខុនដូរ សុទ្ធតែជាកម្លាំងញើសឈាមរបស់នាង ដែលបានមកពីការងារសិល្បៈ ជាពិសេសគឺការងារជំនួញ អចលនទ្រព្យ របស់ម្ដាយនាង តែម្ដង ៕

ដោយ៖ ម៉ានី

Most Popular

To Top