សិល្បៈ និង កម្សាន្ត

តិចមិនធ្លាប់ដឹង ! តារាសម្ដែងជើងចាស់ ទេព រិនដារ៉ូ អតីត​អ្នក​បើក​យន្តហោះ ​ទ័ពអាកាសកម្ពុជា

មហាជនប្រាកដ ជាបានស្គាល់ហើយថា តារាសម្ដែងជើងចាស់ លោក ទេព រិន ដារ៉ូ ជាតារាភាពយន្ដមួយ រូបដែលមាន ប្រជាប្រិយភាពខ្លាំងបំផុត ក្នុងវីស័យភាពយន្ដខ្មែរ ជាង៣ទសវត្សមកនេះ ប៉ុន្តែជឿរជាក់ថា អ្នកគាំទ្រមួយចំនួន មិនធ្លាប់បានដឹងទេថា តារាសម្ដែងពោរពេញទៅ ដោយសមត្ថភាពរូបនេះ មានប្រវិត្ត សឹក្សាដ៏ខ្ពង់ខ្ពស់ម្នាក់ ដែលបានបន្តការសិក្សា នៅក្រៅប្រទេស ។

ចង់ដឹងថាប្រវិត្តរបស់តារា សម្ដែងឆ្នើមរូបនេះ មានដំណាក់កាលបែបណាខ្លះនោះ នឹងគាស់កកាយតាមដាន ខាងក្រោមនេះ៖

១. លោក ទេព រិនដារ៉ូ កើតនៅឆ្នាំ*១៩៦៣ ជាអ្នកខេត្តបាត់ដំបង

២.នៅឆ្នាំ ១៩៨២ ទេព រិនដារ៉ូន ឈានជើងប្រឡូកក្នុងវិស័យសិល្បៈ

៣. តារាសម្ដែងជើងចាស់រូបនេះ ត្រូវបានគេហៅថត ខ្សែភាពយន្ដលើកដំបូងក្នុងរឿង ”ទឹកភ្នែកសម្ងាត់”

៤. ដៃគូសម្ដែងល្អឥតខ្ចោះ ដែលលោកពេញចិត្តខ្លាំងបំផុតនោះ គឺអ្នកស្រី អម្ពរ ទេវី

៥. ការរក្សាបាននូវទីផ្សារ ការងារសិល្បៈមិនស្រកស្រុតក្នុងរយៈពេលជាង ជាង៣០ឆ្នាំមកនេះ លោក ទេព រិនដារ៉ូ បានបន្សល់នូវស្នាដៃ ក្នុងខ្សែភាពយន្ត នឹងការសម្ដែងក្នុងខារ៉ាអូខេ រាប់ពាន់បទ ឯណោះ ។

៦. ចំណោមខ្សែភាពយន្ដជាច្រើន ដែលធ្វើឱ្យលោកមានឈ្មោះល្បីល្បាញ រហូតមកដល់បច្ចុប្បន្ននោះ គឺរឿង”ឆ្អឹងអណ្ដែត”

៧. នៅក្នុងសម័យរដ្ឋកម្ពុជា ទេព រិនដារ៉ូ បានជាប់អាហាររូបបករណ៍ បន្តការសឹក្សាផ្នែក វិស្វកម្មសំណង់ យន្ដហោះ និងបើកបរយន្ដហោះ នៅប្រទេសរុស្សី រយៈពេល៣ឆ្នាំ

៨. ឆ្នាំ១៩៨៤ លោកបានចូលបម្រើការងារ ជាអ្នកបើកយន្ដហោះ នៅក្នុងកងទ័ពអាកាសខ្មែរ

៩. ក្នុង១៩៨៤ ដដែល តារាសម្ដែងរូបនេះ ធ្លាប់រៀបអាពាហ៍ពិពាហ៍ ជាមួយស្ត្រីម្នាក់ ប៉ុន្តែដោយសារ បញ្ហាមិនចុះសម្រុងនឹងគ្នា ក៏សម្រេចចិត្តលែងលះគ្នា នៅឆ្នាំ ១៩៨៨

Most Popular

To Top