សិល្បៈ និង កម្សាន្ត

ស្ងាត់មួយរយៈធំ ស្រាប់តែពេលនេះនាង ឃ្មឹប បង្ហាញមុខគូរស្នេហ៍ថ្មី

ភ្នំពេញ៖ ថ្មីៗនេះ អតីតតារាកំប្លែងនាង រ៉េន សុធារី ហៅ ឃ្មឹប បានធ្វើឱ្យមាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង Tik tok ក្រោយពីនាង បានថតបង្ហាញពីសកម្មភាពស្និទ្ធស្នាល ជាមួយបុរសម្នាក់ ដែលមើលទៅទំនង ជាគូស្នេហ៍ថ្មីថ្មោងរបស់នាង ។

យោងតាមវីដេអូសកម្មភាពរបស់នាង ឃ្មឹប ដែលកំពុងត្រូវបានគេចែករំលែកយ៉ាងច្រើននោះ បង្ហាញឱ្យឃើញថា នាង និងបុរសវ័យក្មេងម្នាក់ បានប្រើសកម្មភាពស្និទ្ធស្នាល ឱបកៀកកិតគ្នា ដែលមើលទៅហាក់ដូចជាស្រឡាញ់គ្នាខ្លាំងណាស់ ។ ហើយការណ៍នេះផងដែរ បានធ្វើឱ្យទស្សនិកជនកាត់យល់បានថា នាង​ ឃ្មឹប កំពុងសាងអនាគតជាមួយប្រុសថ្មី ក្រោយពីជួបរឿងហ្មងសៅជាច្រើនក្នុងឆាកជីវិតរបស់នាង ។

គួរឱ្យដឹងថា អ្នក​នាង​រ៉េ​ន សុធា​រី ហៅ​ឃ្មឹ​ប ដើម​ឡើយ​គឺជា​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ និង​ជាតា​រា​កំប្លែង​ល្បីឈ្មោះ​មួយ​រូប​ក្នុង​ក្រុម​កំប្លែង​នាយ​កុយ ប៉ុន្តែ​ក្រោយមកក៏បាន​បែកបាក់​គ្នា​ជាមួយ​នាយ​ហុងដា នាកំលុង ឆ្នាំ​២០១០ ដោយ​សារ​នាង​មាន​អ្នក​ទីបី ។

ចាំ​បាន​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ អ្នក​នាង​ឃ្មឹ​ប ធ្លាប់​បាន​ចេញ​មុខបកស្រាយ​ពី​រឿង​គ្រប់​យ៉ាង​ដែល​មហាជន មានការ​យល់​ច្រឡំ និង​ចោទ​នាង​ជា​ស្រី​រត់​ចោល​ប្ដី ទៅ​យក​អ្នកមាន រស់នៅ​សោយសុខ នៅ​ទឹកដី​អា​មេ​រិ​ក ។

នាង​ឃ្មឹ​ប បាន​បកស្រាយ​ថា តាម​ពិត​ក្រោយ​លែងលះ​គ្នា​ជាមួយ​នាយ​ហុង ដា នាង​បាន​ទៅ​រស់នៅ ខេត្តបន្ទាយមានជ័យ ដោយ​ធ្វើការ​ស៊ី​ឈ្មួ​ល​គេ ហើយ​ការ​លែងលះ​គ្នា​នេះ គឺ​មាន​ហេតុផល មិនមែន​នាង​ផិត​ប្តី ដូច​គេ​ចោទប្រកាន់​នោះ​ទេ ។

យ៉ាងណាក៏ដោយ ការចេញមុខបកស្រាយខាងលើនេះ គឺបន្ទាប់ពីកូនប្រុសរបស់នាងបានក្លាយជាឃាតករសម្លាប់ប្រពន្ធក្រោយរបស់នាយ ហុងដា ហើយអំឡុងពេលនោះផងដែរ នាង ឃ្មឹប បានក្លាយជាមនុស្សស្រីអស់បង្គោលតោងទៅហើយ ហើយជីវិតរបស់នាងដុនដាបខ្លាំង ព្រមទាំងមានពាក្យចរចាមអារ៉ាមថា នាងជាមនុស្សញៀនថ្នាំថែមទៀតផង ៕ដោយ៖ ម៉ានី

Most Popular

To Top