Jisoo (BLACKPINK) ចូលចិត្តចំណាយពេលមើលរឿងជាមួយនឹង Lisa ណាស់ ប៉ុន្តែអ្នកប្រហែលជាមិនទាន់ដឹងពីមូលហេតុពិតទេ ថាហេតុអ្វីបងធំប្រចាំក្រុមកើតទម្លាប់បែបនេះ។
ពិតណាស់ Jisooបានបង្ហើបថា នាងចូលតួខ្លាំងណាស់ ពេលមើលជាមួយ Lisa ហើយ Lisa ចូលចិត្តមើលជាងគេពេលញ៉ាំអ្វីមួយ។ ក្រៅពីទម្លាប់ញ៉ាំ Jisoo ក៏បានបន្ថែមថា៖ «Reaction របស់ Lisa ពេលមើលរឿងម្ដងៗ ពិតជាចំៗពេកហើយ នាង Cute ខ្លាំងហ្មង»។

ងាកចូលរឿងភាគដែលបងធំ ប្អូនពៅ ២នាក់នេះចូលចិត្តមើលវិញមាន ២គឺ «Goblin» និង «It’s Okay To Not Be Okay»៕ ប្រភព៖ សប្បាយ


