សិល្បៈ និង កម្សាន្ត

ទោះមានកូនមួយ តែតារាទឹកភ្នែក ម៉ាក សែនសូនីតា កាន់តែសិចស៊ី ខ្លាំងជាងកាល នៅលីវទៅទៀត

ភ្នំពេញ ៖ តារាសម្ដែង ម៉ាក សែនសូនីតា ហៅតូតា ក្រោយពីរៀបអាពាហ៍ពិពាហ៍ ជាមួយប្ដីដែលជាអ្នកជំនួញ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ គឺលោក ប៉ុល វិបូ រួចមក ឃើញថា ជីវិតរបស់នាងពោពេញ ទៅដោយសុភមង្គល ស្រស់បំព្រងជានិច្ច ហើយសម្រស់ទៀតសោតក៏ កាន់តែស្អាតទ្វេរដង ទោះជានាងមានចំណង ដៃកូនប្រុសមួយ រួចហើយក៏ដោយ ។

ជាមួយគ្នានេះដែរ ទន្ទឹមនឹងភាព ស្រស់ស្អាត សាច់សខ្ចី ម៉ាក សែនសូនីតា ទស្សនិកជន ក៏តែងតែសង្កេតឃើញថា តារាសម្ដែងស្រី ដែលនិយមដើរតួទឹកភ្នែក រូបនេះ ហាក់ដូចជា បានបង្ហាញនូវការស្លៀកពាក់បែបសិចស៊ីៗ ។ តួយ៉ាងដូចជា កាលពីពេលថ្មីនេះ នៅក្នុងដំណើរកម្សាន្ត ទៅកាន់ទឹកដីដែន សមុទ្រនៃប្រទេសកម្ពុជា ម៉ាក សែនសូនីតា បានបង្អួតសម្រស់យ៉ាងចាស់ដៃ ជាមួយសម្លៀកបំពាក់ប៊ីគីនី និងស្ដើងៗ ដែលមើល ទៅពិតជាស្រស់ស្អាត និងស៊ីអារម្មណ៍បំផុត ។

តារាសម្តែងស្រីល្បីឈ្មោះអ្នកនាង ម៉ាក សែនសូនីតា ហៅតូតា សម្រាលបានកូនប្រុសដែលជាតំណក់ឈាមរួមគ្នាលើកដំបូងជាមួយស្វាមី លោក ប៉ុល វិបូ កាលពីថ្ងៃទី ១៥ ខែតុលាឆ្នាំ២០២០ បន្ទាប់ពីពួកគេបានរៀបការ កាលពី ថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២០ នៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញ ក្រោមវត្តមានភ្ញៀវប្រមាណជាង១ពាន់នាក់ ។

ចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើង រយៈពេល៥ឆ្នាំមកហើយ មុននឹងរៀបការ ពោលគឺក្រោយពីនាង បានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿង ”ចន្ទ្រា” របស់ផលិតកម្ម Angkor Picture ដែលជាផលិតកម្មរបស់លោក ប៉ុល វិបូ ផ្ទាល់តែម្ដង ៕

ដោយ៖ ម៉ានី

Most Popular

To Top