ភ្នំពេញ៖ តារាប្រុសរលកក្រោយ ហង្ស អច្ឆរិយា ក្រោយពីបង្កការចាប់អារម្មណ៍ តាមរយៈរូបថតស្លៀកខ្សល់ដណ្ដប់មេឃមួយរយៈ ស្រាប់តែពេលនេះហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ ។ ហើយភាពស្ងប់ស្ងាត់នេះដែរ បានធ្វើឱ្យទស្សនិកជននឹកឆ្ងល់ថា តើតារាប្រុសសាច់ដុំកង់ៗ រូបនេះទៅណាបាត់ហើយ? ឬក៏បានទៅប្រទេសជប៉ុន ដូចដែលលោកធ្លាប់បានប៉ងប្រាថ្នាពិតមែន?

ជាការពិតណាស់ ចាំបានថា ក្នុងជំនួបកាលពីជាង ២ឆ្នាំមុន តារាសម្ដែងក្នុងរឿង “ស្រទន់មន្តស្នេហ៍” នេះ ធ្លាប់សបានប្រាប់ថា បំណងធំរបស់លោក គឺចង់ក្លាយជាតារាសម្ដែងរឿងកូនជ្រូកជប៉ុន ហើយថ្ងៃណាមួយនឹងធ្វើឱ្យក្ដីប្រាថ្នាមួយនេះក្លាយជាការពិតឱ្យបាន ។

ជួបជាមួយ Lookingtoday ថ្ងៃនេះ លោក ហង្ស អច្ឆរិយា បាននិយាយថា រហូតមកទល់ពេលនេះ លោកនៅតែមានក្ដីស្រម៉ៃចង់ក្លាយជាតារារឿង ១៨+ ជប៉ុនដដែល ហើយលោកនឹងព្យាយាមជួយឱ្យក្ដីសុបិន្តមួយនេះបានសម្រេចទាល់តែបាន ។

“ចំពោះក្ដីស្រម៉ៃ ដែលបងចង់ក្លាយជាតារា ១៨+ ជប៉ុន នេះ គឺនៅតែចង់ មិនបោះបង់ទេ ហើយបងសង្ឃឹមថា នឹងធ្វើវាឱ្យបានសម្រេចនៅថ្ងៃណាមួយ” លោក ហង្ស អច្ឆរិយា និយាយ ។


លោក ហង្ស អច្ឆរិយា ក៏ធ្លាប់បានឱ្យដឹងដែរថា ប្រហែលកាលពី ៣ឆ្នាំ មុនលោក ត្រូវបានផលិតករថៃម្នាក់ ពោលពាក្យសរសើរមិនដាច់ពីមាត់ អំពីសមត្ថភាពក្នុងការសម្ដែងរឿងប្រភេទ ១៨+ នេះ ។ ពាក្យពោលសរសើរនេះ គឺក្នុងអំឡុងពេលដែលលោក ទៅប្រទេសថៃ ដើម្បីថតរឿងប្រភេទស្នេហារោលរាល រវាងបុរស និងបុរស ។


គួរឱ្យដឹងផងដែរថា លោក ហង្ស អច្ឆរិយា គឺជាតារាប្រុសពហុជំនាញម្នាក់ដែលក្រៅពីការងារជាតារាសម្ដែង និង មូឌែលហើយនោះ លោកក៏ជាអ្នកនិពន្ធប្រលោមលោក ដ៏ចំណានម្នាក់ផងដែរ ដូចជាកាលពីពេលថ្មីៗនេះ លោកទើបតែបានបញ្ចប់ការងារសរសេរសៀវភៅប្រលោមលោកមួយក្បាលមានចំណងជើងថា “ពងពស់ក្រាយ” ។


តារាប្រុសមកពីខេត្តបាត់ដំបងរូបនេះ ធ្លាប់ត្រូវបានធ្វើឱ្យទស្សនិកជនជាច្រើនផ្ទុះការចាប់អារម្មណ៍ខ្លាំងតាមរយៈរូបតថតបែបសិល្បៈអាក្រាតកាយ ហើយក្រោយមកទៀតក៏លោកក៏មានឱកាសបានចូលរួមសម្ដែងក្នុង MV និងរឿងភាគ រឿងដុំ ជាច្រើនផងដែរ ៕
ដោយ៖ ម៉ានី
