សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រនាំគ្នា សង្ស័យថា Hyomin ភ្ជាប់ពាក្យ ពេលឃើញរូបថតមួយ សន្លឹកនេះ

កូរ៉េៈ តារាចម្រៀងរូបស្រស់ Hyomin សមាជិកក្រុមចម្រៀង T- ara ថ្មីៗនេះបានបង្ហោះ រូបថតមួយសន្លឹក ក្នុងបណ្តាញសង្គម Instagram ធ្វើអោយអ្នកាគាំទ្រជាច្រើនសង្ស័យថា នាងបានភ្ជាប់ពាក្យរួចហើយ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី១ ខែកក្កដាឆ្នាំ២០២១នេះថា តារាចម្រៀង រូបស្រស់ Hyomin សមាជិកក្រុម T- ara បានបង្ហោះរូបថតបង្អួតចិញ្ចៀនថ្មី លើដៃឆ្វេងមួយសន្លឹក ធ្វើអោយអ្នកFollow រាប់ពាន់នាក់លើកឡើងថា នាងបានភ្ជាប់ពាក្យរួចហើយ ។
ជាមួយរូបថតបង្អួតចិញ្ចៀនត្បូងទឹក សមុទ្រគូជាមួយខ្សែកផងនោះ Hyominបានសរសេរថា” ខ្ញុំមានដំណឹងល្អ” ទើបធ្វើអោយអ្នកគាំទ្រយល់ឃើញដូចនោះ ហើយខ្លះជជីកសួររឿងចិញ្ចៀន ដ៏ស្រស់ស្អាត មួយវង់នោះ ។ បើតាមចម្លើយរបស់ Hyomin នៅក្នុងខមិន គឺនាងមិនបានភ្ជាប់ពាក្យអ្វីទេ ដំណឹងល្អនោះ គឺនាងជិតចេញបទចម្រៀងថ្មី តែប៉ុនណោះហើយវា ជាដំណឹងល្អពិតមែនសម្រាប់អ្នកគាំទ្រ ។

Hyominទើបបញ្ចប់កុងត្រា ជាមួយក្រុមហ៊ុន Sublime Artist Agency កាលពីខែឧសភាកន្លង ទៅនេះ ហើយអ្នកគាំទ្រតែងរំពឹងថា នាងនឹងត្រឡប់មករកឆាកតន្ត្រី សារជាថ្មីក្នុងនាមជាតារាចម្រៀង ឯករាជ្យ ៕ប្រែសម្រួលៈ ទូច សុខលីដា

Most Popular

To Top