សិល្បៈ និង កម្សាន្ត

រូបថតបង្ហាញ​ល្វែងលើ ប៉ុន្មានសន្លឹករបស់ តូតា កាន់តែដុតកំដៅ អារម្មណ៍ Fan បុរសៗមិនតិចនាក់ឡើយ

ភ្នំពេញ ៖ មានទស្សនិកជន ជាច្រើនបានកត់ សម្គាល់ឃើញថា ចាប់តាំងពីរៀបការ និងសម្រាលបានកូនប្រុសម្នាក់រួចមក តារាសម្ដែង ម៉ាក សែនសូនីតា ហៅតូតា កាន់តែស្រស់ស្អាតខ្លាំងឡើង មិនតែប៉ុណ្ណោះនាងថែមទាំងកាន់ តែមិនញញើតក្នុងការបង្ហាញ ភាពសិចស៊ី ទៅកាន់ទស្សនិកជន តាមរយៈបណ្ដាញសង្គម ។

តួយ៉ាងនៅលើគណនី ក៏ដូចជាទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាសម្ដែង ដែលគ្រងតំណែងជាតួឯកស្រី ស្ទើតែគ្រប់រឿងរូបនេះ សុទ្ធតែមានបង្ហោះ រូបថតស្អាតៗ និងសិចស៊ីៗ ជាហូរហែរ ហើយជាក់ស្ដែងមុននេះនាង ក៏បានបង្ហោះរូបថត ៤-៥ សន្លឹកទៀត ដែលលើកនេះ ជារូបថតកាន់តែសិចស៊ី ជាងពេលមុនៗថែមទៀត ។

រូបថតរបស់អ្នកនាង ម៉ាក សែនសូនីតា ដែលទើប តែបង្ហោះនេះផងដែរ គឺបង្ហាញឱ្យឃើញពីសាច់សខ្ចីនៃរាងកាយល្វែងខាងលើ ដោយមានតែអាវទ្រនាប់ ស្ដើងបិទបាំងដើមទ្រូងប៉ុណ្ណោះ ។

សម្រាប់រូបថតទាំងនោះដែរ ក៏ឃើញមានការចាប់អារម្មណ៍ច្រើន ពីសំណាក់មិត្តភក្ដិ និងអ្នកគាំទ្រ ដោយម្នាក់ពោលពាក្យសរសើរមិនដាច់ពីមាត់ឡើយ ។

គួរឱ្យដឹងផងដែរថា តារាសម្តែងស្រីល្បីឈ្មោះអ្នកនាង ម៉ាក សែនសូនីតា ហៅ តូតា សម្រាលបានកូនប្រុស ដែលជាតំណក់ឈាមរួមគ្នា លើកដំបូងជាមួយស្វាមី លោក ប៉ុល វិបូ កាលពីថ្ងៃទី ១៥ ខែតុលាឆ្នាំ២០២០ បន្ទាប់ពីពួកគេបានរៀបការ កាលពី ថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២០ នៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញ ក្រោមវត្តមានភ្ញៀវ ប្រមាណជាង១ពាន់នាក់ ។

ចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើង រយៈពេល៥ឆ្នាំមកហើយ មុននឹងរៀបការ ពោលគឺក្រោយពីនាង បានចូលរួមសម្តែង ក្នុងភាពយន្តខ្នាតធំរឿង ”ចន្ទ្រា” របស់ផលិតកម្ម Angkor Picture ដែលជាផលិតកម្ម របស់លោក ប៉ុល វិបូ ផ្ទាល់តែម្ដង ៕

ដោយ៖ ម៉ានី

Most Popular

To Top