សិល្បៈ និង កម្សាន្ត

ស្រីនិច សុខចិត្តទាត់ចោលសិល្បៈ ស្របពេលកំពុងល្បីខ្លាំង និងស្រវ៉ាចាប់យកអាជីវកម្មខ្នាតធំ បន្តពីម្ដាយ

កាលពីថ្មីៗនេះតារាសម្ដែងស្រីឆ្នើមកញ្ញា ស្រីនិច បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​បន្ទាប់ពីនាងប្រកាសក្ដែងៗ​លើសង្គមហ្វេសប៊ុក សុំលាឈប់ពីសិល្បៈដែលខំតស៊ូ​​ កសាងប្រជាប្រិយភាព អស់រយៈពេល ៦ឆ្នាំ ក្រោមហេតុផលច្បាស់លាស់មួយ។

មហាជន ជាពិសេសអ្នកគាំទ្រហាក់ស្រងាកចិត្ត និងត្រៀមចិត្តទទួលយកមិនទាន់បានទេ បន្ទាប់ Idol របស់ពួកគេគឺតារាស្រីរាងខ្ពស់ស្រឡះ ស្រីនិច ប្រកាសភ្លាមៗ សុំលាឈប់ពីសិល្បៈ ដែលខំហែលឆ្លង រយៈពេល៦ឆ្នាំទម្រាំ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ រហូតដល់ពេលនេះ។ *ស្រីនិច៖”លាហើយជីវិតសិល្បៈ ៦ឆ្នាំ នាងខ្ញុំទទួលបានការសើចសប្បាយ ជាច្រើនហើយមេរៀនក៏រាប់មិនអស់ដែរ”។

យ៉ាងណាមិញជុំវិញរឿងរ៉ាវ ដើរចេញពីសិល្បភ្លាមៗបែបនេះ តារាសម្ដែងស្រីឆ្នើមរូបនេះបានបង្ហើបប្រាប់ Sabay កាលពីថ្មីៗនេះថា នាងមានភារកិច្ចគ្រប់គ្រងអាជីវកម្ម អចលនទ្រព្យធំមួយ ត្រូវទទួលបន្តពីអ្នកម្ដាយ មួយវិញទៀតនាងចង់មានពេល សំងំនៅផ្ទះថែទាំខ្លួនឯង ខណៈកូវីដកំពុងផ្ទុះខ្លាំងមិនចង់ចេញទៅណា។

ស្រីនិច៖ បងផ្អាកមួយរយៈពេលសិន ចង់សម្ងំនៅផ្ទះព្រោះកូវីតរៀបចំអីក៏មិនទាន់ចេញដែរ ហើយការ ដែលឈប់ពីសិល្បៈព្រោះចង់ប្រើពេលផ្ទាល់ខ្លួនចេញប្រើគំនិតរកស៊ីខ្លួនឯងម្តង ហើយត្រូវមកបន្ត ការងារអាជីវកម្មដែលត្រូវមានទំនួលខុសត្រូវពីម្តាយបងជាការរកស៊ីអចលនទ្រព្យ

រម្លឺកផងដែរថាតាំងតែពីចូលសិល្បលើកដំបូង រហូតមកដល់ពេលបច្ចុប្បន្ននេះ ស្រីនិច ក៏សាងប្រជាប្រិយ ភាពតាមរយៈស្នាដៃ ក្នុងខ្សែភាពយន្ដខ្នាតតូចធំ៥០រឿង មិនតែប៉ុណ្ណោះ ស្រីនិច បានបន្សល់ស្នាដៃក្នុង MV បទចម្រៀងជាច្រើនបទ និងថតស្ប៉តពាណ្ជជិកម្មជាហូហែរផងដែរ៕ ប្រភព៖ សប្បាយ

Most Popular

To Top