សិល្បៈ និង កម្សាន្ត

មិនថាតែស្លៀកសិចស៊ីទេ សូម្បីតែស្លៀក ឈុតបុរាណ ក៏ ស៊ឹម ស្រីនិច ស្អាតមែនស្ទើដែរ

ភ្នំពេញ៖ ត្បិតតែបច្ចុប្បន្នកំពុងផ្ដាច់ខ្លួនពីសិល្បៈ និងមិនទាន់មានដំរួយថា អា​ចនឹងវិលមកវិញឆាប់ៗនេះ យ៉ាងណាក៏ដោយ ប៉ុន្តែស្រីស្អាត ស៊ឹម ស្រីនិច នៅតែស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់ទស្សនិកជន និងអ្នកគាំទ្រ ។ 

ជាមួយគ្នានេះចាប់តាំងប្រកាស ឈប់ពីសិល្បៈកាលពីដើមខែកក្កដា ឆ្នាំ ២០២១ មក អតីតតារាសម្ដែង និងម៉ូឌែល ដែលធ្លាប់តែនិយមថតរូបសិចស៊ីរូបនេះ បានផ្លាស់មកស្លៀកពាក់បែបចាស់ទុំ មិនសិចស៊ី ប៉ុន្តែទោះជាស្លៀកបែបណា ក៏នៅតែឆ្លុះឃើញពីសម្រស់ស្រស់ស្អាតរបស់នាង ពុំប្រែប្រួលឡើយ ។ 

តួយ៉ាងថ្មីៗនេះ ស្រីនិច បានបង្ហាញខ្លួន ជាមួយសម្លៀកបំពាក់បែបបុរាណយ៉ាងស្រស់ស្អាត សមសួនខ្លាំងបំផុត​ រហូតទទួលបានការស្ញើចសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ និងមិត្តភក្ដិលើបណ្ដាញសង្គម ។ ហើយជាក់ស្ដែង សម្រាប់ការស្លៀកពាក់បែបបុរាណនេះ គឺកម្រឃើញនាងបង្ហាញនៅលើបណ្ដាញសង្គមខ្លាំងណាស់ ។

គួរឱ្យដឹងថា អតីតតារាសម្ដែងស្រីរាងតូចច្រឡឹង ស៊ឹម ស្រីនិច ធ្លាប់បានរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែការស្លៀកពាក់សិចស៊ី កាលអំឡុងពេលនាងមិនទាន់ឈប់ពីសិល្បៈ។ 

យ៉ាងណាក៏ដោយ ក្រោយពីបានលាឈប់ពីសិល្បៈ បានរយៈពេលជាង កន្លះឆ្នាំមកនេះ សង្កេតឃើញថា នាងកំពុងប្រើជីវិតឯកជនយ៉ាងស្រស់បំព្រងបំផុត ជាក្រុមគ្រួសារ និងមិត្តភក្ដិ ហើយក្ដីសុខមួយនេះ នាងតែងតែបង្ហាញជារឿយៗនៅលើគណនី Instagram របស់នាង ។

ជាមួយគ្នានេះដែរ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គេសង្កេតឃើញថា ក្រោយពីចាកចេញពីសិល្បៈភ្លាម ស្រីនិច មិនដែលបង្ហោះរូបសិចស៊ី លើបណ្ដាញសង្គម ដូចពីមុនទៀតឡើយ  មិនតែប៉ុណ្ណោះសូម្បីតែ រូបថតសិចស៊ីចាស់ៗ របស់នាងនៅ ហ្វេសប៊ុក និង Instagram ក៏នាងបានលុបចោលទាំងអស់ដែរ ៕ដោយ៖ ម៉ានី

Most Popular

To Top