ភ្នំពេញ៖ មួយរយៈធំមកហើយ ដែលវត្តមានរបស់តារាចម្រៀងសិចស៊ី រតនៈ ពិសី រសាត់ឆ្ងាយពីលើឆាកតន្ត្រីនានានៅក្នុងប្រទេស ប៉ុន្តែមុនពេលស្ងប់ស្ងាត់នេះ មានដំណឹងថា នាងមានទីផ្សាខ្ពស់នៅលើទឹកដីសហរដ្ឋអាមេរិក ដោយបានធ្វើដំណើរទៅមក កម្ពុជា- អាមេរិក ស្ទើតែសឹកកៅអីយន្តហោះទៅហើយ ។

ទន្ទឹមនឹងការអវត្តមាន បាត់ឈ្មោះ បាត់សំឡេងនេះ ក៏មានពាក្យចរចាមអារ៉ាមថា រតនៈ ពិសី ទំនងជាកំពុងរស់នៅលើទឹកដីសហរដ្ឋមេរិក ក្រោមការទំនុបបម្រុងពីសំណាក់បុរសអាណិកជនណាម្នាក់មិកនខានឡើយ ព្រោះថាតារាស្រីនិយមពាក់អាវបញ្ចេញដើមទ្រូងខាងលើនេះ មានទំនាក់ទំនងល្អច្រើនជាមួយបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក ។

ទាក់ទងជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ស្រាប់តែកញ្ញា រតនៈ ពិសី បានបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើលនៅលើឆាកប្រគុំតន្ត្រីរបស់ស្ថានីយទូរទស្សន៍មួយ ជាមួយមុខមាត់ថ្មីដូចមនុស្សម្នាក់ផ្សេងទៀត មើលស្ទើតែមិនស្គាល់ ។

តាមពិតទៅកន្លងមកនេះ តារាចម្រៀងដើមទ្រូងធំ រតនៈ ពិសី ពុំបានទៅរស់នៅក្រៅប្រទេសអ្វីឡើយ ពោលគឺនាងរស់នៅក្នុងប្រទេសកម្ពុជា ដោយបន្ថែមរបរថ្មីមួយទៀត ក្រៅពីអាជីពជាតារាមច្រៀង គឺលក់ផលិតផលលើអនឡាញ ហើយនាងក៏មានបើកម៉ាតលក់ផលិតផល ទៀតផង ។

គួរឱ្យដឹងដែរថា តារាចម្រៀង រតនៈ ពិសី ឡើងកូដខ្លាំង នាកំលុងឆ្នាំ ២០១៧ ប៉ុន្តែទស្សនិកជនមិនបានចាប់អារម្មណ៍នាង ទៅលើការច្រៀងពីរោះឡើយ ផ្ទុយទៅវិញគឺចាប់អារម្មណ៍ទៅលើរូបសម្រស់ដ៏ស្រស់ស្អាត ជាពិសេសគឺការស្លៀកពាក់ តុបតែងខ្លួន បែបសិចស៊ី បញ្ចេញដើមទ្រូងធំសទ្រលុកទ្រលន់របស់នាងតែម្ដង ។

ដោយសារតែ ពិសី អំណោយផល ទៅលើរូបសម្រស់ ភាពសិចស៊ី ព្រមទាំងអាចច្រៀងជាភាសា ចិន និងអង់គ្លេស បានយ៉ាងល្អ ផងនោះ ទើបធ្វើឱ្យនាងមានឱកាសបានទៅច្រៀង នៅលើទឹកដីសហរដ្ឋមេរិកជាញឹកញាប់ រហូតធ្វើឱ្យយល់ច្រឡំថា នាងទំនងជាមានទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់នៅសហរដ្ឋមេរិក មិនខានឡើយ ៕
ដោយ៖ ម៉ានី


