សិល្បៈ និង កម្សាន្ត

អូន​ប្រែ​ហើយ! ស្រីខួច ឥឡូវ​មិន​ដូច​មុនទេ ស្អាត​ដូច​កូន​បារាំង សូម្បី​តែ​អ្នក​គាំទ្រ​ក៏​លាន់​មាត់​ដែរ

ត្បិត​ថា​ពិភព​លោក​អាប់អួរ ដោយ​ផ្សែង​កូវីដ១៩ តែ​កញ្ញា ផន ស្រីខួច ឯណេះ​វិញ ដើរ​បញ្ច្រាស់​ដោយ​នាង​ថែ​ទាំ​ខ្លួន ថែ​ទាំង​សម្ផស្ស​បាន​ល្អ ធ្វើ​ឲ្យ​មើល​ទៅ​នាង​រឹត​តែ​ស្អាត​ខ្លាំង​លើស​ដើម សូម្បី​អ្នក​គាំទ្រ​ក៏​ទប់​មាត់​មិន​ជាប់​ដែរ។

ថ្មី​ៗ​នេះ គេ​ឃើញ ស្រីខួច បាន​បញ្ចេញ​រូបភាព​​ ទៅ​ដើរ​កម្សាន្ត​ នៅ​កន្លែង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ហើយ​រូបភាព​របស់​នាង​ស្អាត​ៗ ​ជាច្រើន​លេច​ឡើង​លើ​បណ្ដាញ​សង្គម ។ រូបភាព​ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​រូប ផន ស្រីខួច ស្លៀក​ឈុត​រ៉ូប​ស​ ដែល​មាន​តែ​៣​សន្លឹក​ប៉ុណ្ណោះ ។ ប៉ុន្តែ​រូប​ទាំង​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ដោយ​សារ​តែ​គេ​ឃើញ​នាង​ស្រស់​ថ្លា និង​ស្អាត​ផូរផង់​ណាស់។

ស្រីខូច ដែល​ពី​មុន​សាច់​មិន​សូវ​ស​ពោល​គឺ​សម្បុរ​ស្រអែម​នោះ ប៉ុន្តែ​ឥឡូវ​សាច់​ឡើង​ខ្ចី ថ្លា មើល​មួយ​ភ្លែត​អាច​ច្រឡំ​កូន​កាត់​។ បែប​នេះ​ហើយ ទើប​អ្នក​គាំទ្រ​របស់​នាង ទប់​សរសើរ​មិន​បាន។ ពួក​គេ​បាន​ចូល​មក​សរសេរ​សារ​ជា​រូបភាព និង​រូប​សញ្ញា​ជា​ច្រើន​បញ្ជាក់​ការ​ពេញចិត្ត និង​លើក​សរសើរ។ “ស្អាត​ខ្លាំង​ណាស់ អាយដល​ខ្ញុំ” “Wow ម្ដង​នេះ​ស្អាត ហើយ​​ប្លែក​ខ្លាំង​ណាស់ អាយដល”…។

ចំពោះ​ការ​ផ្លាស់​ប្ដូរ​រូបរាង​ពណ៌​សម្បុរ​នេះ គេ​មិន​ទាន់​ដឹង​ថា តារា​ស្រី​របស់​ហង្សមាស មាន​រូបមន្ត​ថែ​រក្សា​ សម្ផស្ស​បែប​ណា ឬ​ប្រើ​ប្រាស់​ផលិតផល​អ្វី​ខ្លះ​នោះ​ទេ។ តោះ…ទស្សនា​សម្ផស្ស​កញ្ញា ផន ស្រីខួច ដែល​ផ្លាស់​ប្ដូរ​ទៅ​ជា​ស្អាត​ខ្លាំង​ នា​ពេល​នេះ​ទាំង​អស់​គ្នា៖

Most Popular

To Top