សិល្បៈ និង កម្សាន្ត

ឡុង ថាវរី គេចវះមិនឆ្លើយបំភ្លឺព័ត៌មាន ដែលលើកឡើងថា នាងកំពុងមានប្រុស អ្នកមានចិញ្ចឹម

ភ្នំពេញ៖ តារាសម្ដែងស្រី ឡូង ថាវរី កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមានលេចឮពាក្យចរចាមអារ៉ាមថា កំពុងជាប់ជំពាក់ស្នេហ៍ជាមួយប្រុសអ្នកមាន ដូច្នេះហើយ បើទោះបីជានាងមិនសូវរវល់ជាមួយការងារសិល្បៈយ៉ាងណា ក៏ដោយ ក៏មិនខ្វះលុយចាយ ដើរហ៊ឺហា ប្រើប្រាស់សម្ភារថ្លៃៗ ប្រ៊េនៗនោះដែរ ។

ទស្សនិកជនបានចាប់អារម្មណ៍ឃើញថា មួយរយៈចុងក្រោយនេះ តារាស្រីខាងលើនេះ កាន់តែមានរូបសម្រស់ស្រស់ស្អាតខ្លាំងឡើងៗ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺនាងចូលចិត្តស្លៀកពាក់សម្ញែងភាពសិចស៊ី ស៊ីអារម្មណ៍បំផុត ដូចជាបង្ហាញសាច់ដើមទ្រូង គល់ភ្លៅ និងផ្ចិតជាដើម ។

យ៉ាងណាក៏ដោយ ទោះជាឥលូវនេះការងារសិល្បៈមិនមានច្រើន សម្រាប់ ថាវ រី ក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើលជីវភាពរបស់នាង គឺឃើញថា ហក់ឡើងខ្លាំង ដោយមានទាំងផ្ទះប្រណីតរស់នៅ ក៏ដូចជារថយន្តស៊េរីទំនើបៗផងដែរ ដែលជាហេតុនាំឱ្យទស្សនិកជនដាក់ការសង្ស័យថា ស្រីស្រស់ម្នាក់នេះ ច្បាស់ជាមានបុរសអ្នកមានណាម្នាក់ កំពុងជួយ ទំនុបបម្រុងជីវភាពមិនខាន ព្រោះថា ក្រៅពីការងារសិល្បៈនាងមិនដែលបានបង្ហាញថា មានជំនួញនៅក្នុងដៃដូចតារាស្រីមួយចំនួនទៀតឡើយ ។

គួរឱ្យដឹងថា កន្លងមកមុនពេលស្ងប់ស្ងាត់ពីសិល្បៈ ឡុង ថាវរី ក៏ធ្លាប់មានព័ត៌មានចរចាមអារ៉ាមថា មានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយតារាកំប្លែងល្បីឈ្មោះគឺ នាយ ពាក់ មី នាអំឡុងពេលថតរឿង «ឪពីរ»

យ៉ាងណាមិញ ទាក់ទងជាមួយពាក្យចរចាមអារ៉ាម ដែលលើកឡើងថា ឡុង ថាវរី កំពុងមានប្រុសស្នហ៍ជាអ្នកមានតាមផ្គត់ផ្គង់ជីវិតនាង ឱ្យភ្លឺស្វាងនេះ Lookingtoday ក៏បានទំនាក់ទំនងទៅតួឯកស្រីក្នុង MV បទ “ពេលណាជួបគេម្ដងទៀត” រូបនេះ ភ្លាមៗ ដើម្បីចង់ដឹងព័ត៌មានច្បាស់ការ ថាពិត ឬមិនពិត ប៉ុន្តែនាងពុំបានផ្ដល់ព័ត៌មានជូនឡើយ ដោយគ្រាន់តែនិយាយថា “ខ្ញុំរវល់ណាស់” ។

សូមបញ្ជាក់ថា ឡុង ថាវរី គឺជាតារាសម្ដែងស្រី ដែលមិនសូវលេចមុខច្រើន នៅលើឆាកកម្មវិធីទូរទស្សន៍ផ្សេងៗឡើយ ប៉ុន្តែអ្វីដែលទស្សនិកជនចាប់អារម្មណ៍នោះ គឺទៅលើសម្រស់ដ៏ស្រស់ស្អាតរបស់នាង ព្រមជាមួយសាច់សខ្ចី ដើមទ្រូងធំៗ ដែលជារឿយៗនាងតែងតែបង្ហាញនៅលើគណនីហ្វេសប៊ុករបស់នាង ។ អស់រយៈពេលយូរណាស់មកហើយ ដែលស្រីស្អាតម្នាក់នេះ បាត់ឈ្មោះ បាត់រូបពីសិល្បៈ ប៉ុន្តែងាកទៅមើលជីវិតឯកជនរបស់នាង គឺប្រៀបបានដូចជា សេដ្ឋីនីយ៉ាងដូច្នេះដែរ ៕ ដោយ៖ ម៉ានី

Most Popular

To Top