សិល្បៈ និង កម្សាន្ត

អាសូណាស់! សុគន្ធ និសា ជ្រុះសក់ទាំងដៃៗ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩

ពិតជារឿងគួរឱ្យសោកស្ដាយ ខ្លាំងមែនទែនសម្រាប់ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្ស មាស សុគន្ធ និសា ជួបប្រទះបញ្ហាសក់ជ្រុះទាំងដៃៗស្ទើរមិនគួរឱ្យជឿរក្រោយនាងជាសះស្បើយ ពីជំងឺកូវីដ-19។

កាលពីថ្មីៗនេះតាមរយៈ Story IG របស់អ្នកនាង សុគន្ធ និសា បានរៀបរាប់ឱ្យដឹងថាតាំងពី ជាសះស្បើយ ជំងឺកូវីដ-19 បានរយៈពេលជាង១ខែ និសា ស្រាប់តែចេញអាការៈគួរឱ្យខ្លាចបំផុត សម្រាប់នាង ដែលត្រូវជ្រុះសក់ច្រើនស្ទើរមិនគួរឱ្យជឿរ។

សុគន្ធ និសា បានបន្តថារៀងរាល់ពេលងូតទឹកកក់សក់គឺ សក់ជ្រុះច្រើន ធ្វើឱ្យនាងព្រួយបារម្ភចំពោះ បញ្ហានេះ។ ដោយឡែកសម្រាប់បញ្ហាជ្រុះសក់នេះមិនមែនកើតលើតែ និសា នោះទេពោលគឺពិធី ចាន់ កែវនិមល លោក ណុប បាយារិទ្ធ នឹងសិល្បករសិល្បការនីមួយចំនួនទៀតក៏ជួបប្រទះបញ្ហាសក់ជ្រុះនេះ ដែរ បន្ទាប់អ្នកទាំងនោះជាសះស្បើយពីជំងឺកូវីដ-19 នេះបើតាមការបញ្ជាក់របស់ និសា៕

ប្រភព៖sabay

Most Popular

To Top