មួយរយៈចុងក្រោយនេះ នៅក្នុងបណ្ដាញសង្គម ផ្ទុះការសសើរយ៉ាងច្រើនជុំវិញ កុមារីកម្ពុជា ២រូបដែល មានរូបរាង សម្រស់ស្រស់ស្អាតថែមទាំងមាន ចំណេះដឹងខ្ពង់ខ្ពស់ អាចនិយាយភាសាបរទេស បានយ៉ាង ស្ទាត់ជំនាញបើទោះជាកុមារី២រូប នេះមានវ័យខ្ចីបន្តិចក្ដី។
កុមារីដែលកំពុងផ្ទុះការសសើរខ្លាំងនោះគឺកុមារី ល្អ ហួស និងកុមារី លី វិជ្ជរ៉ា ពួកគេត្រូវបានគេស្គាល់ថា សុទ្ធតែមានឈាមជ័រ ជាអ្នកសិល្បៈ គឺតារាសម្ដែង ដេនីក្វាន់ ម្ដាយបង្កើតរបស់ ល្អហួស ចំណែកតារា សម្ដែងប្រុសឆ្នើម លី ឧត្ថម ជាឪពុកបង្កើតកុមារី វិជ្ជរ៉ា ។


យ៉ាងណាមិញ ល្អ ហួស និង វិជ្ជរ៉ា មានអាយុខ្ទង់១២ ឆ្នាំ កម្ពស់១.៦៥សង់ទីម៉ែត្រ ហើយពួកគេសុទ្ធតែ មានទម្រង់មុខស្រស់ស្អាត រាងតូចមួយក្ដាប់ស្អាតដូចគ្នា មិនតែប៉ុណ្ណោះក្មេងស្រី២រូបនេះថែមទាំងមានក្ដី ស្រមៃដូចគ្នាទៀតផង ពោលគឺចង់ក្លាយជាបវរកញ្ញា Miss Universe Cambodia ។



ទន្ទឹមនឹងភាពស្រស់ស្អាតរូប រាងស្រឡូន ទម្រង់មុខពងក្រពើ ពូកែដើរកាចរាងបង្ហាញម៉ូដ កុមារីគ្រាប់ ពេជ្រទាំងពីរនេះថែមទាំងអាច និយាយភាសាបរទេស បានយ៉ាងស្ទាត់ជំនាញផង ក្នុងនោះកុមារី ល្អ ហួស អាចនិយាយបាន រហូតទៅដល់ ២ភាសាគឺ ថៃ អង់គ្លេស ចំណែក វិជ្ជរ៉ា ឯណេះវិញអាចនិយាយ ភាសាអង់គ្លេង យ៉ាងរអិល ៕
